បច្ចុប្បន្ននេះហាងឆេងមាសហក់ខ្ពស់ឡើងយ៉ាងខ្លាំងរហូតដល់ជាង៦០០ដុល្លារក្នុងមួយជី ដែលធ្វើឱ្យអ្នកដែលមានមាសប្រាកដជាញញឹមបិទមាត់មិនជិតមិនខាន។ មិនខុសគ្នាប៉ុន្មានពីសាធារណជននោះទេតារាចម្រៀង ពេជ្រ សោភា ក៏ត្រូវប៉ាន់ដូចគ្នាស្របពេលមាសឡើងថ្លៃតារាចម្រៀងរូបនេះបង្ហាញថាបានទិញមាសទុកតាំងពីឆ្នាំ២០២២។
.png)
មាស ពេជ្រ សុទ្ធតែគ្រឿងអលង្ការសម្រាប់លម្អខ្លួនប្រាណឱ្យកាន់តែស្រស់ស្អាត និងអាចជួយដោះទុក្ខធុរៈនៅពេលមានការចាំបាច់ជាពិសេសគឺមាសតែម្តងមិនថាអ្នកទិញនៅកន្លែងណានោះទេ គឺអាចទិញលក់បានយ៉ាងទូលំទូលាយ។ ដោយសារវិបត្តិសេដ្ឋកិច្ច ស្ថានភាពនយោបាយ នឹងការប្រឈមមុខនៃសម្ពាធពន្ធរវាងសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះហាងឆេងមាសបានហក់ខ្ពស់យ៉ាងខ្លាំងរហូតដល់ ៦២៣០ដុល្លារក្នុងមួយតម្លឹង។.png)
នៅយប់ថ្ងៃទី២៧ តារាចម្រៀង ពេជ្រ សោភា បានបង្ហោះរូប៥សន្លឹកជាមួយនឹងគ្រឿងអលង្ការជាមាស ដោយភ្ជាប់មកជាមួយនឹងសំណេរថា «សរសើរខ្លួនឯង ចេះទិញមាសទុកតាំងពីឆ្នាំ២០២២»។ ការបង្ហោះនេះបានទាក់ទាញតារាចម្រៀង ឆន សុវណ្ណារាជ ចូលខម្មិនថា «គ្រប់ទឹកហើយចឹង ម៉ែវា»។ ចំណែក ឆឹម សក្កដា វិញក៏បានបញ្ចេញមតិឱ្យ ពេជ្រ សោភា ប្រមូលលក់។
.png)
ងាកមកកាន់អ្នកគាំទ្រវិញ ក៏បានជំរុញឱ្យតារាចម្រៀង ពេជ្រ សោភា លក់មាសដូចគ្នា ដោយអ្នកខ្លះថែមទាំងនិយាយថាប្រសិនបើជានាងលក់មិនដឹងចំណេញយ៉ាងណានោះទេ។
តារាចម្រៀង ពេជ្រ សោភា ត្រូវបានទស្សនិកជនសរសើរយ៉ាងខ្លាំងចំពោះរូបរាងរបស់នាងទោះបីជាវ័យជ្រេហើយក្តីប៉ុន្តែរាងរបស់នាងនៅតែស្រស់ស្អាត។ ពេជ្រ សោភា បានប្រាប់ទស្សនិកជនដែរថាការដែលរូបរាងស្អាតបែបនេះគឺនាងកំណត់របបអាហារ និងញុំាអាហារបែបសុខភាព៕










