(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ គេសង្កេតឃើញជនជាតិចិនរាប់រយនាក់បាននាំគ្នាឈរតម្រង់ជួរនៅខាងមុខស្ថានទូតចិនប្រចាំនៅកម្ពុជាក្នុងរាជធានីភ្នំពេញ ដើម្បីរៀបចំឯកសារចាកចេញពីកម្ពុជាទៅប្រទេសកំណើតខ្លួនវិញ។ ស្ថានភាពជ្រួលច្របល់នេះ ត្រូវបានគេមើលឃើញថាកើតមានស្របពេលដែលរដ្ឋាភិបាលកម្ពុជា បើកយុទ្ធនាការបង្រ្កាបបទល្មើសឆបោ.កតាមអនឡាញទ្រង់ទ្រាយធំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdlOMX1ZTgszmfsA7taSJxVlILgpf-2MsErSFB6QSkU20anmtPvWvaV5LHpA8oXD1pf8TWuiOQapTPTXPgtlYIJMq3XJ7BMD-ik56IVWr0AEFsOBKhu30ZGq54sR5qh_OKafkGNV6lhyphenhyphen7KD4KkP2fMGtq-3rhODs8lk-hem3ivLLmsq-h9uFwVh_Aj5zhJ/s1280/photo_2026-01-20_09-23-17%20(2).jpg
ខណៈដែលជនជាតិចិនកាន់តែច្រើនបានសម្រុករៀបចំឯកសារចាកចេញពីប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក GUO JIAKUN នៅថ្ងៃទី ១៩ មករានេះ បានប្រកាសពីការតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះពលរដ្ឋខ្លួន និងថា ទូតចិនប្រចាំនៅកម្ពុជា កំពុងធ្វើការជាមួយកម្ពុជា ដើម្បីធានាសុវត្តិភាពជូនពលរដ្ឋចិននៅកម្ពុជាទាំងអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwtbGI-HA7f6_ohAtsBmWYm34DJSVmBtdqIwmqaX3upNaDzVkbsJ5ACxCTAa3Jv6AhNhsPRmmX1D8BncCKTpeuyYdFxhr6DULkyYPDuezwN5IY85sjzPUQL7NpJqUQgWMKzggz3K1A_aQbKx0aQFjagUEYoOjdLZgk_zunmxtSqBN4n8VqhJY34e-EPHMx/s750/photo_2026-01-20_09-23-17%20(3).jpg
បន្ថែមលើនោះ លោក GUO JIAKUN ក៏បានថ្លែងដែរថា៖ មួយរយៈពេលមកនេះ ភាគីចិន និង កម្ពុជាបានសហការគ្នាយ៉ាងសកម្ម ដើម្បីបង្ក្រាប ONLINE SCAM ហើយសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់។លោកថា ស្ថានទូតចិនប្រចាំនៅកម្ពុជា កំពុងរក្សាការទំនាក់ទំនង និងសម្របសម្រួលជាមួយភាគីកម្ពុជា ដើម្បីអនុវត្តការងារពាក់ព័ន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdxFGppNneb-NYCbdsqm8fjV0uNl43fDI0dZzUCaErirWdWj3iZ3uwXu1n3AUsQIavzfM9pEJQ4McDHl1dq4M5Qhskpf70rDBwsh__B0pDvvQARctQQTs4ggkMAqGUOiIXZjScDcSPeQN7U99p4ZPjHIgytYdNwUhPTYKu5VJBy4RrQo1c5Rb3NBc05xmK/s1280/photo_2026-01-20_09-23-17.jpg

ទោះជាយ៉ាងណា ជុំវិញមូលហេតុជាក់លាក់អំពីការសម្រុកទៅស្ថានទូតចិនរបស់ពលរដ្ឋចិនដែលរស់នៅក្នុងប្រទេសកម្ពុជានៅពេលនេះ គេមិនបានដឹងច្បាស់នោះទេ ប៉ុន្តែការណ៍នេះត្រូវបានសាធារណជនមើលឃើញថា ស្ថានភាពដ៏ជ្រួលច្របល់របស់ជនជាតិចិនដូចខាងលើនេះ កើតឡើង ក្រោយអាជ្ញាធរកម្ពុជាបានចាប់បញ្ជូនអតីតឧកញ៉ាខ្មែរដើមកំណើតចិន ចេន ហ្ស៊ីទៅឲ្យចិន និងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការបង្រ្កាបចាស់ដៃលើបណ្តាញឧក្រិដ្ឋកម្មអនឡាញនៅទូទាំងប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfl9V9MPhVC_fuP0Q2v8ccVlm2LwwtYIs2XvM5X_PGqcSLHiaSUC9rsw2ihUdplHvM8S8d1muwlj5twpNWRsrkci4_blPp-lr2vFsv2e5FuheD8tPz6IfRf20o2GgeUnvCeIYDGFR4eJxTlJFcqSnTo8xK3DxuaQeWvM8LqzaQmQ_k942RGr2vxE88xgUe/s862/photo_2026-01-20_09-23-18.jpg
ដូចគ្នានេះដែរ បើតាមប្រភពមួយចំនួនបានអះអាងថា នៅក្នុងចំណោមពលរដ្ឋចិនដែលបានសម្រុកទៅស្ថានទូតទាំងអស់នោះ គឺភាគច្រើនមិនមាន«លិខិតឆ្លងដែន»ជាប់ខ្លួននោះទេ ដូច្នេះហើយកត្តានេះ បានបង្កជាក្ដីបារម្ភយ៉ាងខ្លាំងសម្រាប់ពួកគេ ដោយខ្លាចថាអាចនឹងត្រូវសមត្ថកិច្ចកម្ពុជាចាប់ឃា.ត់ខ្លួន៕