យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីពេលថ្មីៗនេះ ក្រុមអ្នកជំនាញផ្នែកសុខភាពបានបង្ហើបឱ្យដឹងថា ការដែលបុគ្គលម្នាក់ៗមិនមានអារម្មណ៍ឃ្លាន ឬមិនចង់ទទួលទានអាហារពេលព្រឹក មិនមែនជារឿងសាមញ្ញនោះទេ ប៉ុន្តែវាអាចជាសញ្ញាដែលរាងកាយកំពុងព្យាយាមព្រមានអំពីបញ្ហាសុខភាពមិនប្រក្រតីមួយចំនួន។.jpg)
តាមរយៈការសិក្សាបានបង្ហាញថា មូលហេតុចម្បងៗដែលធ្វើឱ្យមនុស្សបាត់បង់ចំណង់អាហារនៅពេលព្រឹក រួមមាន៖
១. ការកើនឡើងនៃអរម៉ូនស្ត្រេស (Cortisol)៖ ជាធម្មតា អរម៉ូន Cortisol នឹងកើនឡើងនៅពេលព្រឹកដើម្បីជួយឱ្យរាងកាយភ្ញាក់ដេក។ ប៉ុន្តែសម្រាប់អ្នកដែលមានសម្ពាធផ្លូវចិត្ត ឬស្ត្រេសខ្លាំង អរម៉ូននេះនឹងកើនឡើងខ្ពស់ពេក ដែលវាដើរតួជាអ្នកទៅបង្ក្រាបចំណង់អាហារ ធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែត ឬមិនចង់ញុាំអាហារសោះតែម្តង។.jpg)
២. ថ្លើមធ្វើការលើសកម្លាំង៖
អ្នកជំនាញបានពន្យល់ថា ប្រសិនបើថ្លើមត្រូវរវល់បន្សាបជាតិពុលពីអាហារយប់ជ្រៅ ជាតិស្រវឹង ឬអាហារមានជាតិស្ករខ្ពស់ វានឹងធ្វើឱ្យរាងកាយមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ទទួលថាមពលថ្មីនៅពេលព្រឹក។ នេះគឺជាសញ្ញាថាថ្លើមរបស់អ្នកកំពុងត្រូវការការសម្រាក។
.jpg)
៣. តុល្យភាពជាតិស្ករក្នុងឈាមមិនមានស្ថិរភាព៖ ការទទួលទានអាហារដែលមានជាតិម្សៅ ឬជាតិស្ករច្រើនពេកនៅពេលល្ងាច អាចបណ្តាលឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងចុះមិនទៀងទាត់នៅពេលយប់។ ស្ថានភាពនេះនាំឱ្យអ្នកមានអារម្មណ៍ចង់ចង្អោរ ឬធ្ងន់ពោះនៅពេលភ្ញាក់ពីគេង។
៤. ប្រព័ន្ធរំលាយអាហារដំណើរការយឺត៖
ការញ៉ាំអាហារជិតពេលចូលគេងពេក ធ្វើឱ្យប្រព័ន្ធរំលាយអាហារត្រូវធ្វើការទាំងយប់ ដែលនាំឱ្យរាងកាយមានអារម្មណ៍នឿយហត់ និងមិនចង់ទទួលទានអ្វីបន្ថែមនៅព្រឹកបន្ទាប់។
យ៉ាងណាមិញ ដើម្បីស្តារតុល្យភាពរាងកាយឡើងវិញ អ្នកជំនាញបានណែនាំឱ្យព្យាយាមទទួលទានអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ (ដូចជាស៊ុត ឬគ្រាប់ធញ្ញជាតិ) បន្តិចបន្តួច ទោះបីជាមិនឃ្លានក៏ដោយ ដើម្បីជួយរក្សាលំនឹងអរម៉ូន និងកម្រិតជាតិស្ករ។ ការបង្កើតទម្លាប់ញ៉ាំអាហារពេលព្រឹកឱ្យបានទៀងទាត់ នឹងជួយកាត់បន្ថយស្ត្រេសដល់រាងកាយ និងពង្រឹងសុខភាពមេតាបូលីសឱ្យកាន់តែប្រសើរឡើង៕










