ធ្មេចបើកៗតារាចម្រៀង រ៉េត ស៊ូហ្សាណា បានប្រឡូកក្នុងអាជីពសិល្បៈអស់រយៈពេល១០ឆ្នាំមកហើយតាំងពីចូលរួមប្រកួតកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២។ ឆ្លងកាត់បទពិសោធន៍១ទសវត្សរ៍ ហ្សាណា បានបង្ហាញអារម្មណ៍របស់ខ្លួនឡើងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU9V8GW4Ur6w6VvRhXY-UDMw0WMLdyV6YA9pWYHyA_zdfuRjZEafWspawqYqjBgM3nO22pdERRZSTDu56-YKXBbWA6mjoczFn6FNHXm-C2X5n8IoXZRJflMHAz5zosgIfl7U3GhLMF_4x2F9lNWtf54KTEm8xCRDOPvpRiykNq9Yd02WQXhVF1da8h7G37/s960/image_2026-01-27_14-01-59%20(3).png

កញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហាញថា ឆ្នាំ២០១៦-២០២៦ ពេលវេលាពិតជាដើរលឿនណាស់។ តារាចម្រៀងរូបនេះបានថ្លែងអំណរគុណដល់អ្នកគាំទ្រសម្រាប់ដំណើរមួយនេះហើយនាងនឹងមានអ្វី Surprise ជាច្រើនដល់ទស្សនិកជន។ ហ្សាណា ថាឆ្នាំ២០១៦ នាងជាក្មេងស្រីដែលមិនខ្លាចញញើតហើយបានធំឡើង មានការវិវត្ត ហើយនាងនៅទីនេះ។ ១០ឆ្នាំនៃអាជីពសិល្បៈ និងផ្តល់ជាកាដូសម្រាប់ថ្ងៃកំណើតខ្លួនឯងផងថ្មីៗនេះ រ៉េត ស៊ូហ្សាណា បានចេញទៅកម្សាន្តនៅទីក្រុងហុងកុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYFEaE6lMOSnfpsrOsBOnuYBVlVGFoO0Pc9BKbbI7ljxp6cFC7CBPtnwtN-FyOUhPegkiy-AErQ13_QiBBLuOcGGjvGEOQ1i2_O6dz0kPd7rNwkfUtUNJDpctQ0cSNdwHAYYFWLWhZf6_CX0uozp_woMtbVtbnPchVKTvlDgeWOWQPjQnxEzis4_QdA6sh/s960/image_2026-01-27_14-02-00%20(2).png

រ៉េត ស៊ូហ្សាណា បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍តាំងពីចាប់ផ្តើមចូលរួមប្រកួតក្នុងកម្មវិធី « The Voice Cambodia» រដូវកាលទី២ តាមរយៈបទចម្រៀង «The Power of Love»ពីតារាចម្រៀង Céline Dion ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_zTZpVjc-tl8pYmVor4iAOlY513PX1CBQ5DdQO8Pq-EBWg76ancv6WTWJPTqt4ds2UNmiSkgRO-vtAV5tXcUXWuz5sd87r8spQdNZI-gqPdSP1TV6GBrbYOqlqsNewGU4o0KRahdD26l69YeY7vB19ExFVXZ6VqMxE9Rj0kA0p1O5vl3_0ankF9IJq8q3/s2048/image_2026-01-27_14-02-04.png

មកទល់នឹងពេលនេះវីដេអូការប្រកួតរបស់ ហ្សាណា ស្ថិតនៅលំដាប់កំពូលដែលមិនទាន់មានអ្នកណាបំបែកកំណត់ត្រាបានឡើយគឺតួលេខ២០លាន views ដែលមានអ្នកទស្សនាច្រើនបំផុតគ្រប់រដូវកាលនៃ The Voice Cambodia។ ទន្ទឹមនឹងភាពជោគជ័យមានការគាំទ្រខ្លាំងនាគ្រានោះ ក្មេងស្រីម្នាក់នេះក៏ត្រូវរងនូវការរិះគន់ដូចគ្នាដោយសារតែជ្រើសរើសចម្រៀងប្រកួតភាគច្រើនជាភាសាអង់គ្លេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnv3dg8-PIEQj4yuy7T1YfNebSmeo_GWBcxjVE3Wk1j3G_NsDNTO80kWseb1z_g-2_1Awh0bb7DfGfXB6xwt_P95Y_0afF8l8RxgO9xyhcX4n3B15W_SWuWHVNv7F7JHJgWtzI7sVVAq8IVN3TE4MEEM1OO-rv0uTP1dO4cm3qjX-MX6SkuJwixHBIfso7/s960/image_2026-01-27_14-01-59%20(2).png

យ៉ាងណាមិញមកទល់ពេលនេះ រ៉េត ស៊ូហ្សាណា បានអភិវឌ្ឍន៍ខ្លាំងក្នុងអាជីពរបស់ខ្លួនពីក្មេងស្រីម្នាក់បានប្រែក្លាយជាតារាចម្រៀងមួយរូបដែលមានការទទួលស្គាល់ច្រើន ហ៊ានបោះជំហានទៅមុខជាមួយនឹងការផ្លាស់ប្តូរ ស្វែងរកបទពិសោធន៍ថ្មី។ ចូលរួមជាមួយនឹងផលិតកម្មបារមី កាលពីខែសីហា ឆ្នាំ២០២៤ ហ្សាណា មានឱកាសចេញទៅសម្តែងនៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាម៉េរិកកាលពីខែកក្កដា ឆ្នាំ២០២៥។ នៅចុងឆ្នាំ២០២៥ ហ្សាណា មានឱកាសម្តងទៀតបានសម្តែងនៅទីក្រុងប៉ារីស ប្រទេសបារាំង៕