Home ព័ត៌មានអន្តរជាតិ អ្នកនយោបាយថៃដ៏មានប្រជាប្រិយភាព លោក Pita ចេញមុខជួយឃោសនាឱ្យពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជន

អ្នកនយោបាយថៃដ៏មានប្រជាប្រិយភាព លោក Pita ចេញមុខជួយឃោសនាឱ្យពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជន

21
0

ប្រទេសថៃ ៖ អ្នកនយោបាយដ៏មានប្រជាប្រិយនៅប្រទេសថៃ លោក Pita Limjaroenrat អតីតប្រធានគណបក្សកាវក្លៃ បានចេញមុខជួយឃោសនាឱ្យពលរដ្ឋបោះឆ្នោតគាំទ្រប្រធានគណបក្សប្រជាជន លោក Natthaphong Ruengpanyawut កាន់តំណែងជានាយរដ្ឋមន្ត្រីថ្មី ខណៈគណបក្សនេះទទួលគាំទ្រនាំមុខគេក្នុងការស្ទង់មតិកន្លងមក ។ ពលរដ្ឋថៃជាច្រើនគាំទ្រគណបក្សនេះ និងដាក់ក្តីសង្ឃឹម ប្រសិនបើឈ្នះការបោះឆ្នោតនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ គឺអាចនឹងបញ្ចប់សង្គ្រា.មឈ្លានពា.នកម្ពុជា ពីព្រោះពលរដ្ឋថៃភាគច្រើនមិនចង់បានសង្គ្រា.ម ពួកគេត្រូវការប្រកបរបរចិញ្ចឹមជីវិតតាមធម្មតា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3TxlViu2iiVfrD9_Dpubwzm_yqcVwvdpOonOeqvFAukL0_Kq-ta7xYMkB4A1CQ_OtxBkexWbFLNGfPBEK1jfyG4HDAF0stizrFsuo6Rv-P8DLWxmVDgXnPFPld2FYInLyQHwn8JKRWoBEMmg3ZJNxJraNzKtrYLDIkz1VLT61xi7iGZFjIwoIOqX7_NpH/s1280/photo_2026-01-26_16-25-13.jpg
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ លោក Pita Limjaroenrat អតីតបេក្ខជននាយករដ្ឋមន្ត្រីថៃ និងជាអតីតប្រធានគណបក្សកាវក្លៃ បានមកកាន់អគារ Samyan Mitrtown ទីក្រុងបាងកក ដើម្បីជួយឃោសនាឱ្យគណបក្សប្រជាជន (ឬគណបក្សប្រឆាំងដ៏មានឥទ្ធិពល) និងសុំឱ្យពលរដ្ឋបោះឆ្នោតគាំទ្រលោក Natthaphong Ruengpanyawut ប្រធានគណបក្សប្រជាជន ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី បើទោះជាខ្លួនលោកត្រូវបានបំបិទសិទ្ធិហាមធ្វើនយោបាយក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJDmMsKsgv_z5hGGkz95slrEQHpr1Qg1vQhCk6TEyVqxBjXjU72J9ZIikY-ZznBKpyOs6QWO-uy6MjDhOjyBgIuU3u0uZf2AdaZz9HeARtZt3B2AYLIYpVC-7sJHaV9j6lMq77uf_Nt9AU6AMOYQnH8PXXH27tZgEkm3DFrH5k_SYmMj5m8qJZjgxbHfYT/s1280/photo_2026-01-26_16-25-14.jpg

នៅលើវេទិកាឃោសនារកសំឡេងឆ្នោតឱ្យគណបក្សប្រជាជន លោក Pita បានសុំឱ្យពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជន ដើម្បីឱ្យប្រធានគណបក្ស លោក Natthaphong កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ដឹកនាំវិមានរដ្ឋាភិបាល ដោយលោកថា គណបក្សប្រជាជនត្រូវតែឈ្នះដាច់ ទទួលបានសំឡេងគាំទ្រច្រើនលើសលប់ ។ លោកមកជួយឃោសនានេះដើម្បីហេតុផលតែម្យ៉ាងគត់ គឺបបួលពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជន គាំទ្រលោក Natthaphong ជានាយករដ្ឋមន្ត្រី ទោះជាខ្លួនលោកត្រូវបំបិទសិទ្ធិហាមធ្វើនយោបាយ ប៉ុន្តែមិនអាចបំបិទសិទ្ធិមិនឱ្យគិតពីពលរដ្ឋបានទេ ។

លោក Pita បន្តថា ៖ «ខ្ញុំត្រឡប់មកលើកនេះដោយក្តីនឹករលឹកពលរដ្ឋ និងមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយ បើទោះជាខ្ញុំត្រូវបំបិទសិទ្ធិមិនឱ្យធ្វើនយោបាយក៏ដោយ តែតុលាការមិនអាចហាមខ្ញុំមិនឱ្យនឹកពលរដ្ឋបានទេ ។ ថ្ងៃទី២៥នេះ យើងត្រូវតែបោះចោលភ័យខ្លាច និងមានសង្ឃឹមលើនយោបាយល្អ ជីវភាពរស់នៅប្រសើរ អនាគតភ្លឺស្វាង សូមឱ្យពលរដ្ឋគ្រប់រូបសហការជាមួយខ្ញុំដើរទៅមុខជាមួយគ្នា មិនមែនប្រទេសថៃជួបតែបញ្ហារហូតនោះទេ ដែលអ្នកនយោបាយថៃខ្លះព្យាយាមធ្វើប្រទេសមានបញ្ហាមិនឈប់ឈរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiysTaFu-xvnKlDL_qrpMjhFvqnxdok0m2EbOmI07AcJVVTmqiRWZxUs1QfTAEnDqTVOi-0Ko3F4rHnrmHxw-hs163kTRcmXQH7Bie0vfS8RkGEiyDBH6VWWiSykt0w29S2XL9lWKzsgZ0b2eYXYZ3EDh0m6CbcHep2JF3x_kMrTyFVibYOYJ4byOlYHdDz/s1280/photo_2026-01-26_16-25-10.jpg

កាលពីពេលបោះឆ្នោតអាណត្តិមុន ពលរដ្ឋថៃជាង៤០% ឬស្មើ១៤លាននាក់ បានបោះឆ្នោតគាំទ្រគណបក្សកាវក្លៃ ហើយកាវក្លៃ ក៏ក្លាយជាគណបក្សមានពលរដ្ឋគាំទ្រច្រើនជាងគេ ស្ថិតក្នុងលំដាប់ទី១ ប៉ុន្តែត្រូវបំបិទសិទ្ធិមិនឱ្យគណបក្សកាវក្លៃដឹកនាំរដ្ឋាភិបាលបម្រើរាស្ត្រ ។ ដូច្នេះ ពេលនេះ លោកនឹងមិនព្រមទៀតទេ ហើយវិធីតែមួយដើម្បីឱ្យគណបក្សប្រជាជនអាចដឹកនាំរដ្ឋាភិបាលបាន លុះត្រាតែពលរដ្ឋចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនឱ្យច្រើនលើសលប់ជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBEG-txF8J-mNRkPG6qyBaMa4u2NQ93Z0U2_0-4205ZSite9s3bWa0UW4wmsnaFfxPXA565CzyIQKK9meo0zGAUuJqm41yVkJdGKjd8xDuL0ZqLiB95OdzM-NBmdDqbnJQvVHCmJuMJR_mdHTs8gQSgaoQzg0Uh1VNul8mBxJEGmvp3keyq2cS67UzBQYN/s800/photo_2026-01-26_16-25-11.jpg

ចំណែកប្រធានគណបក្សប្រជាជន លោក Natthaphong បានប្តេជ្ញាចិត្តនៅចំពោះមុខពលរដ្ឋលើវេទិការកសំឡេងឆ្នោតនៅអគារ Samyan Mitrtown ថា លោកបានត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រី ទី៣៣ របស់ប្រទេសថៃ ដោយលោកសុំឱ្យពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជន ដើម្បីបើកទំព័រប្រវត្តិសាស្ត្រថ្មីប្រកបដោយមោទនភាព វាដល់ប្រគល់អំណាចឱ្យពលរដ្ឋមានសិទ្ធិសម្រេចចិត្តជាធ្លុងមួយជ្រើសរើសមេដឹកនាំថ្មី ។ រយៈពេល៨ឆ្នាំកន្លងមក គណបក្សអនាគតថ្មី និងគណបក្សកាវក្លៃ ត្រូវបានគេរំលាយចោល ប៉ុន្តែពេលនេះ គណបក្សប្រជាជនត្រូវតែផ្លាស់ប្តូរប្រវត្តិសាស្ត្រចាស់ ៕