ទីក្រុងសេប៊ូ ៖ លោកស្រី Theresa P. Lazaro រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅឯកិច្ចប្រជុំចង្អៀតអាស៊ាន ដោយក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន លោកស្រីមិនឃើញមានទីភ្នាក់ងារព័ត៌មានណាមួយសួរនាំអំពីជម្លោះរវាងកម្ពុជា-ថៃឡើយ។ លោកស្រីបាននិយាយដោយងឿងឆ្ងល់ថា «តើការប៉ះទង្គិចគ្នារវាងកម្ពុជា និងថៃមិនធំល្មមសម្រាប់ការអើពើទេឬ?»

យោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មានអន្តរជាតិ The Star លោកស្រី Lazaro បាននិយាយទៅកាន់អ្នកយកព័ត៌មានក្នុងព្រឹត្តិការនៃកិច្ចប្រជុំចង្អៀតអាស៊ានថា “ពួកអ្នកផ្តោតតែលើក្រមប្រតិបត្តិ និងបញ្ហាមីយ៉ាន់ម៉ាប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថាអ្នកនឹងសួរអំពីបញ្ហាផ្សេងទៀត ដូចជាអំពីព្រំដែនថៃ និងកម្ពុជា។ លោកស្រីបានចោ.ទសួរដោយត្រង់ថា តើជម្លោះរវាងកម្ពុជា និងថៃ ដែលបានឆក់យកជីវិតមនុស្សអស់ជាច្រើននាក់ វាមិនធំល្មមទេមែនទេ?
ទោះជាយ៉ាងណា លោកស្រី Lazaro ក៏បានឆ្លៀតគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការត្រួតពិនិត្យការអនុវត្តបទឈប់បា.ញ់រវាងកម្ពុជានិងថៃ ដោយផ្អែកលើអាណត្តិរបស់ខ្លួនផងដែរ។ ជាមួយគ្នានោះ លោកស្រីរដ្ឋមន្រ្តីបានធ្វើការស្វាគមន៍បន្ថែមទៀត ចំពោះការពង្រីកអាណត្តិរបស់ AOT និងបានកត់សម្គាល់ពីជំហានដែលបានធ្វើឡើងដោយប្រទេសម៉ាឡេស៊ី ដើម្បីធានាបាននូវការផ្លាស់ប្តូរដោយរលូននៃតួនាទីសម្របសម្រួលលើ AOT ទៅឱ្យប្រទេសហ្វីលីពីនជាប្រធានអាស៊ាន”។.jpg)
គួរបញ្ជាក់ថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បានក្លាយជាប្រធានបទសំខាន់មួយនៅក្នុងប្លុកអាស៊ាន បន្ទាប់ពីការប៉ះទង្គិចគ្នាដោយអាវុធពីរជុំបានផ្ទុះឡើងនៅក្នុងខែកក្កដា និងខែធ្នូ។ យ៉ាងណាក៏ដោយ បទឈប់បា.ញ់គ្នានៅថ្ងៃទី ២៧ ខែធ្នូ បច្ចុប្បន្ននៅតែផុយស្រួយខ្លាំង ដោយមានផ្នែកជាងដប់នៃទឹកដីរបស់កម្ពុជាបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការកាន់កាប់របស់យោធាថៃ។.jpg)
ដូចគ្នានេះដែរ គេសង្កេតឃើញមានការប្រឈមមុខដាក់គ្នាជាច្រើនរវាងទាហានជួរមុខនៃប្រទេសទាំងពីរ ហើយយោធាថៃត្រូវបានគេរាយការណ៍ថាកំពុងជីកលេណដ្ឋានបន្ថែមទៀត និងរៀបចំបន្ទាយ ជាពិសេសនៅក្នុងតំបន់ជិតប្រាសាទព្រះវិហារ៕










