Home ព័ត៌មានអន្តរជាតិ ចិនបំបែកកំណត់ត្រាថ្មី! បង្ហោះខ្លែងយក្ស ទាញថាមពលអគ្គិសនីពីខ្យល់បានដោយជោគជ័យ

ចិនបំបែកកំណត់ត្រាថ្មី! បង្ហោះខ្លែងយក្ស ទាញថាមពលអគ្គិសនីពីខ្យល់បានដោយជោគជ័យ

12
0

អានហ៊ួយ៖ តើអ្នកធ្លាប់ស្រមៃទេថា ខ្យល់អាកាសដ៏ត្រជាក់ដែលបក់កាត់ពីលើយើងរាល់ថ្ងៃ អាចក្លាយជា ថាមពល ដ៏មហាសាលដែលមិនចេះរីងស្ងួត? ជាទូទៅ នៅពេលយើងនិយាយពីថាមពលខ្យល់ យើងតែងតែនឹកឃើញដល់ទួរប៊ីនខ្យល់យក្សដែលមានស្លាបចក្រធំៗ ឈរយ៉ាងស្វាហាប់នៅលើដី ឬកណ្តាលសមុទ្រ។ ប៉ុន្តែពេលនេះ ក្រុមហ៊ុន Energy China បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល តាមរយៈការផ្លាស់ប្តូរការគិតបែបបុរាណនេះ ដោយការបង្ហោះ ស្ថានីយថាមពលហោះទៅលើមេឃ ហើយភ្ជាប់វាចូលទៅក្នុងបណ្តាញអគ្គិសនីជាតិបានសម្រេចជាស្ថាពរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7qzw1djpuRnr7DuAKqO5huN4c8hGdkdfFQrc_aTTo7QYu5y6irBZ6bwfpfSOxgXy4SheLk45nlnl9J-uqjhDssUMW4rrTPTHxvP6P6_f0CF8oA-ip5m8E_h4HhvlF-hYbsefnNyDzyCErQQ7ozRCCrAq2Tk9jIx64hJxkxcZfspGEcj0bo31XoG2vWpVm/s1280/photo_2026-02-02_15-13-48.jpg

មូលហេតុដែលនាំឱ្យបច្ចេកវិទ្យានេះមានភាពអស្ចារ្យ គឺដោយសារវាស្ថិតនៅកម្ពស់ខ្ពស់ រហូតដល់ទៅ ២០០០ ម៉េត្រ។ នៅលើដីដែលយើងរស់នៅ ខ្យល់ជារឿយៗត្រូវបានរារាំងដោយដើមឈើ អគារ និងភ្នំ ដែលធ្វើឱ្យវាមិនសូវមានកម្លាំងខ្លាំង។ ប៉ុន្តែនៅកម្ពស់រាប់រយម៉ែត្រលើអាកាស មានចរន្តខ្យល់ ដែលបក់បោកយ៉ាងខ្លាំងក្លា និងមានស្ថិរភាពបំផុត។ ប្រព័ន្ធទួរប៊ីនហោះនេះ មានរូបរាងដូចជាយន្តហោះគ្មានមនុស្សបើក និងមានខ្សែរដូចជាខ្លែង ដែលត្រូវបានគេបង្ហោះឱ្យទៅស្ទូចយកថាមពលពីចរន្តខ្យល់កម្រិតខ្ពស់ទាំងនោះមកប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjGkHjRR_d2pVo5usUU8hPKeCvEEjjPka7WgEv8d6Mh4IClcgXUksMD4qSLh4MUxGsvRVmYPCMRdcHI3Lc8v66WpBzNfhcp3CvTIQmQCeK-68WidxzwFzLTGb20qZJHzQfVFc5kTJBR7CdxH3EtrO4M99cdrFNzEj5X9GgoQkAWhvlzvZRUfly4-v8tBlr/s1280/photo_2026-02-02_15-14-41%20(2).jpg

នៅពេលខ្លែងបច្ចេកវិទ្យា នេះហោះហើរតាមគន្លងជារង្វង់ ឬរាងលេខប្រាំបី វានឹងបង្កើតកម្លាំងទាញដ៏មហាសាល។ កម្លាំងនេះនឹងអូសទាញខ្សែកាបដែលមានកម្លាំងខ្ពស់ ដែលភ្ជាប់ពីលើអាកាសចុះមកក្រោមដី ដើម្បីបង្វិលម៉ាស៊ីនបង្កើតថាមពល (Generator) យ៉ាងលឿនស្លេវ។ វាគឺមានចលនាដែលមិនចេះឈប់ឈរ ដោយហោះឡើងបង្កើតកម្លាំងទាញ និងទម្លាក់ខ្លួនបន្តិចដើម្បីប្រមូលកម្លាំងហោះបន្តទៀត បង្កើតបានជាចរន្តអគ្គិសនីបានដល់ទៅ ២.៥ មេហ្គាវ៉ាត់ ដែលផ្គត់ផ្គង់ផ្ទះពលរដ្ឋបានរាប់ពាន់ខ្នង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9DKUG_5M2EtlyYX5WLwAkmFglHCMPbF_CjmU8cp0s5H0SiQGfdoHzAaC1dDlrNMVw9SAlsSUp7migikHEx15N6OOSMYwscwUOMCE3OXZaSVciccJx-s1ToB53I0WQ8DHho8ckhWhS71Nj7rqpshyphenhyphenPvK5Xhd5ZQMSZLf_Tgmfp1ji8Cp_-1F_mn_jvJy-s/s1280/photo_2026-02-02_15-14-41.jpg

វាសាមញ្ញតែមានប្រសិទ្ធភាពខ្ពស់ បើប្រៀបធៀបទៅនឹងទួរប៊ីនខ្យល់បុរាណ បច្ចេកវិទ្យាហោះហើរនេះមិនត្រូវការប្រើប្រាស់បេតុង ឬដែករាប់ម៉ឺនតោនដើម្បីសាងសង់បង្គោលខ្ពស់ៗនោះទេ។ នេះមានន័យថា វាមានតម្លៃដើមទាបជាងមុន និងមានផលប៉ះពាល់ដល់បរិស្ថានតិចតួចបំផុត។ លើសពីនេះទៅទៀត វាមានភាពបត់បែនខ្ពស់បំផុត ដែលគេអាចយកទៅប្រើប្រាស់បានគ្រប់ទីកន្លែង មិនថាជាតំបន់ភ្នំដាច់ស្រយាល កោះតូចៗ ឬសូម្បីតែនៅកណ្តាលសមុទ្រជ្រៅ ដែលបច្ចេកវិទ្យាចាស់ៗមិនអាចទៅដល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4WzulKLpfxoJ9CKmJiypdoXgE6kMms2hahCaXjqC0y2Z-kquIJxtaXplPPFqxMwX-wa1g9jfs_vR36C-g4PgV9_zEfGIyqp3xwDCxSbA2CiaOuyeTIViBuo5Sx0bqB-wIT0RFd1ZakKSfWItJ3i_xXOLVyKp9AzsHxruyzlvW1s6c53oSNZLNAq3O9Iis/s1200/photo_2026-02-02_15-13-47.jpg

ការជោគជ័យនៃការតភ្ជាប់ចរន្តអគ្គិសនីនៅខេត្តអានហ៊ួយ គឺជាសក្ខីភាពមួយបង្ហាញថា ចិនកំពុងតែបោះជំហានយ៉ាងលឿនក្នុងការនាំមុខលើ ” Frontier Technology” ឬបច្ចេកវិទ្យាជួរមុខ។ ការផ្លាស់ប្តូរពីការសាកល្បងនៅក្នុងមន្ទីរពិសោធន៍ មកជាការផ្តល់អគ្គិសនីប្រើប្រាស់ជាក់ស្តែងក្នុងផ្ទះសម្បែង គឺជាសមិទ្ធផលដែលនឹងផ្លាស់ប្តូរមុខមាត់នៃវិស័យថាមពលស្អាតជារៀងរហូត។ ពិភពលោកកំពុងតាមដានមើលដោយក្តីសង្ឃឹមថា នៅថ្ងៃអនាគតដ៏ខ្លី យើងនឹងឃើញ ខ្លែងអគ្គិសនីទាំងនេះ ហោះហើរពាសពេញផ្ទៃមេឃ ដើម្បីផ្ដល់ពន្លឺ និងជីវិតដល់មនុស្សជាតិដោយមិនបំផ្លាញផែនដី៕