ប្រទេសបារាំង ៖ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជំរុញឱ្យចិនបង្កើនការវិនិយោគនៅតំបន់អឺរ៉ុប ស្របពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយអាមេរិកបណ្តាលមកពីការខ្វែងគំនិតគ្នាលើបញ្ហាប្រធានាធិបតីអាមេរិកទាមទារកាន់កាប់កោះហ្គ្រីនឡែន ដែលបច្ចុប្បន្ន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ដាណឺម៉ាក ។ ការជំរុញឱ្យចិនបង្កើនការវិនិយោគនៅអឺរ៉ុបត្រូវបានគេចាត់ទុកថា បារាំងកំពុងតែងាកទៅរកចិនពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNV2yobFB1X5QCPdTgqn_aHz1zVzW2_gqSvUekzPrqXLJ5PycXsdwZaDqsnPldugciS8rdW81lSEHkzqDsEI1cwauRtTb2yN_XRKukKpHaGp7WU2Ts8h7MEfhn2uGnm8zuhHhnuzUsrm6Gu3R2Js070kDDmUBON9fyWs7cwEjCdIlm0akbXnuGY2UgT54G/s1280/photo_2026-01-21_13-53-20.jpg

ប្រធានាធិបតីបារាំងសង្កត់ធ្ងន់ថា ទោះជាតំបន់អឺរ៉ុបបើកចំហទទួលយកភាពជាដៃគូក្នុងការវិនិយោគជាមួយចិន ប៉ុន្តែចាំបាច់ត្រូវតែផ្លាស់ប្តូរពីការនាំចេញទំនិញទៅជាការផលិតក្នុងស្រុក និងផ្ទេរបច្ចេកវិទ្យាក្នុងវិស័យឧស្សាហកម្មសំខាន់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6MqGDkz47_M2bRVsdNXvo1htT9qfEDErAwpEK454bmREVS8We04VCDOU2OEOC9KzNMxDhLUfgzRaeH36vn0HA8loxA9ovGnDtIV8tPadTJQl-_2cHYmAJ_sxXngxp04UkoegxWf9fOpJ0AyJf9HRQAvxxIQ0IlTlGEZmcQz9U8k9BCnfhUBt3ncd4_VGa/s1280/photo_2026-01-21_13-53-19%20(2).jpg

ពេលនិយាយជាមួយមេដឹកនាំប្រទេសនានាក្នុងកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos ប្រទេសស្វីស លោកប្រធានាធិបតី Macron ថា កំណើនសេដ្ឋកិច្ចអឺរ៉ុបនឹងល្អប្រសើរដោយសារក្រុមហ៊ុនចិនចូលមកវិនិយោគ ។ វាល្អជាងការនាំចូលទំនិញមកកាន់អឺរ៉ុបនាពេលបច្ចុប្បន្ន ដែលទាញយកអត្ថប្រយោជន៍ពីការឧបត្ថម្ភទុនខ្ពស់ និងផ្ទុយបទប្បញ្ញត្តិអឺរ៉ុប ។ អឺរ៉ុបស្វាគមន៍ការវិនិយោគរបស់ចិន ប៉ុន្តែយើងត្រូវការការវិនិយោគផ្ទាល់ពីប្រទេសចិនក្នុងឧស្សាហកម្មមួយចំនួនដែលចិននាំមុខផ្នែកបច្ចេកវិទ្យា ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចអឺរ៉ុប រួមមាន ៖ ឧស្សាហកម្មថ្មរថយន្តអគ្គិសនី, បន្ទះសូឡា និងថាមពលស្អាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhhsYEkfVVXyPd2TipaJUJLODK4LHlRdF6w8Sd4RdUYqFH2BqULWOuGj_CIGFfd01PD5AZCg6Bu47VG0HKXcXFRI3LCuaykVq9HIxzESidul9Jo-o9-xYxrN8gkNnYhL3jzZBK5Ke6Qit-ktv3h5rhyoeb73TBhkAhccGDScxCZ6yZ9RJUbjcqCaCtl_2l/s1200/photo_2026-01-21_13-53-18.jpg

ការលើកឡើងរបស់លោកប្រធានាធិបតី Macron បន្ទាប់ពីលោកធ្វើដំណើរទៅទីក្រុងប៉េកាំងកាលពីខែធ្នូ ឆ្នាំ២០២៥ ដែលពេលនោះ លោកបានជួបប្រធានាធិបតីចិន លោក Xi Jinping ពិភាក្សាពីគម្រោងផ្សេងៗដែលផ្តល់អត្ថប្រយោជន៍រួមគ្នា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJnZsY8s63L4lnnJiTUetoizpPYUlykDQofZ31Ue1Q2jea7SmsVk0N-Zpb6K76g3CuFCku714hxsEB0ZcVuNG7Qsp-Ny1dkCTgrhA6UxYxRTyLXYlzRUefxxZTZY-uJsPuXRu7a-wdQ4mbL5_lTmbziM4Dq-nEfJYFj2v9UQxyJWCWkFbEUgKqRIwSEl9D/s815/photo_2026-01-21_13-53-18%20(2).jpg

ក្នុងកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos លោកប្រធានាធិបតី Macron បាននិយាយពីសារៈសំខាន់ដែលត្រូវការពារឧស្សាហកម្មរបស់អឺរ៉ុប ប៉ុន្តែលោកក៏ទទួលស្គាល់ចិនមានប្រៀបក្នុងការប្រកួតប្រជែងបច្ចេកវិទ្យា ។ យុទ្ធសាស្ត្រសំខាន់របស់ប្រធានាធិបតីបារាំង គឺគោលនយោបាយសិទ្ធិពិសេសរបស់អឺរ៉ុប ដោយគាំទ្រឱ្យរថយន្តគ្រប់ប្រភេទដែលលក់នៅអឺរ៉ុបត្រូវប្រើប្រាស់គ្រឿងបន្លាស់ផលិតក្នុងស្រុក យ៉ាងហោចណាស់ ៧៥% ។ គោលដៅនេះស្របតាមប្រព័ន្ធផ្គត់ផ្គង់រថយន្តប្រើប្រាស់ប្រេងឥន្ធនៈបច្ចុប្បន្ន និងផ្លាស់ប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនី ដោយមិនធ្វើឱ្យការផលិតរថយន្តក្នុងស្រុកធ្លាក់ចុះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiad7f0Y7XJtXedWo8fxyRntvY1gJ6BCrycwOGXCn6pNvVmTPR2YxbC0x4CWb4ivoV01dyany5YCyVO13Kp4lsV8rD_KEhl7Dtu0_TejP_e25rPdIaqk3Ul1xvUyraELtz2Mc0H7y2QKGBBiIwROIe8kb-oqrXenuFOGg3PjBouTIxFPaDu6rzcdt7irdc1/s1280/photo_2026-01-21_13-53-19.jpg
គួរបញ្ជាក់ថា ប្រធានាធិបតីបារាំងជំរុញឱ្យចិនបង្កើនការវិនិយោគនៅអឺរ៉ុប ស្របពេលមានភាពតានតឹងខ្លាំងជាមួយអាមេរិក និងទំនាក់ទំនងពាណិជ្ជកម្មរវាងសហគមន៍អឺរ៉ុប (EU) ជាមួយចិន ធ្លាក់ចុះកាលពីចុងឆ្នាំ២០២៤ ដោយសារសហគមន៍អឺរ៉ុបដំឡើងពន្ធរថយន្តអគ្គិសនីចិន បន្ថែមលើពន្ធនាំចូលទំនិញស្មើ១០% ៕