សុខភាព៖ ទឹកអប់បានក្លាយជាគ្រឿងតុបតែងខ្លូនដែលមិនអាចខ្វះបានរបស់បុរសនារីជាច្រើន ជាយូរយាណាស់មកហើយ។ វាមានច្រើនក្លិន ក្រអូបឈ្ងុយឈ្ងប់ ធ្វើឲ្យអ្នកមានភាពទាក់ទាញ និងមានទំនុកចិត្តផងដែរ។ ប៉ុន្តែតើអ្នកដឹងទេថា ការបាញ់ទឹកអប់ដោយផ្ទាល់លើកញ្ចឹងក និងឆ្អឹងដងកាំបិត អាចនឹងកំពុងបំផ្លាញសុខភាពអ័រម៉ូន និងក្រពេញទីរ៉ូអ៊ីតរបស់អ្នកដោយមិនដឹងខ្លួន។ នេះបើតាមអ្នកជំនាញផ្នែកសុខភាព និងអាហារូបត្ថម្ភ លោកស្រី Manpreet Kalra ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV4aJeN5g9ZW5vYCrvbewDbJ7bNGhybBxCN63Mk6wfPFNIbaNd6pk5OHhUR8hd9kJTM7gI_FRaSIgOE0iVugQcGEhoj41J6IgH4tXf98V1QFjz5TxrfHvj4MwJ8h0t3TKHz28V0zzpYklkaQrS1TMP_XZcNBosFnckXKmenhhE9y8AFVO2slFJ7nCLJrMp/s1030/photo_2026-01-21_10-34-53%20(2).jpg

ខាងក្រោមនេះគឺជាផលប៉ះពាល់សំខាន់ៗ និងមូលហេតុដែលអ្នកគួរផ្លាស់ប្តូរទម្លាប់នេះភ្លាមៗ៖

១. ការរំខានដល់ប្រព័ន្ធអ័រម៉ូន (Endocrine Disruptors)៖ ទឹកអប់សំយោគភាគច្រើនមានផ្ទុកសារធាតុ Phthalates។ សារធាតុគីមីនេះមានសមត្ថភាព បន្លំ ធ្វើជាអ័រម៉ូនធម្មជាតិក្នុងរាងកាយ ឬរារាំងមុខងាររបស់វា។ ការប្រើប្រាស់រយៈពេលវែងអាចនាំឱ្យមានអតុល្យភាពអ័រម៉ូន ដែលប៉ះពាល់ដល់ថាមពលរាងកាយ និងសុខភាពបន្តពូជ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJrYbutdgDctW-SKhWKgvmGRa-kv6IuHwWQeKwM1Y7lHxyKgTO-X8kBRc6BdKRHlRE67H8F1hsWJiz5cYWIVOfMT9UnrnSgmBRkO7Vi6kfIE9J5VRiOrqVesJSJBEUnX0Kc3wA3qNFpGLFH5AU9R1iu2VTbwNlOFYIxdfNOpbztpnoLI-Z1ceiPrSKuw1G/s1280/photo_2026-01-21_10-34-53.jpg
២. គ្រោះថ្នាក់ចំពោះក្រពេញទីរ៉ូអ៊ីត៖ ក្រពេញទីរ៉ូអ៊ីតស្ថិតនៅត្រង់ផ្នែកខាងមុខនៃកញ្ចឹងក វាមានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងការរំលាយអាហារ (Metabolism)។ ស្បែកត្រង់កញ្ចឹងកមានលក្ខណៈស្តើង និងងាយស្រូបយកសារធាតុគីមីចូលទៅក្នុងចរន្តឈាមបានលឿនជាងតំបន់ផ្សេងទៀត។ នៅពេលជាតិពុលជ្រាបចូលទៅដល់ក្រពេញទីរ៉ូអ៊ីត វានាំឱ្យមានរោគសញ្ញាដូចជា អស់កម្លាំងខ្លាំង ប្រែប្រួលអារម្មណ៍ និងការឡើងទម្ងន់ខុសធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQxhD6LDbYm0ZUex16GV2rygWMS7gSs8Ong5xxQLN617bX6YedpyO_r6SGu0ucbRBoP0s2GFTxjPdUc0-dVgQu93DZKD2BfUINT1gDTSly73P4Vcygo3-qcMZxJ5-aVo-EfGRG4Rl2-DeTf8W6eJIRGipEpfnHew65dr1a3dVL7u7rUkxJQEZxgNnVzkvY/s815/photo_2026-01-21_10-34-54%20(2).jpg

៣. បញ្ហាស្បែក និងស្នាមខ្មៅ (Poikiloderma of Civatte)៖ ក្រៅពីបំផ្លាញសុខភាពខាងក្នុង ទឹកអប់ក៏អាចនាំឲ្យខូចសម្រស់ស្បែកករបស់អ្នកផងដែរ ដោយសារ គ្រឿងផ្សំដូចជាប្រេងប៊ឺហ្គាម៉ុត (Bergamot) ក្នុងទឹកអប់ ធ្វើឱ្យស្បែកឆាប់ប្រតិកម្មពេលត្រូវនឹងពន្លឺព្រះអាទិត្យ។ នេះអាចបណ្តាលឱ្យកើតមាន pigmentation ឬចំណុចខ្មៅៗ និងស្នាមក្រហមដែលពិបាកព្យាបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik8jIPNydvfJJBtf9m9Qal_oGRB8Zd5owBcTivXRM1Nl_wB3PyXPCgwl6yj6CwZTF06fdoP_SvBkOGqeOUIOuY191aFYnNegw6QBD9nhSK8IdlK4zlmKrVbcxhgi3FJhOECbMpJiw6PAG7t2GSMg9PL15P1dG5iEQnyGftbaYLfTplabTfbE4-nITCgAXa/s1024/photo_2026-01-21_10-34-54.jpg

៤. ការប៉ះពាល់ដល់ដំណេក និងផ្លូវចិត្ត៖ ស្ដាប់មើលទៅដូចចម្លែកបន្តិច ប៉ុន្តែការកកកុញនៃសារធាតុគីមីក្នុងរាងកាយអាចរំខានដល់ប្រព័ន្ធប្រសាទ នាំឱ្យអ្នកមានអារម្មណ៍មួម៉ៅ គេងមិនលក់ ឬគេងមិនស្កប់ស្កល់ ដែលនឹងជះឥទ្ធិពលអវិជ្ជមានដល់គុណភាពជីវិតប្រចាំថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-v0T6e4gWFSanAUnv_eBVu818ZBqNkkfry5GoguATUS5sSTfBSGA0TJ8d1UGOi6hoye0JZ6qoOgxe8qNxf9f_UyFIuWdO44KQj5BokY6duAyQ7Ivc4bP9yeky84hECLUnRcM2d53xM6dc8V_ECPgCLml1IBnrXB89zC-PXnxd2xS4qI-uNiRzv_RihyF7/s1168/photo_2026-01-21_13-18-59%20(2).jpg

យ៉ាងណាមិញ ដើម្បីរក្សាក្លិនក្រអូបផង និងសុខភាពផង អ្នកជំនាញណែនាំឱ្យផ្លាស់ប្តូរទីតាំងបាញ់ទឹកអប់ ដូចជាបាញ់លើសម្លៀកបំពាក់ ឬ កដៃ ជំនួសឱ្យការបាញ់ផ្ទាល់លើស្បែកកញ្ចឹងកវិញ។ ម៉្យាងទៀត គួរជ្រើសរើសប្រើប្រាស់ទឹកអប់ដែលចម្រាញ់ចេញពីប្រេងផ្កាធម្មជាតិ (Essential Oils) ឬប្រភេទ Roll-on ដែលគ្មានជាតិអាល់កុល និងគ្មានសារធាតុ Phthalates៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSJ5qy1ScVNuudckI-D3nBa2U8gFYVCT-lxWXPz7o37Kb2r2zzfyaqS7t1KgOQ95Rbys-3UmnSBM7wLZ89KsRStDjjRCvcK3Z6rAkyYb9NuEUU0TBlAlKff3xWfFvQMP4lBOUAv4rOc5BPFxmj7zQKQ9q8qNTTXKHMzR_Xc3uGk3EvJ608B495ggpq0HV7/s1280/photo_2026-01-21_13-18-59.jpg