ក្វាងទុង៖ បុរសជនជាតិចិនម្នាក់បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនឹងភាពវ័យឆ្លាតរបស់គាត់ជាខ្លាំង បន្ទាប់ពីគាត់បានដើរប្រមូលស៊ីមកាតចាស់ៗ ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិចខូចៗ មករំលាយយកលោហៈធាតុមាសបានមួយដុំមានទម្ងន់ 191.73 ក្រាម បើគិតតាមតម្លៃបច្ចុប្បន្នអាចលក់បានប្រហែល 28,000 ដុល្លារឯណោះ។

វីដេអូដ៏ល្បីមួយនៅលើប្រព័ន្ធផ្សព្វផ្សាយប្រទេសចិន បានបង្ហាញពីរបៀបដែលបុរសម្នាក់ដែលមានឈ្មោះថា Qiao បានចម្រាញ់យកមាសសុទ្ធទម្ងន់ជិត 192 ក្រាម ដោយគ្រាន់តែប្រើប្រើប្រាស់ស៊ីមកាត និងបន្ទះឈីបចាស់ៗដែលមាននៅលើគ្រឿងអេឡិចត្រូនិចខូចៗ។

ស្តាប់ទៅវាដូចជាការលុយបែបងាយស្រួលមែនទេ? ប៉ុន្តែតាមពិតទៅ លោក Qiao បានទទួលស្គាល់ថា លោកបានកែច្នៃកាកសំណល់អេឡិចត្រូនិចចំនួនរហូតដល់ 2 តោន ទើបចម្រាញ់បានចេញជាមាសមួយដុំនេះឡើងមក។ យ៉ាងណាមិញ វាអាចជាវិធីរកលុយដ៏ងាយមួយបែបដែរ ដោយសារតែយើងមិនត្រូវការចំណាយដើមទុន និងមិនបារម្ភខ្លាចខាតបង់ ប៉ុន្តែទាំងអស់នេះទាមទារឲ្យយើងមានការអត់ធ្មត់ជាខ្លាំង។
យោងតាមអ្នកជំនាញម្នាក់ឈ្មោះ Sun Yafei ស៊ីមកាត និងគ្រឿងបន្លាស់អេឡេត្រូនិចពិតជាស្រោបមាសប្រាកដមែន ប៉ុន្តែវាមានបរិមាណតិចតួចបំផុត។ ជាក់ស្ដែងនៅលើស៊ីមកាតមួយ វាមានមាសតិចជាងគ្រាប់ខ្សាច់ទៅទៀត។.jpg)
ខណៈពេលដែលវីដេអូលោក Qiao មានបំណងបង្ហាញពីតម្លៃនៃការកែច្នៃកាកសំណល់អេឡិចត្រូនិច វាក៏បានបង្កឱ្យមានការជជែកវែកញែកតាមអ៊ីនធឺណិតអំពីលទ្ធភាពនៃ “ការចម្រាញ់យកមាស” ពីរបស់របរប្រើប្រាស់ប្រចាំថ្ងៃ និងចំណាប់អារម្មណ៍ឡើងវិញអំពីរបៀបដែលកាកសំណល់អេឡិចត្រូនិចអាចជាប្រភពនៃធនធានដ៏មានតម្លៃ ។.jpg)
ប៉ុន្តែទោះជាយ៉ាងនេះក្ដី អាជ្ញាធរ និងអ្នកវិទ្យាសាស្ត្របានព្រមា.នប្រឆាំងនឹងការប៉ុនប៉ងទាញយកលោហៈធាតុមានតម្លៃទាំងនេះនៅផ្ទះ ដោយសារតែរាល់ការចម្រាញ់នីមួយៗត្រូវប្រើប្រាស់សារធាតុគីមី និងមានជំហានជាច្រើន ដែលបង្កហានិភ័យសុវត្ថិភាព និងគ្រោះថ្នាក់ដល់បរិស្ថាន៕










