Home តារាជាតិ យ៉ា រ៉ូណា អ្នកគ្រប់គ្រង ហ្សេដេស រងការចោ.ទប្រកាន់ថា ជំពាក់លុយមិនសង

យ៉ា រ៉ូណា អ្នកគ្រប់គ្រង ហ្សេដេស រងការចោ.ទប្រកាន់ថា ជំពាក់លុយមិនសង

27
0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីគណនីហ្វេកប៊ុកមួយឈ្មោះថា «LEN Daily Care» បានអះអាងថា យ៉ា រ៉ូណា ដែលជាអ្នកគ្រប់គ្រង ហ្សេដេស ជំពាក់លុយមិនសងដោយ សន្យា៣ខែសងប៉ុន្តែ៧ខែហើយមិនទាន់សងនៅឡើយ។ ជុំវិញការចោទប្រកាន់នេះគេពុំទាន់ឃើញ យ៉ារ៉ូណា ចេញបកស្រាយនៅឡើយទេ ខណៈគណនីរបស់នាងបាន Locked Profile ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQXeHAc7ZGnXqEH18aFuUeQj2-VwzkKAbr9IrKyrXcupO4qWMARTsAz5sMGmBHrcjBESS9PW3tY_Upz-33ynnVBdp6t9SZFXJC0Sjw-HR1UIXMc0Ih75t4WIONehedHpcHNmEapHz_r2_i4luUBhAay9LEbNInh-r6HrHYUQVknmXi50hBRIAceODEHF6B/s1366/image_2026-01-29_11-21-30.png
នៅយប់ថ្ងៃទី២៨ ខែមករា «LEN Daily Care» បានបង្ហោះរូប យ៉ារ៉ូណា ជាមួយនឹងខ្លឹមសារថា«ជំពាក់លុយគេអត់សងទុកលុយហាយសូរ ខំជួយស្មានតែមនុស្សល្អត្រឹមត្រូវ កាលមកខ្ចីសុំអង្វរឱ្យយើងជួយព្រោះវាពិបាកខ្លាំង។ ជួយម្ដងទៅគេគម្រាមខ្លាំងណាស់ ជួយទៅយកលុយសងគេព្រោះយើងការថោកយកទៅសងគេការថ្លៃ ហើយជំពាក់យើងតែម្នាក់ព្រោះយើងការថោក ហើយបើយើងព្រមឱ្យខ្ចីសន្យាបង់ឱ្យរាល់ខែមិនឱ្យពិបាកទេ។ គណនីនេះបានចោទប្រកាន់មកកាន់ យ៉ារ៉ូណា ថាបើសិនជាខ្លួនមានការបង់យឺតអាចគិតថ្លៃផាកពិន័យមួយថ្ងៃ២ដុល្លារផ្សេងទៀតឱ្យតែព្រម។ អ្នកទាំងពីរបានព្រមព្រៀងគ្នាដោយសុំខ្ចីតែ៣ខែសងវិញព្រោះត្រូវបង្វិលលុយរាល់ខែ ប៉ុន្តែពេលទល់ពេលនេះ៧ហើយមិនព្រមសងសោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiap9e7RH2xEKgUu_99i9TIjUlYPgivIZXWvwwJx-6EQcyJ-hy16Al89nJbRWjDH9ZvUbI7Ze6nwQMnB_E7qvUsaV2GvKnTjMEIxJESBCIDQKqSe_eM2aCuQohYi605s5nayTO4YN4NeVHzdyUwL-wqrkLkb5fZdPLD-GhQfEpKWZNa0YsqCHT3YigDGgDx/s1804/image_2026-01-29_11-21-30%20(2).png

គណនីនេះបានលាតត្រដាងថា យ៉ារ៉ូណា បានបង់ឱ្យខ្លួនបានតែ១ខែគត់ខ្ចីតាំងពីខែ06 2025 មកដល់ឥឡូវ ឆាតទៅទារផងអីតែមិនខ្វល់។ លើសពីនេះទៅទៀត គណនី «LEN Daily Care» ចោទប្រកាន់ថា យ៉ារ៉ូណា ធ្វើចរិតសម្តីឡូយខ្លាំងដាក់ម្ចាស់បំណុលដោយបញ្ជាក់ថាមានសំឡេងផងដែរ។ គណនីនេះថែមទាំងនិយាយថា អ្នកគ្រប់គ្រងសិល្បកររូបនេះគ្មានលុយសងខ្លួនប៉ុន្តែទៅទិញទូរសព្ទទំនើប ឱ្យសង្សារបង្ហោះពេញបណ្តាញសង្គម តែមិនព្រមសងគេ ជាពិសេស ថែមទាំងត្រៀមលុយជួលមេធាវីទៀត។គណនីខាងលើនេះបានសង្កត់ធ្ងន់ចុងក្រោយថា «នឹកឃើញកាលលំបាករត់មកឱ្យគេជួយអត់គួរដឹងបុណ្យដឹងបាបផង។ កុំភ្លេចដើរតាមខនសឺតរហូតត្រៀមខ្លួនជួបគ្នាផង មានទាំងសាក្សីមានទាំងអ្នកធានា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsF4pnZxQ2A3ACut6pcw7ctSNNRQIHZSON4BNlvlixjfxKHxPQg4fCaES5ESnXo_GW7uf24SkYC6VjeflLW59TZ16umQJDLJbEnUs6F1EMWJQut17qDr7V2nvSJmD-AvLyWBRBBMuTFLpg-GR2GSJx6EAQXtCO997C1xIGvkf8lsM57Q0_vZ2lUJgAnZ4U/s829/image_2026-01-29_11-17-28.png

ការបង្ហោះចោទប្រកាន់ជំពាក់លុយគេមិនសងតែធ្វើខ្លួនហាយសូរនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនភ្ញាក់ផ្អើល។ ជុំវិញការចោទប្រកាន់នេះដែរ យ៉ា រ៉ូណា នៅមិនទាន់មានការឆ្លើយតបណាមួយទេគិតត្រឹមរសៀលថ្ងៃទី២៩ ខែមករា ខណៈនាងបាន Locked Profile របស់ខ្លួន៕