Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្រីជប៉ុនកំណត់វិធានការសុវត្ថិភាពការពារពលរដ្ឋពីគ្រោះថ្នា.ក់ដោយសារព្រិល

នាយករដ្ឋមន្ត្រីជប៉ុនកំណត់វិធានការសុវត្ថិភាពការពារពលរដ្ឋពីគ្រោះថ្នា.ក់ដោយសារព្រិល

11
0

ប្រទេសជប៉ុន ៖ ព្រិលបានធ្លាក់យ៉ាងខ្លាំងមិនធ្លាប់មាននៅប្រទេសជប៉ុនតាំងពីខែមករា ឆ្នាំ២០២៦ បណ្តាលឱ្យមនុស្សស្លា.ប់កើនឡើងរហូតដល់៣០នាក់ ក្នុងនោះខេត្តអាអូមូរិ មានព្រិលធ្លាក់ខ្លាំងជាងគេកម្ពស់ជាង៤ម៉ែត្រ ។ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានកោះប្រជុំបន្ទាន់ជាមួយរដ្ឋមន្ត្រីមកពីក្រសួងនានាដើម្បីស្វែងរកដំណោះស្រាយកុំឱ្យពលរដ្ឋស្លា.ប់បន្ថែមទៀត និងបង្ការគ្រោះថ្នាក់ដោយសារព្រិល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOE_84-jEkbiGQGRpFO7PaW4OgD16fiPdPOXFysgV-OjoTH7hh5BZq_Omk-prb-7iAWL3sinAUumvKYuYlOIqDNaxGDlZHDcNsO4DX-DwWGGmF1JT0sen_GV2VbG-HZ1L0_PlblxJxSWEu8GwXC-1xJ9dAnimbWM2IqwdnwzGjtap9-JFzwCyQycL3CPz1/s1280/photo_2026-02-03_16-37-11.jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ជប៉ុនមានព្រិលធ្លាក់យ៉ាងខ្លាំងខុសធម្មតាតាំងពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បណ្តាលឱ្យមនុស្សស្លាប់រហូតដល់៣០នាក់ ក្នុងចំណោមនេះ មានស្ត្រីចាស់ជរាម្នាក់ អាយុ៩១ឆ្នាំ បានស្លាប់ក្រោមគំនរព្រិលកម្ពស់៣ម៉ែត្រ នៅខាងក្រៅផ្ទះក្នុងទីក្រុងអាជិកាសាវ៉ាក់ ខេត្តអាអូមូរិ ។ តាមការសន្និដ្ឋាន ស្ត្រីជរានេះអាចត្រូវព្រិលធ្លាក់ពីលើដំបូលផ្ទះសង្កត់ ទើបគ្មានខ្យល់ដកដង្ហើម និងបាត់បង់ជីវិតតែម្តង ដែលគេបានឃើញប៉ែលចូកព្រិលនៅក្បែរសាកសពផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFu2q51pVT77TziPss4MOTwSqc83pKbLr-wDqIDuyYQDPoP8xhyThbwtk5jrorpmJizN3Tn-mWvfH11_GxLHb3IQm_czzw3FS3Wbiae_Zu3AFD3QroEaXlDgniX2ZlpNIKUwp2_0XGKaUovbZvBXLLo5WOc5g6hNuzztvgkqzzkaIhJtu75sMv-Gu_dMMk/s1280/photo_2026-02-04_13-24-38.jpg

អាជ្ញាធរក្នុងតំបន់ប្រាប់ថា នៅពេលអាកាសធាតុក្តៅបណ្តាលឱ្យព្រិលលើដំបូលផ្ទះរលាយធ្លាក់ចុះមកក្រោម ហើយអ្នកឈរនៅក្រោមដំបូលផ្ទះមានគ្រោះថ្នាក់ខ្លាំងណាស់ ។ ម៉ាស់ខ្យល់ត្រជាក់ខ្លាំងបណ្តាលឱ្យតំបន់ឆ្នេរសមុទ្ររបស់ជប៉ុនប្រឈមនឹងព្រិលធ្លាក់យ៉ាងខ្លាំង ហើយតំបន់ខ្លះទៀតមានព្រិលធ្លាក់ខ្លាំងជាងពេលធម្មតាទ្វេដង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM1JXsrp1kJPZ8R6qNhZHlO-446E4gMsb3bs2HcrJneSwM5buRltGNUVbBQe4fTdl6BI8WRZO3K7CutEcvoHeUQOWp_mXMj31d7lwj6aVUkh7BFB-8Mc53wAyh9A3Sti2ykqNraOSO9qy7lPGF0IkrHPjII9Vl5qPIO4E_oAmsNhY6cWJymk53eg6UmNVr/s1280/photo_2026-02-04_13-24-39.jpg

លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានកោះប្រជុំគណៈរដ្ឋមន្ត្រីពិសេសកាលពីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ដើម្បីណែនាំឱ្យរដ្ឋមន្ត្រីមកពីក្រសួងនានារកវិធីការពារកុំឱ្យពលរដ្ឋស្លាប់បន្ថែមទៀត និងបង្ការគ្រោះថ្នាក់ដោយសារព្រិល ។ ក្រៅពីនេះ ក៏បានបញ្ជូនកងកម្លាំងមកជួយសង្គ្រោះពលរដ្ឋរស់នៅខេត្តអាអូមូរិ គឺជាខេត្តមានព្រិលធ្លាក់ខ្លាំងបំផុតកម្ពស់ជាង៤ម៉ែត្រនៅតាមផ្លូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbyex8AHMEFgyCdUypOIS3ZdFjANrB5gNy_ylIwHCP37FsmY1FN4NgtcspvbuufF238QNm57jH3w6dcREelQbB8Z2SCwBDGumMu6WHNE6BdILBJlTiYq74DLOMOkjNbIP0ghMG6UrsHjjSxD7KGcIQgyfcUDMyoS2znY5MT6_UXhJoCcMFFJfjN1CrDL3O/s1024/photo_2026-02-04_13-24-40.jpg

កាលពីថ្ងៃទី២ ខែមករា អភិបាលខេត្តអាអូមូរិ លោក សូអិជិរ៉ូ មិយ៉ាសិតាក់ បានស្នើសុំកងកម្លាំងមកជួយសង្គ្រោះពលរដ្ឋ និងស្នើឱ្យកងទ័ពមកជួយជម្លៀសមនុស្សចាស់ដែលរស់នៅផ្ទះតែម្នាក់ឯង ខណៈទីកន្លែងជាច្រើនក្នុងខេត្ត ព្រិលមានកម្ពស់ខ្ពស់ៗងាយនឹងបង្កគ្រោះថ្នាក់ ។ ពេលនេះ នៅតាមផ្លូវ និងទីប្រជុំជនផ្សេងៗគ្របដណ្តប់ដោយព្រិលយ៉ាងក្រាស់ អាជ្ញាធរទប់ទល់លែងឈ្នះហើយ ៕