តារាចម្រៀង ធឿន បុរី ត្រូវបានសាធារណជនបញ្ចេញមតិរិះគន់មិនសំចៃក្រោយពីលោកលត់ជង្គង់អញ្ជើញឧកញ៉ា ព្រាប សុវត្ថិ ចូលរួមពិធីមង្គលការរបស់ខ្លួន។ ធឿន បុរី និងគូស្នេហ៍មានកូនម្នាក់ជាចំណងដៃមុនពេលអ្នកទាំងពីរដឹកដៃគ្នាចូលរោងការតាមប្រពៃណី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS9mODeT2wO_kHPKfWEot3LEoE87rlMJlqQHsW96NOE4bznnts0MH_EBysgSmwphvwFfHjTzD78MXcnOeWDEhiak8bNv7cXxOO180cRv8AyWQknZU5ZYPIqOWBKS3c64CgO9j-2i1bXHqa3-gNjV1cCuRwezzpTcXbC-Yab3-1XcX3-H3DD4VYtJKrc-vj/s2048/image_2026-01-20_09-49-44%20(2).png
ធឿន បុរី បានធ្វើឱ្យសាធារជនស្គាល់តាំងពីនៅក្មេងមកម្ល៉េះហើយភ្លេចខ្លួនតែមួយភ្លែតរូបលោកពេញរូបពេញរាងនិងបានកសាងគ្រួសារយ៉ាងឆាប់រហ័ស។ តារាចម្រៀងរូបនេះបានបង្ហាញមុខមាត់គូស្នេហ៍ជាសាធារណៈខណៈអ្នកទាំងពីរមានកូនម្នាក់ជាសក្សីភាពនៃស្នេហាផងដែរ។ កាលពីកន្លងមកនេះការឆាប់មានគូស្រករនិងមានកូនមុនរៀបការ ធឿន បុរី ក៏ត្រូវបានមហាជនជជែកវែកញែកដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxpmpO0hSWDEbqNUHhcetx2SgKVBt3oWF8ei5HDcKhd4GTnLf_n-rj0dtIrusinx51IikhhqVQXj0m1kKaQVgyIw7-vzmmOM03JsM6pKhbNa7DwbQiaEjjM5fS65cwLFHG1KrZjgVzt6bG45qKpjxdup15Saf1UU5Q5PUzWFdwScFtdoIoKfUnV_z5__ww/s2048/image_2025-08-25_16-16-11.png
យ៉ាងណាមិញពេលនេះ ធឿន បុរី និងគូស្នេហ៍បានសម្រេចចិត្តដឹកដៃគ្នាចូលរោងការតាមប្រពៃណីផងដែរ ថែមទាំងអញ្ជើញរៀមច្បងសិល្បកររួមទ្រនំទៅចូលរួមពិធីមង្គលការរូបគេទៀតផង។ នៅថ្ងៃទី១៩ គណនីទិកតុកមួយបានបង្ហោះវីដេអូក្នុងពេលដែល ធឿន បុរី អញ្ជើញការទៅកាន់ឧកញ៉ា ព្រាប សុវត្ថិ រួមទាំងតារាចម្រៀង ខាន់ ជេមស៍ ដែលនៅក្បែរនោះទៀតផង។ វីដេអូនេះបានទាក់ទាញអ្នកទស្សនាជាច្រើនពីព្រោះតែ ធឿន បុរី គឺបានលត់ជង្គង់អញ្ជើញទៅឧកញ៉ា ព្រាប សុវត្ថិ ដោយមនុស្សជាច្រើនចាត់ទុកថាជាសកម្មភាពហួសហេតុពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwippXqwGI4NI2A8wZa38Yw2AyIXwnZj1hDx87iW4Apu5psJhAAU2DEt9CSYgDIuGmqNl6_4SYmKHdkDABdWtwYjfBxGbBbNx3InwebAsPRRB8wmj8O3vQyLZ6V3E99wbH-eCfJQQtVkE9a_lD4xHzoy98UxtSzwbxuf8Rs8zYtJml2Da5cutRvI9rl3Kz/s1121/image_2026-01-20_09-49-44.png

អ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិរិះគន់ថា «លើសហើយ, ដើម្បីប្រាប់ធៀបការគេហ៊ានលុនជង្គង់សំពះគេ តែបើឪពុកម្ដាយស្រួលមិនហ៊ានទាំងសំពះផងទេដឹង, បើលត់ជង្គង់ហើយគួរតែថ្វាយបង្គំផង, ជាការគោរពវាមិនខុសទេសុជីវធម៌របស់ខ្មែរក៏ប៉ុន្តែត្រឹមតែបន្ទាបខ្លួនបន្តិចកាយវិការទាន់ភ្លន់លើកដៃសំពះគឺគ្រប់គ្រាន់, សូម្បីតែពូព្រាបសុវត្ថិក៏គាត់ផ្អើលដែរ …»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_HDIsy8KfHunfkT5bl7uy8364xyo21_Wff47hpKPgvJx0zoNRBAl_sKV1uWGSy2gmuaQNqdnucgwUU4YUOAlj4gOWu1MKnVWGv6K35WlriJ6KDt5sY6c3J-y5t6rzEriknSZC-r06uF3f89UgQfqkIL2opS0wZ1XLtzZtDXGQ8dEzfvvlNaFspWk88de-/s2048/image_2025-08-25_16-16-09.png

ជាមួយការបញ្ចេញមតិរិះគន់មកកាន់ ធឿន បុរី អ្នកមួយចំនួនបានបញ្ចេញដោយពួកគេគិតថាប្រហែលជាឧកញ៉ា ព្រាប សុវត្តិ មានគុណធំធេងលើ ធឿន បុរី ទោះបីជាភ្នែកអ្នកដទៃអាចមើលឃើញថាលើស។ នៅក្នុងការឆ្លើយតបមួយប្រពន្ធរបស់ ធឿន បុរី បាននិយាយថា ឧកញ៉ា ព្រាប សុវត្ថិ ប្រៀបដូចជាឪពុកប្តីរបស់នាងអ៊ីចឹង៕