តាមសេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ការឆ្លងរាតត្បាតរបស់មេរោគនីប៉ាហ៍ (Nipah) ចេញពីប្រទេសឥណ្ឌា គឺស្ថិតក្នុងកម្រិតទាប ហើយអង្គការសុខភាពពិភពលោក មិនបានណែនាំឱ្យប្រទេសនានាកំណត់វិធានការរឹតបន្តឹងត្រួតពិនិត្យអ្នកដំណើរចេញ-ចូលប្រទេសទេ ។.jpg)
ហុងកុង ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម បានកំណត់វិធានការត្រួតពិនិត្យអ្នកដំណើរនៅតាមអាកាសយានដ្ឋានក្នុងសប្តាហ៍ទី៤ ខែមករា ឆ្នាំ២០២៦នេះ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតមេរោគនីប៉ាហ៍ពីឥណ្ឌា បន្ទាប់ពីឥណ្ឌាបញ្ជាក់ថា ពលរដ្ឋខ្លួនបានឆ្លងមេរោគនេះ ។
តាមការវាយតម្លៃរបស់អង្គការសុខភាពពិភពលោក ដែលបានជូនដំណឹងមកកាន់សារព័ត៌មាន Reuters តាមអ៊ីម៉ែលនៅថ្ងៃទី៣០ ខែមករា គឺការឆ្លងរាតត្បាតមេរោគនេះចេញពីប្រទេសឥណ្ឌាស្ថិតក្នុងកម្រិតទាប ហើយអង្គការសុខភាពពិភពលោក ថែមទាំងបញ្ជាក់ថា ឥណ្ឌាអាចទប់ស្កាត់មិនឱ្យមេរោគនេះឆ្លងទៅក្រៅប្រទេស ។ មន្ត្រីអង្គការសុខភាពពិភពលោកថា ៖ «មិនទាន់មានភស្តុតាងពីមេរោគនីប៉ាហ៍ឆ្លងពីមនុស្សទៅមនុស្សបន្ថែមទៀតទេ យើងបានជូនដំណឹងទៅមន្ត្រីសុខាភិបាលឥណ្ឌារួចហើយ» ។.jpg)
ទោះយ៉ាងណា អង្គការសុខភាពពិភពលោក មិនបានបដិសេធពីមេរោគនេះឆ្លងរាតត្បាតក្នុងចំណោមសត្វប្រជៀវនៅឥណ្ឌា និងបង់ក្លាដែសទេ ។ មេរោគនេះឆ្លងតាមរយៈសត្វប្រជៀវ ផ្លែឈើមានស្នាមប្រជៀ់វខាំ និងជ្រូក ហើយអាចបណ្តាលឱ្យក្តៅខ្លួន និងរលាកខួរក្បាល ដោយមានគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិត គឺចាប់ពី៤០% ទៅ៧៥% ។ បច្ចុប្បន្ន មិនទាន់មានវិធីព្យាបាលអ្នកឆ្លងមេរោគទេ ទោះជារកឃើញវ៉ាក់សាំងក៏ដោយ ។

មេរោគនីប៉ាហ៍ ឆ្លងពីសត្វប្រជៀវមកមនុស្ស ឬបរិភោគផ្លែឈើមានស្នាមប្រជៀវខាំ ប៉ុន្តែពិបាកនឹងឆ្លងពីមនុស្សទៅមនុស្ស លុះត្រាតែប៉ះពាល់អ្នកឆ្លងមេរោគនេះរយៈពេលយូរ ។ បើតាមអ្នកជំនាញមេរោគ ការឆ្លងរាតត្បាតមានចំនួនតិចតួចប៉ុណ្ណោះ ហើយហានិភ័យសម្រាប់មនុស្សលើពិភពលោក នៅមានកម្រិតទាប ។ វាមិនមែនជាមេរោគថ្មីដែលទើបតែឆ្លងរាតត្បាតនៅឥណ្ឌាទេ ពលរដ្ឋឥណ្ឌាបានឆ្លងមេរោគនេះតាំងឆ្នាំ២០១៨ មកម៉្លេះ ៕










