Home តារាជាតិ ទូច ស្រីល័ក្ខ ដាច់ចិត្តបង្ហោះសំពះសុំសប្បុរសជនឱ្យជួយជីវិតតារាចម្រៀង យូ ឌីស្កូ

ទូច ស្រីល័ក្ខ ដាច់ចិត្តបង្ហោះសំពះសុំសប្បុរសជនឱ្យជួយជីវិតតារាចម្រៀង យូ ឌីស្កូ

28
0

តារាចម្រៀងនិងសម្តែងជើងចាស់ យូ ឌីស្កូ អតីតសមាជិកក្រុមរៃមាសតោមាស បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលសាជាថ្មីក្រោយឃើញរូបភាពលោកស្គមស្គាំងត្រូវបញ្ជូលទៅសង្គ្រោះនៅឥណ្ឌាព្រោះតែជាតិពុលឡើងខ្លាំង។ កំពុងស្ថិតនៅក្នុងដំណាក់កាលលាងឈាមថវិកាមិនគ្រប់គ្រាន់ អ្នកនាង ទូច ស្រីល័ក្ខ ដាច់ចិត្តសំពះសុំឱ្យសប្បុរជនជួយជីវិតលោក យូ ឌីស្កូ ខណៈក្តីសង្ឃឹមមានតែ៥០%ប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6gTwGWcWa9DLelegD79hQ1N6J-90q_CXZ0WmpPDp2ZE-XME8r5Oq1sVMHIrUKp0fAWz1YnIi82An0Jjlu70QJMeRlq04_3bFpg7WUuD_lYDBhGCjykD_-V_4DLYBPsszhgjIDBKMJ_FguSELlgXOiA2gG5BciV_0KIaq23PCc_MV7OBD1SgsHs9R_tv8r/s2048/image_2026-01-29_15-08-32.png
បន្ទាប់វះកាត់ក្រលៀនបានដោយជោគជ័យកាលពី៨ឆ្នាំមុននិងបានវិលមកបម្រើអាជីពសិល្បៈវិញ នៅដើមឆ្នាំ២០២៦នេះស្រាប់តែទទួលដំណឹងថាលោក យូ ឌីស្កូ បានជួបប្រទះបញ្ហាសុខភាពម្តងទៀតដោយសារតែជាតិពុលកើនឡើងខ្ពស់។ តាមរយៈសំណេររបស់តារាចម្រៀង ទូច ស្រីល័ក្ខ បង្ហោះនៅថ្ងៃទី២៩ ខែមករា នេះបានឱ្យដឹងថា « អារម្មណ៍របស់ខ្ញុំក្តុកក្តួលណាស់មួយយប់គេងមិនលក់ដោយសារបានដឹងថាបងយូឌីស្កូត្រូវបញ្ជូលទៅប្រទេសឥណ្ឌាបន្ទាន់ដោយសារជាតិពុលឡើងខ្លាំងកំរិតធ្ងន់សំលេងបងបានប្រាប់ថាល័ក្ខអូនបងគ្មានអ្វីទៀតទេសល់តែ៥០ភាគរយនៃក្តីសង្ឃឹមនៅពេលនេះ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBiaNON6prmp_MCtjkchpfBRzHLf78s46IkwkOKcOjtMGA6si6tia5OtOh2qEhqkDLQEFZ8k9xvDd8KTANqqdUcx1fzVYUy-dt3UxOKUEkXr19IvNuvVFuquxxXwsB9NSwdma345q8TKGWEuFE4FEi9HVrQg9qLYXfxYEkITUzFnFJn8avUqEsND0_o8mj/s2048/image_2026-01-29_15-08-25%20(2).png

តារាចម្រៀងរូបនេះបន្តថា «ខ្ញុំមិនអាចឈរមើលបងដោយដង្ហើមហត់មួយនេះបានទេ។ ខ្ញុំនឹងលើកដៃសុំពីមិត្តភ័ក្រ្តនិងរាប់អានខ្ញុំដូចគ្នាឱ្យជួយសង្គ្រោះបងម្នាក់តិចៗ។ នេះជាការដើររកជំនួយើកទី២របស់ខ្ញុំសំរាប់បងពេលវេលាលឿនពេកហើយកំពុងលាងឈាមប្រាក់មិនគ្រប់គ្រាន់។ សំលេងយំរបស់បងកំពុងដក់ក្នុងខួរក្បាលរបស់ខ្ញុំហើយពាក្យថាជួយបងផងអូន គាត់គ្មានឱពុកម្តាយទេកំព្រា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmNj7roj9G4JoXfHHQNTIeqgwNQkqSytRz7rr0QOqu1k0uJxmzw7ZCyK8-jIhmdVNdrs-QSFY_hgKdOQZQXfIq-h3FAzMVzzUkD5MCdplv5ZtiDD2ZLhdN03HmfH0sYH4cXlHbEGdNWBzIMmXq6f6pENfKGF2AIBl6GLtYstd3pwfGllUBF-0MSD8oQQ-U/s2048/image_2026-01-29_15-08-27.png

បន្ទាប់ពីបង្ហោះសំណេរ អ្នកនាង ទូច ស្រីល័ក្ខ បានចេញវីដេអូមួយទៀតនិយាយទាំងអារម្មណ៍ក្តុកក្តួលលាយឡំដោយទឹកភ្នែកទាក់ទងនឹងស្ថានភាពរបស់លោក យូ ឌីស្កូ ដែលអ្នកទាំងពីរគឺជាដៃគូចាស់ជាមួយគ្នា៕