ពលរដ្ឋកោះហ្គ្រីនឡែន និងដាណឺម៉ាករាប់ពាន់នាក់បានប្រមូលគ្នាធ្វើបាតុក.ម្មនៅទីក្រុងជាច្រើនកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ដើម្បីប្រឆាំងផែនការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលចង់បញ្ចូលកោះហ្គ្រីនឡែនឱ្យក្លាយជាទឹកដីអាមេរិក ។ ប្រធានាធិបតីអាមេរិកប្រកាសគោលជំហរត្រូវតែកាន់កាប់កោះហ្គ្រីនឡែនឱ្យបាន ទោះជាតាមវិធីណាក៏ដោយ និងប្រកាសដំឡើងពន្ធទំនិញបណ្តាប្រទេសអឺរ៉ុបដែលប្រឆាំងនឹងផែនការកាន់កាប់ទឹកដីនេះ ។
ការធ្វើបាតុកម្មកើតឡើងនៅទីក្រុងជាច្រើនរបស់ដាណឺម៉ាក រួមមាន ៖ ទីក្រុង Copenhagen និងទីក្រុង Nuuk របស់កោះហ្គ្រីនឡែន (Greenland) ក្រុមអ្នកតវ៉ាកាន់ស្លាកសញ្ញាធំៗសរសេរអក្សរថា កោះហ្គ្រីនឡែនមិនមែនសម្រាប់លក់ទេ, កុំប៉ះពាល់កោះហ្គ្រីនឡែន និងកោះហ្គ្រីនឡែនសម្រាប់ពលរដ្ឋហ្គ្រីនឡែន ។ អ្នកនយោបាយកោះហ្គ្រីនឡែននិយាយមកកាន់សារព័ត៌មាន Reuters ថា ៖ «វាសំខាន់ណាស់ដែលយើងត្រូវរួមគ្នាការពារកោះហ្គ្រីនឡែន យើងមិនចង់ធ្វើជាពលរដ្ឋអាមេរិក ឬបញ្ចូលទឹកដីជាមួយអាមេរិកទេ» ។.jpg)
ការធ្វើបាតុកម្មនេះស្របពេលសមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ (Democrat) បានធ្វើដំណើរមកដល់ទីក្រុង Copenhagen ប្រទេសដាណឺម៉ាក និងនិយាយពីលោកប្រធានាធិបតី Trump មានផែនការគ្រប់គ្រងកោះហ្គ្រីនឡែន គឺជារឿងមិនសមហេតុផល ។
លោកប្រធានាធិបតី Trump ត្រូវការរួមបញ្ចូលកោះហ្គ្រីនឡែនទៅក្នុងទឹកដីអាមេរិកតាំងពីកាន់តំណែងអាណត្តិទី១ មកម៉្លេះ ហើយលោកបង្ហាញគោលជំហរកាន់កាប់កោះហ្គ្រីនឡែនម្តងទៀតបន្ទាប់ពីឡើងកាន់តំណែងអាណត្តិទី២ កាលពីខែមករា ឆ្នាំ២០២៥ ក្រោមហេតុផលសន្តិសុខអាមេរិក ដោយអាចនឹងប្រើប្រាស់កម្លាំងទ័ពកាន់កាប់ ប្រសិនបើការចរចាទិញមិនជោគជ័យ ។
.jpg)
ថ្មីៗនេះ លោកប្រកាសដំឡើងពន្ធទំនិញបណ្តាប្រទេសអឺរ៉ុបដែលប្រឆាំងនឹងផែនការគ្រប់គ្រងកោះហ្គ្រីនឡែន ស្មើ១០% ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ រួមមាន ៖ ដាណឺម៉ាក, ន័រវែស, ស៊ុយអែត, បារាំង, អាល្លឺម៉ង់, អង់គ្លេស, ហូឡង់ និងហ្វាំងឡង់ ។ លោកថា ប្រទេសទាំងនេះកំពុងលេងហ្គេមគ្រោះថ្នាក់យ៉ាងខ្លាំង អាមេរិកនឹងដំឡើងពន្ធទំនិញប្រទេសទាំងនេះរហូតដល់ ២៥% ចាប់ពីថ្ងៃទី១ ខែមិថុនា ហើយពន្ធនឹងកើនឡើងជាបន្តបន្ទាប់ រហូតដល់មានកិច្ចកិច្ចព្រមព្រៀងទិញកោះហ្គ្រីនឡែន ។.jpg)
ទោះជាកោះនេះមានពលរដ្ឋរស់នៅតិចតួច ប៉ុន្តែសម្បូរដោយធនធានធម្មជាតិយ៉ាងច្រើន ព្រមទាំងស្ថិតនៅចន្លោះអាមេរិកខាងជើង និងតំបន់អាកទិក ដែលធ្វើឱ្យកោះកាន់តែមានសារៈសំខាន់ជាទីតាំងយុទ្ធសាស្ត្រសម្រាប់ប្រព័ន្ធជូនដំណឹងជាមុនពីការវាយប្រហារដោយមីស៊ីល ។ លើសពីនេះ កោះអាចធ្វើជាទីតាំងតាមដានការចរាចររបស់នាវាផ្សេងៗក្នុងតំបន់ទៀតផង ។
លោកប្រធានាធិបតី Trump ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងគ្រប់គ្រងកោះហ្គ្រីនឡែនដោយវិធីងាយ គឺការទិញ ឬវិធីលំបាកដោយប្រើប្រាស់កម្លាំងកងទ័ពដណ្តើមយក ។ ប៉ុន្តែតាមលទ្ធផលការស្ទង់មតិ ពលរដ្ឋហ្គ្រីនឡែនរហូតដល់៨៥% ប្រឆាំងនឹងការបញ្ចូលកោះក្នុងទឹកដីអាមេរិក ។ រីឯបណ្តាប្រទេសអឺរ៉ុបបានគាំទ្រដាណឺម៉ាក និងថាសន្តិសុខក្នុងតំបន់អាកទិក ជាទំនួលខុសត្រូវរួមគ្នារបស់អង្គការ NATO ។ ប្រទេសបារាំង អាល្លឺម៉ង់ ស៊ុយអែត ន័រវេស ហ្វាំងឡង់ ហូឡង់ និងអង់គ្លេស បានបញ្ជូនកងទ័ពទៅកោះហ្គ្រីនឡែនដើម្បីចូលរួមភារកិច្ចល្បាតរួមគ្នា ៕










