Home ព័ត៌មានជាតិ នគរបាលជាតិ ប្រកាសរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញក្រោយផ្អាកអនុវត្តមកជាង ៥ខែ

នគរបាលជាតិ ប្រកាសរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញក្រោយផ្អាកអនុវត្តមកជាង ៥ខែ

10
0

រាជធានីភ្នំពេញ ៖ ដោយសង្កេតឃើញថាករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសមានការកើនឡើងខ្ពស់ នគរបាលជាតិ បានប្រកាសវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីខែកុម្ភៈនេះតទៅ បន្ទាប់ពីបានបន្ធូរបន្ថយការត្រួតពិនិត្យ និងចុះអនុវត្តច្បាប់ចរាចរណ៍អស់រយៈពេលជាង ៥ខែកន្លងទៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggPHR_NXMpcbKqQt9RSUky6lzxUNCAYo7f_Srjna63Dj6UzNXCZv3w_cqCb1GsZixoR9xpk_8jXZeWBm093IQ5GwUBklFplF4SjYV9Totjbq9jQllo6-4V2cMgVLixNoLYeLuNl5vk_hr0RokQI031TYqwT8D3hvsUNuBkzrbFiAqRdlSLJk-wXwDJeNfX/s768/photo_2026-02-04_09-01-32.jpg

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះបានឲ្យដឹងថា ក្នុងរយៈពេល ១៦០ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ អំឡុងពេលមានជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា–ថៃ ការត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ ត្រូវបានបន្ធូរបន្ថយជាបណ្តោះអាសន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXL6YEA6-s4xKKcu1R8IavKtlKs4dCNTo3TcTaObeJ8oZapZvcv0w0NzQTYvhU_a1o2mrWrXEgxHIf-YdRALJk8Q12ywumGPyBZTsMlh02llH1lMjhQkv99qvosw4zoB3a4JQ-TvablqCrP8u8KzJGnWlYybRglaFmSla_A1czSdAsOEp3zQKNTBI1G_hd/s600/photo_2026-02-04_09-01-34%20(2).jpg
ក្នុងអំឡុងពេលបន្ធូរបន្ថយនោះ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងចំនួន ៣៤លើក ស្មើនឹង ៣ភាគរយ អ្នកស្លាប់កើន ៦២នាក់ ស្មើ ១០ភាគរយ និងអ្នករបួសកើន ២០៩នាក់ ស្មើ ១៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤។ ដោយឡែក នៅក្នុងខែមករា ដើមឆ្នាំ២០២៦ បើធៀបនឹងខែមករា ឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍កើនឡើងដល់ ៤២លើក ស្មើ ១៩ភាគរយ អ្នកស្លាប់កើន ២៥នាក់ ស្មើ ១៨ភាគរយ និងអ្នករបួសកើន ៦៤នាក់ ស្មើ ២៣ភាគរយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHILu1thhsG2GZhMXdgS4z6BEXy5VNL7Ud6gtBy7b7vEfnCtT_ZeUt4mhpNJCN_qumIDmRGjDLryCfkQA7BgVEcEeJObx20d_4seY6UTnmVcHzj_uAqWmX6PqiVsFBTuLg9KFKYcTX4eWVmFJDZvz6BzxS7SocJgtFhjj5gbztSF6mwTAxB3HzyLfJkgvC/s1024/photo_2026-02-04_09-01-34.jpg

តាមការបញ្ជាក់ មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍ទាំងនោះ គឺបណ្ដាលមកពីការបើកបរល្មើសល្បឿន ដែលមានសមាមាត្រ ៤៧ភាគរយ បន្ទាប់មកជាការមិនគោរពសិទ្ធិ ២១ភាគរយ មិនប្រកាន់ស្តាំ ១០ភាគរយ ប្រជែង និងបត់គ្រោះថ្នាក់ ស្រវឹង មិនគោរពសញ្ញាចរាចរណ៍ ព្រមទាំងកត្តាយាន ផ្លូវ និងការងងុយ ជាដើម។
ក្នុងន័យខាងលើនេះ អគ្គស្នងការដ្ឋាននគរបាលជាតិនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្ដច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីខែកុម្ភៈនេះតទៅ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5CHeETYk4XBHKybLTNPy1AFl0MK4gIEm_j_EboFN8O1RigXZctHsWkxExPnV7jgsvLLBJZgcv-m5387sGUVsYX0i8djtni0ZI0nnjgXUz3o51ZM-cGgyDcsk7rTBX178Cd39Wga0NdH4kJ2b73kFiQW7gQL1qkqFevwj7QLP4jhvN23CPlx61Mt5BCqRn/s1116/photo_2026-02-04_09-01-36.jpg

ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ អំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន សង្គមស៊ីវិល និងសាធារណជនទាំងអស់ ដែលជាអ្នកប្រើប្រាស់ផ្លូវ ឱ្យចូលរួមដោយស្មារតីទទួលខុសត្រូវ ការប្រុងប្រយ័ត្ន និងស្វ័យម្ចាស់ការ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនសុវត្ថិភាពក្នុងការធ្វើដំណើរ៕