ទោះជាភេសជ្ជៈ៤ប្រភេទនេះផ្តល់ផលល្អសម្រាប់សុខភាព ប៉ុន្តែអ្នកជំនាញអាហារហាមផឹកពេលពោះទទេដាច់ខាត ពីព្រោះវាប៉ះពាល់សុខភាពធ្ងន់ធ្ងរ ដូចជា ៖ ខូចក្រពះ និងច្រាលអាស៊ីត សូម្បីតែអ្នកមានសុខភាពរឹងមាំ ក៏ប៉ះពាល់សុខភាពដែរ ។ មនុស្សភាគច្រើនចូលចិត្តផឹកភេសជ្ជៈទាំងនេះមុនពេលបរិភោគអាហារដើម្បីឱ្យអស់អារម្មណ៍ស្រស់ស្រាយ ប៉ុន្តែតើដឹងទេថា វាជាថ្នាំពុលបំផ្លា.ញក្រពះ ប្រសិនបើផឹកពេលពោះទទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia9-PHLZhzE5U1JzAXxadKHriRN4PfUjlLbcmH6w3J_eB6GUYxW4DrrQyUhaOHcIYp9ELFNf6sVFKHzXCez7vNy6nNdrmdJNH7pabB0KoUpea1HlwT9PKvFjybllSAf-4u93LI3l63R4NAtH2keyv5CPSeQFEZ7RFzUcFrkQsO2Jj4ketpbY9xCqi04ePI/s967/photo_2026-01-22_08-18-29%20(2).jpg
អ្នកជំនាញអាហារព្រមានថា ការផឹកភេសជ្ជៈមិនត្រឹមត្រូវតាមពេលវេលាដើម្បីបំបាត់ការស្រេក ឬងងុយគេង វានឹងបំផ្លាញដល់ប្រព័ន្ធរំលាយអាហារយ៉ាងខ្លាំង ។ តើភេសជ្ជៈទាំង៤ប្រភេទនេះមានអ្វីខ្លះ ដែលគួរតែចៀសវាងនៅពេលមិនទាន់បរិភោគអ្វីចូលពោះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWeH6zbEh2Q7eKsKD8Rj9cdPhvPdinyevNggGKvfIH-2_Mx7_kBCIE3pmTDbX4paW-VoyDmCWmTTWwjTC8NnIM4S-FIk18HoWwIruTGmMR15MJoiGDOO_-VmLvcJZqVm4ONpBkRMYJr7zawFoQmgZXCsrthliglmZG0U5hCU7X9E_euhZDa55PF6kTRiBo/s1200/photo_2026-01-22_08-18-29.jpg

១-កាហ្វេខ្មៅ ៖ កាហ្វេខ្មៅត្រូវបានមនុស្សភាគច្រើនផឹកពេលព្រឹកដើម្បីជួយបំបាត់ការងងុយគេង និងកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែម ប៉ុន្តែអ្នកជំនាញអាហារព្រមានថា ការផឹកកាហ្វេខ្មៅពេលពោះទទេ គឺជាការបំផ្លាញក្រពះដោយប្រយោល ដោយសារកាហ្វេខ្មៅមានសារធាតុ Chlorogenic acid ច្រើនដែលជំរុញឱ្យក្រពះបញ្ចេញជាតិអាស៊ីត ។ យើងអាចផឹកទឹកដោះគោ ឬទឹកសណ្តែកបន្តិច ឬបរិភោគនំប៉័ង ចេក យៅអ៊ួ មុនពេលផឹកកាហ្វេខ្មៅដើម្បីកុំឱ្យប៉ះពាល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2oCCBkPCWjXwdcWt-oyr2tG1OktwmLQcoqsSzE2mnWS-ZxnLHMNsnW0m7XGGq_EtYKXwk7Y22GVlYP8s7m-JXrL4Zgh-CbliMHoWGdcLVz3rs_7UflNrhfzU41HojQnySCWpSK7TX_QnriAcrrw2jIxqMZWaI2lGGc40CgGDbRvvZCfylapt4tjhaztEU/s1280/photo_2026-01-22_08-18-29%20(3).jpg

២-ទឹកតែ ៖ អ្នកខ្លះគេចពីកាហ្វេមកផឹកទឹកតែ ដោយសារគិតថា មិនប៉ះពាល់សុខភាព ប៉ុន្តែការពិត ទឹកតែក៏មានសារធាតុកាហ្វេអ៊ីន និងតានីន ដែលជំរុញអាស៊ីតក្នុងក្រពះដូចគ្នា អ្នកជំនាញអាហារថា ការផឹកទឹកតែចាស់ពេលពោះទទេ អាចប្រឈមនឹងអាការៈស្រវឹងទឹកតែ គឺក្អួតចង្អោរ និងឈឺពោះ ។ ក្រៅពីនេះ ការផឹកទឹកតែក្តៅពេលពោះទទេ នឹងកាន់តែប៉ះពាល់ក្រពះថែមទៀត ដែលយកល្អ គួរផឹកទឹកតែក្តៅឧណ្ឌៗ និងបរិភោគនំ Cookie ឬអាហារមានប្រូតេអ៊ីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_eP0ZnXjPnbmNJw5YxodUOyKKnp9I_N9R0mYiJ1AUwPxEYMJ5NlFK49f_k4x60rR1JdFspQwr0RrkETukMEJd45DbcJvzZiJ0HCjdn53EUyfWqIsuX7MOW4p7cgh19XfpOafm2DS3XOsaJvkjAvpzhQGPcAEliQ_tiPnKa1tgzb9BgkphbOaafNQO3l_F/s1280/photo_2026-01-22_08-18-29%20(4).jpg

៣-ទឹកក្រូច ឬទឹកក្រូចឆ្មារ ៖ យើងដឹងថា ការផឹកទឹកក្រូចស្រស់ៗពេលព្រឹកមុនការបរិភោគអាហារផ្តល់ផលល្អសម្រាប់សុខភាព ពីព្រោះសម្បូរវីតាមីន ប៉ុន្តែបើផឹកពេលពោះទទេ មិនល្អសម្រាប់សុខភាពឡើយ ដោយសារក្រូច ឬក្រូចឆ្មារ មានអាស៊ីត Citric និងស្ករខ្ពស់ ។ ផលប៉ះពាល់សុខភាព គឺងងឹតមុខ និងឆាប់មួរម៉ៅ ប្រសិនបើចង់ផឹក គួរផឹកជាមួយទឹកសណ្តែក និងបរិភោគយៅអ៊ួ ដើម្បីបន្ថយការស្រូបជាតិស្ករ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVEAzCMw_vp5NcgddNyzrLE31f0nSfgfmcnHwqD1tTJNaSG3y48Hhs12-yRJ249J3r1k_hkL1YDkdxuwuxsMNDU9MjzQuOVjGajSuZI3hs1L5nkUyMCWfbWtZkJODDeQZ7J4EyC6h6xnvXXVrrxeu3eirJEiCFpet8ziW_lsPXkivWBPTEZlCvd-ztTWvJ/s900/photo_2026-01-22_08-18-30.jpg

៤-ភេសជ្ជៈប៉ូវកម្លាំង ៖ យើងតែងផឹកភេសជ្ជៈប៉ូវកម្លាំងពេលងងុយគេង ប៉ុន្តែវាប៉ះពាល់សុខភាពខ្លាំងបំផុត ជាពិសេស ប្រព័ន្ធរំលាយអាហារ បើផឹកពេលពោះទទេ ពីព្រោះវាសម្បូរសារធាតុកាហ្វេអ៊ីន និងស្ករ ។ គួរផឹកវាពេលបរិភោគអាហាររួចរាល់ ឬបរិភោគអាហារមានប្រូតេអ៊ីនខ្ពស់ ដូចជា ៖ ស៊ុត សណ្តែក និងឈីស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_LH_4z0Q-4aWJh300WCLtYDm-LMpuUGRnCFGa2QoQKXRsnmnPs1QFJ64tZO0Fd01Uh5SY1H3rfsqwcCd8kBViCtLEuiSnq93Pev0D-3QP6-QtfJQX_t34WjKkglTh5KVTXQo3m1IO_VdCF7XMcvlyRBnictMLW2QZffcheFxgeVpPO1nJcwT8r902vNqW/s1280/photo_2026-01-22_08-18-30%20(2).jpg

សរុបមក ការថែទាំសុខភាពមិនមែនគ្រាន់តែជាការជ្រើសរើសអាហារ ឬភេសជ្ជៈល្អៗសម្រាប់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែគួរបរិភោគឱ្យត្រឹមត្រូវតាមពេលវេលាផងដែរ ។ បើអាចចៀសវាងបាន គួរបរិភោគអាហារសម្រន់បន្តិចមុនពេលផឹកភេសជ្ជៈទាំង៤នេះ ដើម្បីរក្សាសុខភាពក្រពះបានយូរអង្វែង ៕