ព្រះរាជបុត្រារបស់ស្តេចអ៊ីរ៉ង់ចុងក្រោយដែលបាននិរទេសខ្លួន បានចេញមកអំពាវនាវឱ្យពិភពលោកជួយក្រុមបាតុករផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់បច្ចុប្បន្ន ដើម្បីកាត់បន្ថយអំពើហិង្សា និងជួយសង្គ្រោះជីវិតពលរដ្ឋ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី១៧ ខែមករា។.jpg)
លោក Reza Pahlavi បុត្រាបង្កើតរបស់អតីតស្តេចអ៊ីរ៉ង់ និងជារាជទាយាទនៃរាជវង្ស Shah ចុងក្រោយដែលបាននិរទេសចេញពីប្រទេស បានថ្លែងនៅទីក្រុងវ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះថា ការដួលរលំនៃរបបសាធារណរដ្ឋអ៊ីស្លាម គឺជៀសមិនរួចទេ ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលបរទេសកំណត់គោលដៅលើថ្នាក់ដឹកនាំនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម ដើម្បីកាត់បន្ថយអំពើហិង្សា និងជួយសង្គ្រោះជីវិតដែលកំពុងរងការគំរាមកំហែងពីរបបផ្ដាច់ការ។
លោក Pahlavi ក៏បានជំរុញឱ្យប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក ដាក់សម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំងឡើងលើទីក្រុងតេអេរ៉ង់ បណ្តេញអ្នកការទូតអ៊ីរ៉ង់ ដោះលែងអ្នកទោ.សនយោបាយ និងស្ដារប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រទេសឲ្យប្រជាជនឡើងវិញ ហើយលោកជឿជាក់ថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងគាំទ្រដល់ប្រជាជនអ៊ីរ៉ង់។ 
បន្ថែមលើនោះ លោក Pahlavi បានសន្យាថានឹងវិលត្រឡប់ចូលប្រទេសអ៊ីរ៉ង់វិញ និងបានគូសបញ្ជាក់ពីគោលការណ៍សម្រាប់ប្រព័ន្ធប្រជាធិបតេយ្យថ្មីនាពេលអនាគត ដោយសង្កត់ធ្ងន់ថា ប្រជាជនអ៊ីរ៉ង់ខ្លួនឯងគួរតែសម្រេចចិត្តលើភាពជាអ្នកដឹកនាំ និងកំណែទម្រង់រដ្ឋាភិបាលរបស់ប្រទេស។.jpg)
គួរជម្រាបថា របបរាជានិយមរបស់អ៊ីរ៉ង់ត្រូវបានផ្ដួលរំលំនៅឆ្នាំ១៩៧៩ ហើយចាប់តាំងពីពេលនោះមក រដ្ឋាភិបាលថ្មីដែលជារបបសាធារណរដ្ឋអ៊ីស្លាម បានឡើងកាន់អំណាចដឹកនាំប្រទេស ប៉ុន្តែនាំមកនូវផលលំបាកជាច្រើនដូចជាផ្នែកសេដ្ឋកិច្ច ការគាបសង្កត់នយោបាយ និងការគ្រប់គ្រងបក្ខពួកនិយម ជាហេតុធ្វើឲ្យការតវ៉ាពីសំណាក់ប្រជាជនបានផ្ទុះឡើងនៅទូទាំងប្រទេស។.jpg)
យោងតាមក្រុមសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានរាយការណ៍ថា គិតមកទល់ពេលនេះអ្នកតវ៉ាជាង 2,600 នាក់ត្រូវបានសម្លា.ប់ និងប្រហែល 19,000 នាក់ត្រូវបានចាប់ខ្លួន ខណៈដែលអាជ្ញាធរបានផ្តាច់អ៊ីនធឺណេត និងប្រព័ន្ធទំនាក់ទំនងស្ទើរតែទាំងស្រុង និងបានប្រើប្រាស់កម្លាំងដើម្បីបង្ក្រាបបាតុកម្មយ៉ាងសាហា.វព្រៃផ្សៃ៕










