ទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីគេបានឃើញ ប្រូកាក់ ដែលជាអ្នកធ្វើ Content លើបណ្តាញសង្គមមានចិត្តក្លាហានសារភាពក្តីស្រលាញ់ចំពោះតារាចម្រៀង សុខ ពិសី នៅលើឆាកប្រគំតន្រ្តីដែលមានមនុស្សចូលរួមទស្សនារាប់ពាន់នាក់។ សុខ ពិសី បានបញ្ជក់និងថែមទាំងហ៊ានស្បថស្បែថានាងពុំបានដឹងពីផែនការសារភាពនេះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS7KoJMx1oaXUg4tI1HuaRsEHsDyuJqwvcjps2zecTxIKBxa9-REXD7EaRs9JTusFZqYK_0jbdRBgrrrItZ6pxGFlfjpoB5yKYJi1wPHHV2EI0V0BCF9GOkwhQq5gdZ3kZID8pVYOISIaUZls3_KG0pGJI28CxJS_AFoStgZp33k9DLF4rCjuBTfhY4zHo/s2048/image_2026-01-26_08-36-22%20(2).png
នៅយប់ថ្ងៃទី២៥ ខែមករា តារាចម្រៀង សុខ ពិសី រួមទាំងសិល្បករដទៃទៀតបានចូលរួមក្នុងកម្មវិធីប្រគំតន្រ្តីសប្បុរធម៌នៅឯខេត្តតាកែវដើម្បីជួយដល់វីរកងទ័ព ជួសជុលនិងកសាងសាលារៀន។ កញ្ញា សុខ ពិសី ជាតារាចម្រៀងបានសម្តែងចុងក្រោយគេដោយធ្វើការបកស្រាយបទចម្រៀង «គ្មានបំណងកំដរសង្សារគេ» «គេមិនបានស្រលាញ់យើងទេ» «តើប្រើពេលប៉ុន្មានទើបអាចភ្លេចបង» និងបទ «ប៉ាកូនស្រលាញ់គេហើយ»។ អ្វីដែលធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលបន្ទាប់ពីបកស្រាយបទចម្រៀង «ប៉ាកូនស្រលាញ់គេហើយ» ស្រាប់តែលេចវត្តមាន ប្រូកាក់ ឡើងមកលើឆាកប្រគំតន្រ្តីអមជាមួយនឹងបាច់ផ្កាសារភាពស្នេហ៍ចំពោះតារាចម្រៀងរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggsRp4GlBetRYmgcUt4476ejoIhIKMBFCdjDt0__vnshIgNpd1Ucv-lmDrFokRkRXbHeabOeUPyDyVEoO0FfByNrnWTmDYX_LVQwM081KhXvpNgXXsnxdqh-ORM2K2wrI5dqhCt8UPP4efMxBvEH4XSk-L-ky5W9VVuBPE3v-FXEYHU0MOZHIb7piJq0SI/s2048/image_2026-01-26_08-36-21%20(2).png
ប្រូកាក់ បាននិយាយថា អ្វីដែលខ្លួនលោកធ្វើចំពោះតារាចម្រៀង សុខ ពិសី គឺជារឿងពិតមិនមែនជាការសម្តែងនោះទេ ជាក្តីស្រលាញ់ពិតប៉ុន្តែលោកមិនខ្វល់ថា សុខ ពិសី ស្រលាញ់លោកឬអត់នោះទេតែលោករីករាយនិងសប្បាយចិត្ត។ បន្ទាប់ពីនិយាយពាក្យទាំងនេះរួច ប្រូកាក់ បានលុតជង្គង់និងជូនបាច់ផ្កាដ៏ស្រស់ស្អាតទៅកាន់តារាចម្រៀង សុខ ពិសី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2Ty4MJxgs1kK_IEyrINGZyyEPoc09NeZjOHzZn02wOFmsw8yU0Ttf6MAmCnORSWJtO7qc-B8gmeyEf6s_0VdDv20WNIKXntgQTWVa3b9Zm6n3udxC8Us8wdozRjdEd-ZlMBbIYi-OM9b3lVaapRXvZibsLEN4fbLdHnIToMCM0C8XUSzqHJj38iAuhChq/s2048/image_2026-01-26_08-36-26.png

តារាចម្រៀង សុខ ពិសី បានទទួលយកបាច់ផ្កាដែលប្រូកាក់ជូនមកកាន់ខ្លួនប៉ុន្តែពុំបាននិយាយតបតចំពោះពាក្យសារភាពនោះទេ ដោយ សុខ ពិសី បានអះអាងថែមទាំងហ៊ានស្បថស្បែទៀតថាខ្លួនមិនបានដឹងពីផែនការដែលប្រូកាក់ធ្វើបែបនេះដាក់នាងឡើយ។ អ្នកចូលរួមទស្សនាបានស្រែកហ៊ោយ៉ាងខ្លាំងចំពោះទិដ្ឋភាពពោរពេញដោយក្តីស្រលាញ់បែបនេះ ហើយវីដេអូនោះបានរីកសាយភាពយ៉ាងខ្លាំងនៅលើបណ្តាញសង្គមទិកតុកនិងហ្វេកប៊ុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZW5wUFFy7SLkir8MAjNeJZ3JgQqIW3q0zuTyjzZNhjQF461s4svuz9MjPZkPd8Di8sFEm6im5adyIeDLWD41R8cblKQd8qS48O0ZJgysDIaje_wB9jqOvUxQotL6oe8TvGsm2cx0ld7C0lfw3VVB-q7uZhPyOatCwfV_mhHbNnzjBpSO47S0KQHxNcAg7/s2048/image_2026-01-26_08-36-21.png
កន្លងមកទស្សនិកជនបានឃើញថា ប្រូកាក់ ជារឿយៗតែងតែធ្វើវីដេអូមកកាន់ សុខ ពិសី ហើយក៏មានការចែករំលែកបន្តពីតារាចម្រៀងនេះដូចគ្នា៕