បរទេស៖ អ័ព្ទ និងអ័ព្ទផ្សែង គឺជាបាតុភូតបរិយាកាសពីរយ៉ាងដែលមើលទៅស្រដៀងគ្នា ប៉ុន្តែមានភាពខុសគ្នាជាមូលដ្ឋានទាំងសមាសភាព និងឥទ្ធិពលទៅលើបរិស្ថានជុំវិញ។ ការយល់ដឹងពីភាពខុសគ្នានេះមានសារៈសំខាន់ណាស់សម្រាប់ការបកស្រាយការព្យាករណ៍អាកាសធាតុ និងការប្រុងប្រយ័ត្នផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjZ9yOvuX2xpEGjFhWCvkDQsvA0rR3MCCq50Laxm8PL7RPPgZWthEDOKU2IDSPH4TSsnNOEBe9bMYSwy8HO7pDQ_kQbrNAPwRvuK-kIfGVGSR2oeSl4rfyZz1Q9WBOH5hcld_1qn6lfEzbFIwocDjQkihipBFsCArdSp0K0rcthVQXsfO_lMbvdG7pVW-e/s1024/photo_2026-01-20_11-17-34%20(2).jpg

អ័ព្ទ គឺជាពពកដែលកើតឡើងនៅជិតផ្ទៃដី។ វាត្រូវបានបង្កើតឡើងដោយដំណក់ទឹកតូចៗរាប់លាន ដែលរសាត់អណ្ដែតនៅក្នុងខ្យល់។ នៅពេលដែលអ្នកដើរឆ្លងកាត់អ័ព្ទ អ្នកនឹងមានអារម្មណ៍ថាខ្យល់សើម ឬត្រជាក់។ វាកើតឡើងនៅពេលដែលខ្យល់ត្រជាក់ចុះដល់ចំណុចទឹកសន្សើម ឬនៅពេលដែលមានសំណើមគ្រប់គ្រាន់ចូលក្នុងខ្យល់រហូតដល់វាឆ្អែត។ នេះជាមូលហេតុដែលយើងតែងឃើញអ័ព្ទនៅពេលព្រឹកព្រលឹម ក្បែរបឹង ឬក្រោយពេលភ្លៀង។ ភាគច្រើនវាមិនមានផលអាក្រក់ដល់សុខភាពឡើយ ប៉ុន្តែអាចប៉ះពាល់ដល់សុវតិ្តភាពចរាចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkCMC0R4aky9NCqdWe0WDPWpvQ3YQTiVQ1xobPqAR7YyOq5pmwqiaV1ZjyPVYap2beB4HeHq78X9mrFMlI2BEIu8eQVnD4fDXuLcD_i4vydvmfpMbxfY2TgoqAUJ_0LVWaak0JJFeB43dUn7RytgbVwBc2VERtltLSBrxahRYZh-0bd3aVSD0H1lCTQr28/s750/photo_2026-01-20_11-17-34%20(3).jpg

ផ្ទុយមកវិញ អ័ព្ទផ្សែង ត្រូវបានបង្កើតឡើងដោយភាគល្អិតស្ងួតតូចៗដែលរសាត់អណ្ដែតនៅក្នុងបរិយាកាស។ ភាគល្អិតទាំងនេះអាចជាធូលីដី ផ្សែងយានយន្ត ឧស្ម័នចេញពីរោងចក្រ ការដុតសម្រាម និងភ្លើងឆេះព្រៃជាដើម។ មិនដូចអ័ព្ទធម្មតា អ័ព្ទផ្សែង មិនមានសំណើមនោះទេ ព្រោះវាគ្មានសមាសធាតុផ្សំជាទឹក។ វាកាត់បន្ថយការមើលឃើញរយៈពេលយូរ ជាពិសេសនៅតាមទីប្រជុំជន និងតាមតំបន់ឧស្សាហកម្ម ហើយភាគច្រើនមានពណ៌ត្នោត លឿង ឬប្រផេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgED3Hl3tXpt7EDXO_-KjTArsET_FVGjAFAU7PU4o-8OfQciPTCAy2uXJJFmOGLBMX79trSdRwVKkKn6L1kHSidbLEMAQWvFvT97Wrb4n6KQ3vnaD3bApnlFkoN_0_NCWsNq9O1nx4fZuBKNffSgc-QudeVC_keBVP1Q_DxUOqbrPAnW09079guw5QYWS2B/s735/photo_2026-01-20_11-17-34.jpg

លក្ខណៈខុសគ្នាមួយទៀតគឺ សមាសធាតុ។ អ័ព្ទមានសមាសធាតុចម្បងគឺជាទឹក ខណៈអ័ព្ទផ្សែង កើតចេញធូលីកខ្វក់ ឬផ្សែងពុល។ សារធាតុគីមីពុលក្នុងអ័ព្ទផ្សែងទាំងនេះ អាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពដូចជា ជំងឺផ្លូវដង្ហើម ជំងឺហឺត ជំងឺបេះដូង និងមហារីក ប្រសិនបើប៉ះពាល់រយៈពេលវែង។ ជាពិសេសកុមារ មនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយងាយរងគ្រោះជាងគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihoaZHgB-kqH0bDUavWk3Jj1T502_mH35wTPM0a16ytLnXrBtpN9Hhl-yCdb1DbdIrmX2ZlayVfNsWePFoxPe2wfiZ2R07WghzeejA4fm_MzZDxiecRAjpS3WTKN2RCDYbaANmNuO3mpZ9Lt0dPaO69sOSs-7kEawzts4ClO9NERo8I_ns07deKGdIvSHl/s712/photo_2026-01-20_11-21-13.jpg

ខុសពីអ័ព្ទ ដែលនឹងរសាត់បាត់នៅពេលព្រះអាទិត្យឡើងកម្ដៅ អ័ព្ទផ្សែងស្ថិតនៅក្នុងបរិយាកាសរយៈពេលយូរច្រើនថ្ងៃ ប្រសិនបើគ្មានខ្យល់ ឬភ្លៀងធ្លាក់ ជួយបណ្ដេញវាចេញពីបរិយាកាសទេនោះ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4YmSNAc1bPtK87NIvovKOKK1FlvlWj4gV8UtZrAKLdidlCECfJF8HLnD_D50yDvJwxYEcd5eW4k2xUNTfYv7Anv1eYAy1kkGl4o0n8K4ZjVojAfiv8yt5B4_dz4zvekUdXs9Bd8jW1XcFtO7IkvK9mh_2F8Mhthdah-qcels7PHgzIaXJBfK0hw4DprQA/s1170/photo_2026-01-20_11-21-13%20(2).jpg

    សរុបមក រាប់ចាប់ពីសមាសធាតុ រយៈពេល និងផលប៉ះពាល់ អ័ព្ទ និងអ័ព្ទផ្សែងគឺមានភាពខុសគ្នាគួរឲ្យកត់សម្គាល់ ដោយអ័ព្ទផ្សែងមានផលប៉ះពាល់ខ្លាំងជាង ព្រោះវាបង្ករឡើងដោយសកម្មភាពបំពុលបរិស្ថានរបស់មនុស្ស។ ហេតុនេះការយល់ដឹងអំពីភាពខុសគ្នានេះ អាចជួយឲ្យយើងចេះការពារខ្លូន និងមានវិធានការទប់ស្កាត់សកម្មភាពណាដែលធ្វើឲ្យមានការបំពុលបរិស្ថាន ដើម្បីធានានូវសុខសុវត្តិភាព និងបរិយាកាសបរិសុទ្ធ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2nQuXIPkv13mhSEkCS38NfhcSuAYsY_vWTSi4wyR5W849YWHAyB-3sLUMzCtIT0bWeyWr9n7tbLYkI66-bFrnoOqQFgRvbihCUV4vrEztQ17STWzOVinadpUBK24A__BI4Qil1SVJpYv-yvY_5MddAasuq1pW_mvRBxuYZ7Wl4aEbGhDIRgfruASJPryy/s1280/photo_2026-01-20_11-21-13%20(3).jpg