វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់នាយករដ្ឋមន្ត្រីន័រវេស លោក Jonas Gahr Støre កាលពីថ្ងៃអាទិត្យថា ឥឡូវនេះលោកលែងមានអារម្មណ៍ថាត្រូវគិតគូរពីសន្តិភាពដ៏បរិសុទ្ធអ្វីទៀតហើយ ដោយសារតែគណៈកម្មាធិការណូបែលនៅប្រទេសន័រវេស មិនបានប្រគល់រង្វាន់ណូបែលសន្តិភាពដល់លោក។ នេះបើតាមការចុះផ្សាយរបស់ CNN។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWE_NnCbNwNZ91UVUDg9RldlIl_0f_-3BP9ndSd9MUnSfRO5-whSm5CaLAHU7q9NQ18LdqvS0RkomAj1uX7fBY-tl3ybARsTCH3IXDAD6o1MFtoHxmNa7rODRY2kqoNfPndOoTGlQtnULSd9XDMKnGQnx6DwaRnJdvILsBUYDVvM_TcmLzEnzmWiX5bkFR/s990/photo_2026-01-20_10-15-22.jpg
នៅក្នុងលិខិតមួយដែលផ្ញើទៅកាន់លោក Støre នាយករដ្ឋមន្ត្រីន័រវេស, លោក Trump បានឆ្លៀតបន្ថែមនូវចំណុចមួយដែលមានភ្ជាប់អត្ថន័យគំរាមកំហែងម្តងហើយម្តងទៀត ក្នុងការដណ្តើមយកការគ្រប់គ្រងលើកោះ Greenland ទៅនឹងការពិតដែលថាពានរង្វាន់ណូបែលសន្តិភាពមិនបានមកលោក ទាំងដែលលោកចង់បានវាជាយូរមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA1eiF3bWz_Rmr-uD1918N88X9VcUWj6vXN5lyhvufBg3o7hC6fEFM8tSG4DH78SxmGZcjSZJRuSgeqLtd6kQGRLqcM3uRCicYf9CFI9Ix9Zwbv5aWr3dPSg6-hOtAFXGpkhLYhoQXx0yhf1DGKypBawTlqo1H8MNaSgt8Z-2KfU5zWd8dGQgPHESd1pIK/s1280/photo_2026-01-20_10-15-22%20(2).jpg

នៅក្នុងលិខិតនោះ លោក Trump បានសរសេរថា “ដោយមើលទៅឃើញថាប្រទេសន័រវេររបស់អ្នកបានសម្រេចចិត្តមិនផ្តល់ឱ្យខ្ញុំនូវរង្វាន់ណូបែលសន្តិភាពសម្រាប់ការបញ្ឈប់សង្គ្រាមចំនួន ៨ ឬអាចលើសនេះ, ខ្ញុំលែងមានអារម្មណ៍ថាខ្ញុំត្រូវបំពេញកាតព្វកិច្ចសន្តិភាពសុទ្ធសាធទៀតហើយ បើទោះបីវាជារឿងចាំបាច់ក៏ដោយ។ ដូច្នេះឥឡូវនេះ ខ្ញុំនឹងគិតគូរតែពីផលប្រយោជន៍សម្រាប់សហរដ្ឋអាមេរិកតែមួយគត់”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBCIC8TBHF_j6W_IFu1FmCebudcNXWFxxE048XRNUqVwSEJq5qDaNPjOhciO6aevKKaV_r5jd4oxuyAFQw_QX9ByOv2jUUObu1NgHyXiypdoxYAjlcDep7dEtaKbD16bMYN3FIQ5ifqFQnnDdQeq9O0xITVFF0BP49iY-Qfp-3xU_p5td5MDvZ6h-ZRKEI/s1280/photo_2026-01-20_10-15-24.jpg
លោកក៏បញ្ជាក់ឡើងវិញអំពីគោលបំណងចង់គ្រប់គ្រងកោះហ្គ្រីនលែនដែលជាដែនដីពាក់កណ្ដាលស្វយ័តរបស់ប្រទេសដាណឺម៉ាកផងដែរ។ លោកអះអាងថា ដាណឺម៉ាក មិនអាចការពារកោះនេះទល់នឹងការវាតទីរបស់ចិន និងរុស្ស៊ីបានឡើយ ហើយក៏គ្មានឯកសារបញ្ជាក់ជាលាយលក្ខណ៍អក្សរថា កោះនេះគឺជារបស់ដាណឺម៉ាកដែរ ហើយហេតុអ្វីបានជាពួកគេមាន ‘សិទ្ធិជាម្ចាស់’?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH8LfUnI-wXM5KD5nFxdMvbFURcNdeYUEakgO7r-8Z9CNYgRi5mjbPiDEKLPIu_xT0miVXJzEsIoBEphCdt-4hq-XFSMpzPX0VPA8BVKFDweOp6artZ_xhVa3LRUPiRi28_fet0_9S2B6HFX9u3fHFl_xZP67IkmbJGm59h_9oEaZVeTD03WmraQ6-cryz/s770/photo_2026-01-20_10-15-23.jpg

គួរជម្រាបថា ហ្គ្រីនឡែន ដែលជាកោះអាកទិកដ៏ធំល្វឹងល្វើយមួយ ត្រូវបានបញ្ចូលទៅក្នុងប្រទេសដាណឺម៉ាកក្នុងឆ្នាំ 1953 ដែលជាផ្នែកមួយនៃចលនារំដោះអាណានិគមពិភពលោកបន្ទាប់ពីសង្គ្រាមលោកលើកទី 2។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិក តែងតែបង្ហាញពីមហិច្ចតាចង់បានកោះនេះមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនដោយអះអាងថា ពិភពលោកនឹងមិនមានសុវត្ថិភាពនោះទេ លុះត្រាតែអាមេរិកមានការគ្រប់គ្រងទាំងស្រុងនិងពេញលេញទៅលើតំបន់កោះ ហ្គ្រីនឡែន នេះ»៕