ខន សូរិយា មិនអាចបន្តដំណើរលើឆាកអន្តរជាតិក្នុងនាម Miss World Cambodia 2026 បាននោះទេដែលរឿងនេះធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាមួយនឹងដំណឹងនេះមនុស្សមួយចំនួនបានលើកឡើងថាខាងក្រុមហ៊ុន CIM គឺជាអ្នកដកតំណែងនាងប៉ុន្តែត្រូវបានខាងកម្មវិធីបកស្រាយថាពួកគេសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំឡើយ ដោយសារតែពួកគេធ្វើការមិនចុះសម្រុងគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-YWNmzjF74tQ71dS1zSxDTh2wOQsn4R9sRbTnGCNvLMZKITqGpt-6nj7dhFhO5StCbeSJI-ywt0GMe0a1eE3BQ-65vBF3y5-4Vb6Rq2cjfhJwx8oZ1rEKd6rfy7EnqrP9YVn6ZvZ0eKRME3Gt0LhCnNkhGgX-061FHX2f37GmSmq3BrVNgYY-O8Fkv8XQ/s2048/image_2026-01-22_14-57-05.png
បន្ទាប់ពីមានការបកស្រាយពីខាងក្រុមហ៊ុនគ្រប់គ្រងបវរកញ្ញា ខន សូរិយា បានបញ្ជាក់សាជាថ្មីនិងជាលើកចុងក្រោយដោយសារតែពេលនេះនាងប៉ះពាល់ផ្លូវចិត្តខ្លាំង។ នៅថ្ងៃទី២២ ខែមករា ខន សូរិយា បានធ្វើការបកស្រាយថា «តាមកិច្ចសន្យាទាំងកិច្ចសន្យាផ្ទាល់មាត់ និងក្រដាស់រវាងនាង និងAgency បានកំណត់ថា agencyនឹងទទួលបានភាគរយ ៣០% ពីការងារថតវីដេអូ និងថតរូបផ្សព្វផ្សាយផ្សេងៗរបស់នាង។ Agency នឹងជួយគ្រប់គ្រងនាង ជួយបង្កើតរូបភាពល្អៗ និងគាំទ្រសកម្មភាពផ្សេងៗរបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw7-hWUh_Ts9f8LiDDFgRNLC3annEZmeAeHsCqIr50crGBYuRRU-J4P-PB2qHGsyLJjnoFTp2DedzG0o-hBicw46jJu3qWrIO3dW_rHdHx7fGInSxJf9-eWhCIbqtbjeK79v4DJqDg397NrByLKDdEAJ1NqCmiXXe6k-9zadisoqzNfYsAsNNFJrW9sJMO/s2048/image_2026-01-22_14-57-05%20(2).png

ទោះយ៉ាងណាក្នុងអំឡុងពេលនៃដំណើរនេះ ខន សូរិយា បានគ្រប់គ្រងភារៈកិច្ចភាគច្រើនដោយខ្លួនឯង រួមទាំងការស្វែងរកការងារ ការរៀបចំពេលវេលា និងការរៀបចំសកម្មភាពនានា។ ដូចនេះហើយនាងបានស្នើសុំការពិភាក្សាឡើងវិញ ដើម្បីពិនិត្យលក្ខខណ្ឌកិច្ចសន្យាឱ្យមានភាពយុត្តិធម៌ និងការយល់ព្រមពីភាគីទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ-GoDm30759EAQ-5RMuUnARx_lGQ1qvzBjpTXvsKE_VyhyR6vjILObWDEyjxc7Bvi9F6oJN97fjlj98SAyYIpiFiTKGTHzGlAo28tXr4b9C_GXhQ42oDFyH0VnqzmcdwCWA2QnlYU2uAxdZ_DnvGumYR60slCnrhP3-4hJ3GFAzhewuc16L2UsEoxMcV3/s2048/image_2026-01-22_14-57-11.png

ខន សូរិយា ថាជាអកុសលនាងនិង Agency មិនអាចឈានដល់ការព្រមព្រៀងបាន ហើយនាងត្រូវបានជម្រាបថា លក្ខខណ្ឌនឹងនៅដដែល ហើយបើកិច្ចសន្យាត្រូវបានបញ្ចប់ នោះតំណែងក៏នឹងត្រូវបានបញ្ចប់ផងដែរ។ អតីតបវរកញ្ញារូបនេះថា សម្រាប់នាងប្រាក់មិនមែនជាចំណុចសំខាន់បំផុតទេអ្វីដែលសំខាន់ពិតប្រាកដ គឺការយល់ឃើញថា តម្លៃរបស់មនុស្សម្នាក់ មិនគួរត្រូវបានកំណត់ដោយមកុដនេះឡើយ។ តំណែងអាចត្រូវបានដកយកបាន ប៉ុន្តែគោលបំណង តម្លៃក្នុងចិត្ត និងសេចក្ដីថ្លៃថ្នូរ មិនអាចដកយកពីនាងបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitL3u5ru7vvqJ_lq3jZ1yVa5IgN76NSxdYymnoi6VJBOV78NyynJkF1fsXvXgG7R9n5m2ClD5_cSZzrxt26SlE-OAr8AruHMe5d2iwfFAW6IDIEw9Cg-vGWvOwT6DEOzH-rhDKG-PlrfsY0_P-FVneKaNFYWtmx4YG6eV-cJZfOFUySUQg5yg8oH_rVJXJ/s2048/image_2026-01-22_14-57-07.png

ក្រោយពីមិនអាចព្រមព្រៀងកិច្ចសន្យាសាជាថ្មីជាមួយគ្នា ខន សូរិយា បានសម្រេចចិត្តជ្រើសរើសការដើរចេញ មិនមែនដោយសារនាងបាត់បង់អ្វីមួយទេ ប៉ុន្តែដោយសារនាងជ្រើសរើសឈរលើតម្លៃ និងកិត្តិយសរបស់ខ្លួនឯង៕