ទីក្រុងប៉េកាំង៖ ក្រុមហ៊ុនជីវបច្ចេកវិទ្យាចិនថ្មីមួយបានបង្កឱ្យមានចំណាប់អារម្មណ៍ទូទាំងពិភពលោក ជាមួយនឹងការអះអាងយ៉ាងក្លាហានអំពីថ្នាំគ្រាប់ម្យ៉ាង ដែលមានសម្ថភាពប្រឆាំងភាពចាស់របស់មនុស្សបាន ហើយរំពឹងថានៅក្នុងពេលអនាគតដ៏ខ្លី វានឹងអាចពន្យារជីវិតមនុស្សឲ្យរស់នៅបានរហូតដល់ 150ឆ្នាំ តាមរយៈការកម្ចាត់កោសិកាដែលងាប់ចេញពីរាងកាយ។ នេះបើតាមការចេញផ្សាយរបស់The New York Times។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlH28uvxRR9AgPzP3kgwRi8QisYglkADVtvoeb_idKPvyQUtmdupePY1vrjQuJYmJCURLF13bFLVb5cGLs4DGX6v-EB7bKXo4LrEFgOduLncNxcwXSdSfMO0zW0kCXvda2n-HeIsU9ULoPak21zrdsoEExG-1bkteYT1Uk-WP1XIySgGXb-2o3HPYm4g85/s969/photo_2026-01-26_14-18-11%20(2).jpg
ក្រុមហ៊ុនជីវបច្ចេកវិទ្យា Lonvi Biosciences ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen ប្រទេសចិនបានប្រកាសថា ថ្នាំគ្រាប់ពិសោធន៍របស់ខ្លួនមួយប្រភេទផ្តោតលើអ្វីដែលហៅថា “កោសិកាខ្មោចឆៅ” ឬ Zombie cells ដែលចម្រាញ់ចេញពីគ្រាប់ទំពាំងបាយជូរ នឹងចូលទៅប្រឆាំងកោសិកាចាស់ៗដែលលែងលូតលាស់ បន្ថយល្បឿននៃដំណើរការភាពចាស់បានគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឱ្យមនុស្សរស់នៅលើសពីដែនកំណត់ធម្មជាតិសព្វថ្ងៃនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJDbFGDg8VZo_Y7KDS7mDOM_UAg_VZ0e8tbBFT2llfZFplQ1Pc63YQaj9lXBzQpilL4_oxXh1qqb0l7h8f-ppZ9m41JVoS9KH2B904YUKTpna_UrjZEjNaamsxiGEC0Wc-f4vHQznbRQtzmBoCObnQlyn4tYrtsxS-O3fA000wv0Idcm-wPuBVuIqKX4IB/s1280/photo_2026-01-26_14-18-11%20(3).jpg
យោងតាមលទ្ធផលនៃការអភិវឌ្របស់ក្រុមហ៊ុន Lonvi Biosciences ដែលបានដាក់បង្ហាញ សារធាតុដែលរកឃើញខាងលើនេះត្រូវបានគេហៅថា Procyanidin C1 (PCC1) ដែលមានសមត្ថភាពពិសេសក្នុងការកំណត់មុខសញ្ញា និងកម្ចាត់កោសិកាហ្សូមប៊ី ដែលបង្កឱ្យមានការរលាករ៉ាំរ៉ៃ និងជាមូលហេតុចម្បងនៃជំងឺផ្សេងៗដែលកើតឡើងតាមវ័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipaSPaeDrHfWZ5AF6cWmJCCqLyXA7M52v1P47oqigqp6tJ4xYy8sCavAmNT_JtX0cw2z76Rh9lpz9I4kEa8ZlN4u-F_c9OUWpdcFr8d2EPn_3gpk4hTePNTT4Y0X1PHo-PHhwOTZU3YyNV9R-kPRk6Vm6hoPnW8tfnDwXOpcPW7pG-EoTqaRR1yRNiW_OQ/s1200/photo_2026-01-26_14-18-11.jpg
នៅក្នុងការពិសោធន៍លើសត្វកណ្តុរ កណ្ដុរដែលគេបានផ្តល់សារធាតុ PCC1ឲ្យមានឱកាសរស់នៅបានយូរជាងប្រហែល 9-10% ជាមួយនឹងការកើនឡើងធំជាងនៅក្នុងអាយុជីវិតដែលនៅសល់បន្ទាប់ពីការព្យាបាលបានចាប់ផ្តើម។ នាយកប្រតិបត្តិ Lonvi បានពិពណ៌នាអំពីរឿងនេះថាជាមូលដ្ឋានគ្រឹះដ៏មានសក្តានុពលសម្រាប់ការព្យាបាលប្រឆាំងភាពចាស់របស់មនុស្សនាពេលអនាគត ហើយបានអះអាងថាការរស់នៅដល់អាយុ 150 ឆ្នាំរបស់មនុស្សនឹងអាចក្លាយមកជាការពិតក្នុងពេលឆាប់ៗ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgs7jWhFAr49zsQ-DUQ744_6FYR18U4P8afJbtn1loUJkzXksWyIIvS0eeEgTVTX-VdnaG9V56QBrssqPCu9SWE0_BgtS6sw2IuCdExdAlP5RAfmkYbgudHCmk1XSaQOODTIOgG61n33r3nY8JGfNZBJo0xSJLaf_Rp1FAQEMXMkGz4YOpxE5WIFBZWxcG/s900/photo_2026-01-26_14-18-12%20(2).jpg

    ទោះបីជាមានការរំភើបក៏ដោយ ប៉ុន្តែអ្នកវិទ្យាសាស្ត្របានជំរុញឱ្យមានការប្រុងប្រយ័ត្ន។ អ្នកជំនាញកត់សម្គាល់ថា ការកើនឡើងនៃអាយុកាលដែលឃើញនៅក្នុងសត្វកណ្ដុរមិនប្រាកដថាអាចទៅរួចនៅលើមនុស្សនោះទេ ហើយការសាកល្បងព្យាបាលយ៉ាងទូលំទូលាយនឹងត្រូវការពេលបន្ថែមដើម្បីបញ្ជាក់ថា ថ្នាំនេះមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgulNXoC9GjVcFvevRaAq7rBA1gEoL0J5XY6xCpFbQrSzBNV1xh3Xb-eFafPyOAxPv8Ol2onToEey4reCFo3z8V9XSq6mBzp0txYETzLvCPINGjnf8LFNVXw-CHDTf51Mzc76VCnAkS5e2fYnrKdsaiFRtXxwWlB6Lz5fxO9EVlWKBco5TcjzTgsKjNdRCJ/s1280/photo_2026-01-26_14-18-12.jpg

    បច្ចុប្បន្ន ប្រទេសចិនកំពុងជំរុញវិស័យស្រាវជ្រាវពន្យារអាយុជីវិត (Longevity sector) ឱ្យក្លាយជាអាទិភាពជាតិដើរទន្ទឹមនឹងបច្ចេកវិទ្យា AI។ តែទោះជាយ៉ាងណា ការរស់នៅរហូតដល់ 150ឆ្នាំ នៅតែត្រូវបានគេចាត់ទុកថាជា «ក្តីស្រមៃនាពេលអនាគត» ដែលស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ។ ហើយរហូតមកដល់ពេលនេះ មិនទាន់មានភស្តុតាងដែលបង្ហាញពីការសិក្សារបស់មនុស្សដែលបង្ហាញថា ថ្នាំគ្រាប់ណាមួយអាចបង្កើនអាយុកាលមនុស្សនោះទេ ហើយអ្នកស្រាវជ្រាវជាច្រើនបានសង្កត់ធ្ងន់ថា ភាពចាស់ជរាគឺជាដំណើរការជីវសាស្រ្តដ៏ស្មុគស្មាញមួយដែលគ្មានការព្យាបាលដោយសាមញ្ញបែបនេះឡើយ៕