បន្ទាប់ពីអ្នកបង្កើតមាតិកា Norak Ben ចេញមុខសូមទោសជាសាធារណៈ ការរិះគន់ពីសហគមន៍ LGBTQ+ និងអ្នកគាំទ្រនៅតែបន្តកើតមានជាពិសេសស្របពេលអ្នកបង្កើតមាតិកាម្នាក់ក្នុងចំណោមពួកគេនៅតែបន្តបង្ហោះវីដេអូធម្មតាដូចគ្មានរឿងអ្វីកើតឡើង។ សន្ធឹកនៃការរិះគន់ហាក់នៅតែក្តៅធ្វើឱ្យអ្នកបង្កើតមាតិកា Q Win និង Hav Heang បានចេញសូមទោសបន្ត។
.png)
នៅរសៀលថ្ងៃទី២២ មករា Q Win បានបង្ហោះការសូមទោសរបស់ខ្លួនថា «ជម្រាបសួរបងប្អូនទាំងអស់ ជាពិសេសទៅកាន់បងៗប្អូនៗ LGBTQ+ ទាំងអស់ខ្ញុំបាទ Q-win ពិតជាមានអារម្មណ៍ថាសោកស្ដាយនូវកំហុសអចេតនាមួយនេះ ខ្ញុំពិតជាសុំទោសបងប្អូនមែនទែនដែលធ្វើអោយប៉ះពាល់ដល់អារម្មណ៍បងប្អូន LGBTQ+ ខ្ញុំមិនបានមានបំណងថារើសអើងអីទេ ខ្ញុំគោរពស្រលាញ់បងៗណាស់ សង្ឃឹមថាបងប្អូននឹងលើកលែងអោយខ្ញុំនូវកំហុស មួយនេះផង»។
ចំណែកឯអ្នកបង្កើតមាតិកា Hav Heang បានបង្ហោះការសូមទោសរបស់ខ្លួនថា «ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ពិសេសបងៗ LGBTQ+ community ខ្ញុំពិតជាមានអារម្មណ៍ថាសោកស្តាយណាស់ ដែលបានបង្កើតនូវកំហុក ហើយបានប៉ះពាល់ទៅដល់អារម្មណ៍របស់បងប្អូនទាំងអស់គ្នាខ្ញុំមិនដែលមានការរើសអើងបងៗ LGBTQ+ នោះទេ ខ្ញុំក៏តែងតែឱ្យតម្លៃពួកគាត់ស្មើៗគ្នា នេះជាកំហុសដែលមិនអាចលើកលែងឱ្យបាន ប៉ុន្តែក៏សង្ឃឹមថាបងៗនឹងយោគយល់»។
គួរបញ្ជាក់ផងដែរថា ការផ្ទុះកំហឹងពីសហគមន៍ LGBTQ+ គឺដោយសារតែអ្នកបង្កើតមាតិកា Mongi Lul , fa seng , Xing , Q Win , Norak Ben និង Hav Heang បានយកប្រេងឆាមកធ្វើជាវីដេអូដែលធ្វើឱ្យអ្នកស្រលាញ់ភេទដូចគ្នាមិនអាចទទួលយកបានទៅលើរឿងនេះ។ ក្រោយផ្ទុះការរិះគន់ជាច្រើន Norak Ben បានចេញវីដេអូសូមទោសមុនគេដោយបញ្ជាក់ថាខ្លួនលោកមិនមានគោលបំណងធ្វើឱ្យប៉ះពាល់អារម្មណ៍សហគមន៍ LGBTQ+ឡើយ៕










