បន្ទាប់ពីធ្វើឱ្យអ្នកគាំទ្រមួយចំនួនជ្រួលច្របល់និងសោកស្តាយគិតថា Lacima បំបែកក្រុមស្រាប់តែពួកគេបង្ហាញថាមិនបានបំបែកក្រុមនោះទេគ្រាន់តែលុបពាក្យ Cartel ចេញតែប៉ុណ្ណោះហើយពួកគេនឹងមានអ្វីពិសេសសម្រាប់ជំហានថ្មី។ តើការបង្ហោះវីដេអូដែលថា ៦ ឆ្នាំដល់ពេល Cartel ចាកចេញពីអ្នកគាំទ្រ និងបានរៀបរាប់អារម្មណ៍របស់សមាជិកផ្សេងៗជាអ្វីដែលអ្នកគាំទ្រយល់ច្រឡំដោយខ្លួនឯងឬក្រុមចម្រៀងនេះមានចេតនាបោកចិត្តធ្វើឱ្យអ្នកគាំទ្រយល់ច្រឡំ?.png)
អ្វីៗត្រូវបានស្រាយបញ្ជាក់កាលពីពេលថ្មីៗនេះដោយក្រុមចម្រៀង Lacima ដែលមានសមាជិក៧នាក់ មិនបានបំបែកក្រុមដូចការសង្ស័យរបស់ទស្សនិកជនឡើយ។ បន្ទាប់ពីបានរួមដំណើរអស់រយៈពេលជិត ៦ឆ្នាំជាមួយ Cartel ពេលនេះគឺជាពេលវេលាដ៏សក្តិសមក្នុងការវិវត្តខ្លួនទៅកាន់ជំហានថ្មី ក្រោមអត្តសញ្ញាណថ្មីជា La Cima!។ នេះគឺជាអ្វីដែលក្រុមចម្រៀងនេះចង់បង្ហាញតែប៉ុណ្ណោះពុំមែនជាការបំបែកក្រុមឡើយ ខណៈនិមិត្តសញ្ញារបស់ពួកគេបានផ្លាស់ប្តូររូបរាងថ្មីដូចគ្នា។
ក្រោយពីបង្ហាញថានឹងមានអ្វីថ្មីមិនមែនជាបំបែកក្រុមអ្នកគាំទ្ររបស់ Lacima បានបង្ហាញការសប្បាយចិត្តហើយការបង្ហោះវីដេអូកន្លងមកគ្រាន់តែ Prank ទស្សនិកជនធ្វើឱ្យអ្នកគាំទ្រស្មានថាពួកគេបានបញ្ចប់ដំណើរសិល្បៈជាមួយគ្នា។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា ថា Lacima បោកមនុស្សទាំងរស់ ,សងទឹកភ្នែកខ្ញុំមកវិញភ្លាម La Cima ។.png)
កាលពីកន្លងមកនេះក្រុមចម្រៀង Lacima Cartel បានធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់បន្ទាប់ពីបង្ហោះវីដេអូជាមួយនឹងសំណេរថាចាកចេញពីអ្នកគាំទ្រនិងអរគុណអ្នកគាំទ្រសម្រាប់រយៈពេលកន្លងមក។ នេះបានជំរុញឱ្យអ្នកគាំទ្របង្ហាញការសោកស្តាយយ៉ាងខ្លាំងដោយស្មានថាពួកគេបំបែកក្រុម ប៉ុន្តែតាមពិតគ្រាន់តែជាផ្លាស់ប្តូរឈ្មោះសោះ៕










