Home ព័ត៌មានជាតិ តារាចម្រៀង កែវ សុបញ្ញា និងលោក ប៉ាល់ ប៉ោស៊ាង លែងលះគ្នាក្រោយរៀបការបាន២ឆ្នាំ

តារាចម្រៀង កែវ សុបញ្ញា និងលោក ប៉ាល់ ប៉ោស៊ាង លែងលះគ្នាក្រោយរៀបការបាន២ឆ្នាំ

16
0

ថ្មីៗនេះតារាចម្រៀង កែវ សុបញ្ញា បានបង្ហោះសំណេរសោកសៅទាក់ទងនឹងការបញ្ចប់ទំនាក់ទំនងយ៉ាងស្ងាត់ៗដើម្បីរក្សាកិត្តិយសដោយមិនបង្ខូចគ្នាទៅវិញទៅមក។ ការបង្ហោះនេះបានជំរុញឱ្យមានការសង្ស័យថាចំណងអាពាហ៍ពិពាហ៍របស់នាងបែកបាក់។ មិនយូរប៉ុន្មានលោក ប៉ាល់ ប៉ោស៊ាង ដែលជាមន្រ្ដីកងរាជអាវុធហត្ថបានបញ្ជាក់ច្បាស់តែម្តងថាអ្នកទាំងពីរលែងលះគ្នាហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip8wf5TFYJbWjvwuba0nePgyYB1Bd1vOQguQ_5UVL-lY7sV94182zFJUDhiVV73ZjcLrZjaKLan_C3TCwoCXnDBbUoV3rYwGj2ZxGbOsY1g8nRXVpbVtdW3SAsBhH9jUEi1KcCBuXK3TAJ2hU_oWC-gq5Ptr6LXjy9_MEhoj0OdRRQIFje83cL2NAlIY6n/s2048/image_2026-02-03_15-40-57%20(2).png
កាលពីថ្ងៃទី១ កុម្ភៈ កែវ សុបញ្ញា ដែលជាតារាចម្រៀងក្នុងទ្រនំរស្មីហង្សមាស បានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា «និស្ស័យខ្លះ គ្រាន់តែចូលមកដើម្បីឱ្យយើងចួបគ្នា ស្គាល់គ្នាបណ្តោះអាសន្ន រួចក៏ចាកចេញក្លាយជាអ្នកដទៃលែងស្គាល់គ្នា។ គ្រាន់តែការបែកគ្នាខ្លះ យើងគ្រាន់ស្ងាត់ៗដើម្បីរក្សាកិត្តិយសដោយមិនបង្ខូចគ្នាទៅវិញទៅមក។ បុណ្យស្គាល់ម្ចាស់ បាបក៏ស្គាល់ម្ចាស់! យើងគ្រាន់តែចង់រស់នៅសុខរៀងខ្លួនប៉ុណ្ណោះទើបបញ្ចប់ទៅស្ងាត់ៗ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVEB8zV71Ai-mkRRpHyERaZrwvu7P8LcTtTs7L9ARf2ZFgDDQeUudie2PPfW2awkQDTmxff5kII1gKHxAm1NFw3cCFr5Gkrzlc-ny7WAGVLoO8PIfWu2axYaGYNLqoHbysMl5ktjuPcd8D2mZQGxnfLa442VzFsrcckl0X4xsMI1skLC4g_VAfV9PtNhWL/s1080/image_2026-02-03_15-40-56.png
ខ្លឹមសាររបស់ម្ចាស់បទ «ពេលមួយយដែលគ្មានខ្ញុំ» បានជំរុញឱ្យមានការសង្ស័យថាចំណងអាពាហ៍ពិពាហ៍របស់នាងទំនងជារង្គោះរង្គើខណៈគេបានដឹងថារូបថតគូរបស់នាងនិងស្វាមីក៏បានលុបចេញពីបណ្តាញសង្គមផងដែរ។ គ្រប់យ៉ាងលែងជាការសង្ស័យតទៅទៀត ខណៈលោក ប៉ាល់ ប៉ោស៊ាង ចេញមកបញ្ជាក់តែម្តងថាពួកគេទាំងពីរនាក់បានលែងលះគ្នាហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7nFJZX9yQPFcWiHvLH-kLlmx541wqMY2FExBKkgurxFKTHb0mNdJ4lD-xlc2GSOBLdDxufA4l_p5MwEQWd2GLXQdT4fduMNDspMRfbkxb2zygbcSiaZGUXyYs1ZG5SNbZq5hdYe-CXwL3GBVfzAdJ0OU7FlI0eSQg_-Q4LVgI1gWLG8MDg2icfMIqKzNX/s1280/image_2026-02-03_15-40-55.png

នៅយប់ថ្ងៃទី២ កុម្ភៈ មន្រ្ដីកងរាជអាវុធហត្ថរូបនេះបានបង្ហោះរូបដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «ខ្ញុំបាទសូមបញ្ជាក់ និងឱ្យតម្លៃគ្នាទៅវិញទៅមក រូបខ្ញុំនិងភរិយា ឈ្មោះ កែវ សុបញ្ញា បានព្រមព្រៀងគ្នាផ្ដិតមេដៃនៅតុលាការ និង បញ្ចប់ ភាពជាប្ដី ប្រពន្ធ គ្នាចាប់ពីថ្ងៃនេះតទៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQh-oTZffZHtueotHGRV3mIkngTbErS7EFkR-CjQQY0vglV4iq30Ia4Xm_DCx1IrFIqTmI8d4FbAbSnJyJN68GFw3aGG3PXJ73dCum6PZ94uda46Nz4iXUTQ4fK2cJcQTZ3uP57X17kMCRmYxLw7DQo9QKIhV8K8hhkV1WLdAQ8We7mUN7LcpuPvsKX_qt/s1280/image_2026-02-03_15-40-55%20(2).png

ថ្មីៗនេះ តារាចម្រៀង កែវ សុបញ្ញា ទើបតែប្រឡូកការងារសិល្បៈវិញបន្ទាប់ពីផ្អាកមួយរយៈដោយសារតែការបាត់បង់កូនជាទីស្រលាញ់។ កែវ សុបញ្ញា និងលោក ប៉ាល់ ប៉ោស៊ាង បានរៀបការជាមួយគ្នានៅខែមករា ឆ្នាំ២០២៤ បន្ទាប់ពីបានភ្ជាប់ពាក្យជាមួយគ្នាកាលពីខែកក្កដា ឆ្នាំ២០២១ ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រមានភាពសោកសៅនោះគឺថាទម្រាំនឹងឈានដល់ចំណុចនេះលោក ប៉ោស៊ាង បានព្យាយាមតាមសុំស្រលាញ់ កែវ សុបញ្ញា អស់រយៈពេល១៥ឆ្នាំមុនពួកគេភ្ជាប់ពាក្យ ប៉ុន្តែនៅទីបញ្ចប់ចំណងស្នេហាដ៏យូរអង្វែងមួយនេះមិនអាចរក្សាបានទៀតនោះទេ៕