Home ព័ត៌មានអន្តរជាតិ តើការប្រើប្រាស់បណ្តាញសង្គមបណ្តាលឱ្យមានផលប៉ះពាល់អ្វីខ្លះ?

តើការប្រើប្រាស់បណ្តាញសង្គមបណ្តាលឱ្យមានផលប៉ះពាល់អ្វីខ្លះ?

14
0

បច្ចុប្បន្ន បណ្តាញសង្គមត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅលើពិភពលោក ដោយសារអាចស្រាវជ្រាវចំណេះដឹងផ្សេងៗ ប្រើប្រាស់ជាប្រយោជន៍ក្នុងការសិក្សា ពេលខ្លះ អាចឱ្យវាធ្វើកិច្ចការសាលា ឬឆ្លើយតបសំណួរទៀតផង ។ ទន្ទឹមនឹងនេះ វាក៏ផ្តល់នូវផលប៉ះពាល់ជាច្រើនផងដែរ ប្រសិនបើយើងប្រើប្រាស់មិនត្រឹមត្រូវ ឬឆាប់ជឿតាមការអូសទាញពីជនខិលខូច ជឿជាក់ព័ត៌មានក្លែងក្លាយ ឬជឿព័ត៌មានខុសក្នុងបណ្តាញសង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1Q5_vR5bD33RH8KYPu5vlVa-vvzoRvIP1cgO66vrtxQgrfLU1h4IIS0Jp0Cg0YSZcrcpgoZxZhv7hdBcd1gU8bWMzzp3XG2WIj2ef0rShm1KsqBV2nM7VHt9YiN7qhlV3lqEEauAg46MP5n6fpW6YXy6NS-AYCXfNDTX13mdfqKK_2Yv7xfh0BZqrQIUV/s1200/photo_2026-02-05_10-55-34.jpg
ខាងក្រោមនេះ គឺជាផលប៉ះពាល់ចម្បងៗពីការប្រើប្រាស់បណ្តាញសង្គម ៖

១-ប៉ះពាល់សុខភាពផ្លូវចិត្ត ៖ ការប្រើប្រាស់បណ្តាញសង្គមច្រើនពេកធ្វើឱ្យមានអារម្មណ៍តានតឹង ស្ត្រេស ឬធ្លាក់ទឹកចិត្ត ព្រមទាំងចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ បណ្តាលឱ្យបាត់បង់ទំនុកចិត្តលើខ្លួនឯង ។ ក្រៅពីនេះ នាំទៅដល់ការញៀនបណ្តាញសង្គមកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1I9OUFZT3AvXmgwHE66sBZAMfrdAGA4zvWv_euu1Odz_mK1QES2bqwT77PwpZKnoS41ZkjDq0Si0_S0MlBlO2o7d8Tfj2QvvMgMoaFHFvZR_VRF6qaab_Kd4QCTb0TpxLc-sK2jmBDRAaCcV-WlWucvIuvU2D1besaMDzMwaixhZzePoA26muAxC3i2qK/s1100/photo_2026-02-05_10-55-32%20(2).jpg

២-ប៉ះពាល់ការសិក្សា និងការងារ ៖ បណ្តាញសង្គមនាំឱ្យខ្ជះខ្ជាយពេលវេលាច្រើន ខ្វះការផ្តោតអារម្មណ៍លើការសិក្សា និងការងារ ។ ជាលទ្ធផល បណ្តាលឱ្យលទ្ធផលការសិក្សា ឬប្រសិទ្ធភាពការងារធ្លាក់ចុះខុសពីគោលដៅរំពឹងទុក ។

៣-ប៉ះពាល់ទំនាក់ទំនងក្នុងសង្គម ៖ វាក៏ប៉ះពាល់ដល់ទំនាក់ទំនងក្នុងសង្គមផងដែរ រួមមាន ៖ កាត់បន្ថយការទំនាក់ទំនងជាមួយក្រុមគ្រួសារ មិត្តភក្តិ និងចូលរួមក្នុងសង្គម ព្រមទាំងបង្កជម្លោះ ឬមានការយល់ច្រឡំតាមរយៈការផ្ញើសារអនឡាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZAdKV98A7Pe1C055fERzvXJRWS7WlAWTTR1N9VaGFiK3XezoMt69xugHoSaY5ntwrL_VF5NEXJh9qri_7EXPliiI2WXcvJMCsLwENjDnW99sgV3BzNb_DpOWowbSOGGQ2rsR89-_1k2n0yAw8BARoEwncKj63g05DXuu8HG605TdmcHq3fCWviNoHWBRx/s1280/photo_2026-02-05_10-55-32.jpg

៤-ជឿជាក់ព័ត៌មានក្លែងក្លាយ ៖ បណ្តាញសង្គមពោរពេញទៅដោយព័ត៌មានក្លែងក្លាយ (Fake News) ជាច្រើន ដែលគួរតែប្រុងប្រយ័ត្នបំផុត ពីព្រោះអាចរងការបង្ខូចកេរ្តិ៍ឈ្មោះ រើសអើង និងរំលោភបំពានតាមអ៊ីនធើរណេត ។ លើសពីនេះ អាចនឹងមានគ្រោះថ្នាក់ដោយសារការចែកចាយទិន្នន័យផ្ទាល់ខ្លួនជាសាធារណៈ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_2_GgVW_gNOCRqnC2CpjRNHLho4RFB8RnE-eXMioKaDqYNwxFTP1S7J12Rkv_kh0Y7JFmwICSSh42eVW11WtN2QpG9_ZYFvPDvuGdSeAeYk_OLvscrzEr_xSfwA6V6j4zK3mM8XLRf0YzCcKUQCWKgMSU8lPTIum9wxZg-TfY_pH4vuz7nphnpBSO364y/s1000/photo_2026-02-05_10-55-33%20(2).jpg
៥-ប៉ះពាល់សុខភាពរាងកាយ ៖ សុខភាពរាងកាយក៏ប៉ះពាល់ដោយសារបណ្តាញសង្គមដូចគ្នា ដូចជា ៖ ឈឺភ្នែក ឈឺក្បាល ដោយសារចំណាយពេលមើលអេក្រង់យូរ, សម្រាន្តមិនលក់ ឬសម្រាន្តមិនគ្រប់គ្រាន់ ។ មនុស្សភាគច្រើនដែលញៀនបណ្តាញសង្គមបានបោះបង់ការហាត់ប្រាណជាទម្លាប់ប្រចាំថ្ងៃរបស់ខ្លួន ដែលនេះជាមូលហេតុធ្វើឱ្យសុខភាពចុះខ្សោយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzXYlHz9yeKcX5m6EqIK5dNKLsYUtGxgud5Z5fW-N5ocQqZkd5OMpp3vRKeQHXqwDCVG8tXT_8VODNWiy4KWMS8wzoUyGVok95NuDIwc8Gp1Irw-pIkqCvK9HVQAsav0rGU6NNsldRfP-2KAq0cXZH_BstXQQQjTPmYyqY3knTZcbZaYpMHt-VjNIpHrx4/s1280/photo_2026-02-05_10-55-33.jpg
សរុបមក យើងត្រូវប្រើប្រាស់បណ្តាញសង្គមឱ្យមានប្រយោជន៍ ប្រើប្រាស់ដោយការយល់ដឹង កំណត់ពេលវេលាច្បាស់លាស់ និងជ្រើសរើសអានខ្លឹមសារមានអត្ថប្រយោជន៍ ពីព្រោះវាជាអាវុធមុខពីរផ្តល់ទាំងអត្ថប្រយោជន៍ និងផលប៉ះពាល់ ។ ប្រទេសជាច្រើននៅតំបន់អឺរ៉ុបបានកំណត់គោលការណ៍ការពារគ្រោះថ្នាក់ពីការប្រើប្រាស់បណ្តាញសង្គម ជាពិសេស យុវជន ដូចជា ៖ អូស្ត្រាលី បារាំង និងដាណឺម៉ាក ថាតើបណ្តាញសង្គមជំរុញឱ្យអ្នកប្រើប្រាស់ផ្សព្វផ្សាយខ្លឹមសារស្អប់ខ្ពើម និងការបែកបាក់ដែរឬទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvQ9IagviMKQKELbeNt-aYbuqHoalYK_7Dk7Kxyto8V31fi36GHWt1w8TfpdVZKELZEGerFOan5MnIEawDFOEvETJTlrEIiuyuvS97A4KuOfxs1tgZF5PPfhPDMKRVds4TiTeNLAX8nO8CbaAj889vEonmOGOVCExi1vVGLzNevMpyzFUnHGG5PEzgAitG/s780/photo_2026-02-05_10-55-34%20(2).jpg

បណ្តាញសង្គមផ្តល់ផលប៉ះពាល់ជាច្រើនសម្រាប់យុវជននៅទូទាំងពិភពលោក ប្រសិនបើឪពុក-ម្តាយមិនកាត់បន្ថយពេលវេលារបស់កូនៗក្នុងការប្រើប្រាស់ទូរស័ព្ទដៃ និងតាមដានពួកគេទេនោះ ។ គួរតែគិតពីផលប៉ះពាល់ទាំងនេះ និងឈប់បណ្តោយឱ្យពួកគេប្រើប្រាស់បណ្តាញសង្គម ពីព្រោះនឹងមានជំងឺផ្លូវចិត្តពេលពេញវ័យ ៕