តារាចម្រៀង និងជាអ្នកនិពន្ធ ម៉ុង ម៉ានិត ប្រកាសថានឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះករណីបង្ខូចកេរ្តិ៍ឈ្មោះនិងហាងសៀវភៅរបស់ខ្លួន។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានការបង្ហោះនៅលើបណ្តាញសង្គមដោយមានការអះអាងថាជាអតីតបុគ្គលិកនិងបានលាតត្រដាងរឿងមិនល្អជាច្រើនប្រាប់អ្នកដទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSMmA_yaKWI4P70L4fNRUwCE0dMY9rxKCqbaA0IqZdA8dtikP7De9xJjSJn1FEBMsUFY9wYH19lIW2J46fTn8lZEkAqn1kPAKriiEQIKrAgWcVdHAkqF8HAU0Ci8-QpfT05FD24DFX_7we-MdJGNaIsCugt7T2RXxXpe7Snej9WySUfGBPbgZZ1sF47dFS/s2048/image_2026-01-19_10-00-20%20(2).png

នៅយប់ថ្ងៃទី១៧ ខែមករា ម៉ុង ម៉ានិត បានបង្ហោះសំណេរមួយថា «ប្រទេសមានច្បាប់ខ្ញុំមានភស្តុតាងគ្រប់យ៉ាង មេធាវីរបស់ខ្ញុំនឹងចាត់ការតាមច្បាប់»។ សំណេរខ្លីនេះបានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងចង់ដាក់ថាអ្នកនិពន្ធរូបនេះចាត់វិធានការចំពោះនរណា។ បន្ថែមពីលើការបង្ហោះនេះ ម៉ានិត បានបញ្ជាក់នៅក្នុងផ្នែកបញ្ចេញមតិយោបល់ថាការចាត់វិធានការនេះគឺទៅលើការបង្ខូចកេរ្តិ៍ឈ្មោះ។ លោកបានសរសេរថា «ករណីបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំបាទផ្ទាល់ជាអ្នកនិពន្ធខ្មែរមួយរូប និងគ្រឹះស្ថានបោះពុម្ពស្រលាញ់សៀវភៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii_tqhkm9mF9mFqIZIsA2dnUxE1MDVRsb60KY2XwhlEOBZJzs6g7Cr_cFnYviwQkDVA8OScOnXA8igG1jfY1ppQQA0hlLqDUbrUTK6Xw6GjA_4wLdYYICYmJziwlbWmuQSU8vWK-tF6fJeCY6I3D5cNQI7UptAeUceFHh8fY1GvGfe13tarHjYHq6GeN-j/s2048/image_2026-01-19_10-00-22%20(2).png

ស្របពេលមានរឿងក្តៅគគុកពីតារាចម្រៀងរូបនេះអ្នកមួយចំនួនមានការសង្ស័យនិងចង្អុលបង្ហាញថាការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានការជជែកវែកញែកនិងការចែករំលែកពីការបង្ហោះមួយដែលសារឆាតឆ្លើយឆ្លងគ្នាដោយមានមនុស្សម្នាក់អះអាងថាជាអតីតបុគ្គលនៅហាងសៀវភៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTjetLlysJYlNLP-BYaiv02lmnzfPpWMFvF76ZFgIdYSg-PJzgKQWBhow73lH0wmi_W53-M3u3nYNU_cnTLmxrj0BPlmfHD24amOW4v-0qZJwiEDAvnaW5ebTTUccs-rYn_3DOBmkwv96Lo2mOjnZ0vG9308-VDNw5DJQhtM_CPS-qmJYRJoSjAsAWhUz2/s786/image_2026-01-19_10-00-21.png នៅក្នុងសារនោះមានការទម្លាយរឿងមិនល្អជាច្រើនទាក់ទងនឹងម្ចាស់ហាងនិងបុគ្គល។ អ្នកបង្ហោះនោះថែមទាំងដាក់ចំណងជើងថា « Feedback អតីតបុគ្គលិកពីចរិតម្ចាស់ហាងសៀវភៅល្បីដ៏ cute cute ក្នុង social តែរលួយក្នុងហ្នឹងហា៎»។ ទោះយ៉ាងណា នេះ គ្រាន់តែជាការសន្និដ្ឋានរបស់អ្នកលេងបណ្តាញសង្គមប៉ុណ្ណោះចំពោះការពិតដែលលោក ម៉ុង ម៉ានិត ចាត់វិធានការតាមផ្លូវច្បាប់ចំពោះនរណាទស្សនិកជនពុំទាន់ដឹងច្បាស់នៅឡើយទេ៕