(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ មានរូបភាពជាច្រើនបានបង្ហាញថា ជនបរទេសរាប់ពាន់នាក់ដែលភាគច្រើនជាជនជាតិវៀតណាម និងចិន បាននាំគ្នាសម្រុកទៅតម្រង់ជួរយ៉ាងកកកុញនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ដើម្បីចាកចេញពីកម្ពុជា ស្របពេលដែលកម្ពុជាកំពុងបើកយុទ្ធនាការបង្រ្កាបឧក្រិដ្ឋកម្មឆបោ.កតាមអនឡាញខ្លាំងក្លាបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOaz531O91stD41xMtI5hn36IxgTgeSuWbCpO-QM3TOXN22kLapEIkl781FBVDJHWvz4-VKkLgdP_JmS2VQkjwYON-wIbPEfktWwt2VQCSKu_4z4LXo8p2lUZXWs2-zY191YylZJe8WTIDv_yaIfPU7awMmV310hiuAol2QjKuAfhBWK_eZeuROJLE0DJJ/s610/photo_2026-01-21_14-32-17%20(4).jpg
ខណៈសមត្ថកិច្ចកម្ពុជាកំពុងដុតដៃដុតជើងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យា និងបង្រ្កាបបណ្ដាញឆបោ.កដោយមិនមានការលើកលែង រូបភាព និងវីដេអូ ជាច្រើនដែលត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះបានបង្ហាញថា ជនបរទេសចម្រុះជាតិសាសន៍ បានរៀបចំបង្វិចចាកចេញពីកម្ពុជាយ៉ាងតក់ក្រហល់ដោយមិនច្បាស់ពីមូលហេតុ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjelwZk1K4CRT4RmZgbOuWomxlu809Ublkx2ey8OLJFVmH63ZcjDRAO8Z2N7X-v_ZHEunPJBl06TYJF_y7zExGvXX7MBpOy2ssRG2F0vdBWvfsVfbsksArQim4oTOKeaW7RjE7dJPOwye0DI0PveVuQNTGxRPuf_gi3ic7KaXat5fS-JhgH092k5cYpzxjd/s770/photo_2026-01-21_14-32-17.jpg
តួយ៉ាងនៅក្រុងបាវិត ចាប់ពីយប់ថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមករានេះ គេឃើញមានជនបរទេសបានឈរតម្រង់ជួរយ៉ាងហូរហែរ នៅមុខច្រកទ្វារអន្តរជាតិដើម្បីធ្វើដំណើរចាកចេញពីកម្ពុជាចូលទៅកាន់ប្រទេសវៀតណាម។ វត្តមានដ៏ច្រើនសម្បើមរបស់ជនបរទេសទាំងនោះនៅច្រកព្រំដែន ត្រូវបានគេសន្និដ្ឋានថា ទំនងជាការរត់គេចពីការប្រមា.ញ់របស់សកមត្ថកិច្ចកម្ពុជា ដោយសារពួកគេមានជាប់ពាក់ព័ន្ធជាមួយនឹងកាងារឆបោកតាមអនឡាញ។

ដោយឡែកនៅខាងភ្នំពេញឯណេះ ក៏មានជនជាតិចិនច្រើនរយនាក់ផងដែរ មកតម្រង់ជួរមុខស្ថានទូតក្នុងគោលបំណងស្នើសុំជំនួយពាក់ព័ន្ធនឹងការរៀបចំឯកសារផ្សេងៗរបស់ពួកគេ ព្រោះបើតាមសេចក្ដីរាយការណ៍មួយចំនួនបានអះអាងថា ជនជាតិចិនទាំងនោះភាគច្រើនមិនមានលិខិតឆ្លងដែនជាប់ខ្លួននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNbRUCQoaoVvtDSgt2_YK_DALkAVQTeXs_rdlwhenEB6wqfUA1zbIx0HtxIRQqF49F_afYQjJygYRTOBHV5Puevs2PfddqwOEJdR77-HItvMZ_zL8hDc9ZkWShZucR4NcZlmhsx0vP3Ks9H-dJOHBadfP6TQNgmOujVbVjM48dT6r3sXWMhk9bbKb4WL_q/s635/photo_2026-01-21_14-32-17%20(2).jpg

សរុបសេចក្ដីមក នៅអំឡុងពេលមួយរយៈចុងក្រោយនេះគេសង្កេតឃើញថា ប្រតិបត្តិការបង្រ្កាបទៅលើបណ្ដាញក្រុមឧក្រិដ្ឋជនឆបោ.កតាមអនឡាញ មានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់។ ក្នុងនោះសមត្ថកិច្ចកម្ពុជាបានធ្វើការចាប់និងបញ្ជូនជនបរទេសដែលពាក់ព័ន្ធត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេ ដើម្បីបន្តនីតិវិធីស៊ើបអង្កេត និងផ្តន្ទាទោសជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNbZCg7MlnrecPPWD5C-_5Kn5b5SAHIsUD_gNAPLUoi3XojG3Z5CL1nm4BqGsLjqT7lLC-2UclKKsUB84zg9g7ndOGO7PKm7xfU_e95Czg4KLSTYeF7dZrAfdUR9avt_yxdq53fb6sSL1BhPF0kuFzpfVPAQWNnwcqNp3VxvomYeH6FK7NJNrLT4QEXl_8/s657/photo_2026-01-21_14-32-17%20(3).jpg

សកម្មភាពចុះបង្រ្កាបដោយគ្មានការលើកលែងនេះ មិនត្រឹមតែបានបំបែ.កសម្បុកក្រុមឧក្រិដ្ឋជនទាំងនោះបានតែមួយទេ ប៉ុន្តែក៏ទទួលបានការកោតសរសើពីអន្តរជាតិ និងមានការសាទរពីប្រជាពលរដ្ឋកម្ពុជាយ៉ាងផុសផុលផងដែរ ហើយយើងទាំងអស់គ្នាសង្ឃឹមយ៉ាងមុតមាំថា កិច្ចខិតខំប្រឹងប្រែងនេះនឹងជួយរក្សាបាននូវសន្តិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់នៅក្នុងសង្គមជាតិ និងតំបន់ទាំងមូល៕