ថ្មីៗនេះកម្មវិធីរបស់តាណាវ៉ាត់បានធ្វើឱ្យមានមតិប្រតិកម្មនៅលើបណ្តាញសង្គមក្រោយពី Veena Praveenar ជា Miss Universe Thailand 2025 គ្រងឈុតអប្សរាបង្ហាញខ្លួនក្នុងការប្រកួត Miss Grand Sisaket 2026 ។ អ្វីដែលកាន់តែហួសចិត្តកម្មវិធីនេះបានរៀបចំបំភ្លៃប្រវត្តិសាស្រ្តដោយមិនអៀនខ្មាសរហូតតារាចម្រៀង ទេព បូព្រឹក្ស និយាយឡើងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6rAskFrTb2E3zf3Y9YPuqZ2g_gvvEv_6KgHnADe3rDfM71Co88WoDf5p-KYZmPESQnMayqfPxkPU8H8x3rgOhnboUIAkbnK8_vP7hiJMMirqYOnBax8hDK5gv8m71yOpxwM0taJ0nxTIH1POLeP1YdmTqfO552xY4vkQwSDasFiQ_joH-_Sqx6pPx4-gd/s2048/image_2026-01-17_09-04-53%20(2).png
តារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត ជាស្វាមីទើបតែបានរៀបចំកម្មវិធីបង្ហាញពីវប្បធម៌ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅផ្ទុះនូវការគាំទ្រយ៉ាងខ្លាំងពីសាធារណជន។ ក្រោយពីរៀបចំកម្មវិធីដ៏កក្រើកមិនទាន់បានប៉ុន្មានស្រាប់តែគេបានឃើញកម្មវិធីរបស់ តាណាវ៉ាត់ រៀបចំកម្មវិធី Miss Grand Sisaket 2026 ដោយបង្ហាញពីឈុតប្រពៃណីនៃភាគខាងត្បូងនៃតំបន់ឦសាននិងរៀបរាប់ពីប្រវត្តិដោយការបំភ្លៃលើកពីសម័យហ្វូណន ចេនឡា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8FbiMXbYZPM-5XfwuZ7E7gBwDev9SG5QGdrPybY4HTqzhKGYv_pozLPAPWhtpSeAKz6Au9u0CzExBSZgnd7jk14trn8a9bOVyGWHE6ttDNdpmL88ZHq-n4QXilusQ8_t8bxR6EKKYbr__Fj8wlDY8t_OFYwoP_tWMzugtAh0OQ1G6_LpAQxoDKmxmuqMs/s1440/image_2026-01-17_09-04-58%20(2).png
ឃើញកម្មវិធីរបស់ ណាវ៉ាត់ ដែលរៀបចំឡើងកុហកគេកុហកវង្វេងប្រវត្តិសាស្រ្តបែបនេះ ទេព បូព្រឹក្ស ក៏មិននៅស្ងៀមលើកឡើងប៉ុន្មានម៉ាត់ដោយសារតែហួសចិត្តពេក។ តារាចម្រៀងរូបនេះបានសរសេរថា «អីគេ អីគេ ឮពាក្យ ហ្វូណន ចេនឡា កុហកដល់ណា តាមដឹងច្បាស់ការនិយាយតែសម័យចេនឡាសិនបានហើយ ក្រែងពូជ តៃនឹងដែលសព្វថ្ងៃហៅថាថៃនេះ នៅជាជនជាតិភាគតិចរបស់ចិនតើអី មិចបានឥឡូវមកអីដែលហ្នឹង កាឡៃ បំភ្លៃប្រវត្តិសាស្រ្តទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWdBWyKkUjCRENXK9YpFWxN97bLS3yE4qg-V68ZTrB1Cey7u_TAeQwEJ5preMwpruU12mRkJ9yHjZVg_4Jj1nHwVu_GodRTLm5G6fGRzs5kJn05rY-OHOt6N-m9ITO3hLRus2TMV5buBcEQeAYstTBWOC2iKw9rRLfVhYW8n8FytSnqpnATSjlsIQ68Qh4/s2048/image_2026-01-17_09-04-54.png

តារាចម្រៀង ទេព បូព្រឹក្ស បានសង្កត់ធ្ងន់ថា «នេះហើយដែលពួកយើងត្រូវយល់ដឹង មិនអាចភ្លេចខ្លួនបានឡើយ»។ ក្នុងន័យនេះតារាចម្រៀងដែលលើកស្ទួយវប្បធម៌ខ្មែររូបនេះដាស់តឿនឱ្យប្រជាពលរដ្ឋត្រូវតែស្វែងយល់អំពីប្រវត្តិសាស្រ្តពិតប្រាកដដើម្បីកុំឱ្យជាតិសាសន៍ដទៃបំភ្លៃបាន។ ជាមួយគ្នានេះ ទស្សនិកជនក៏បានឃើញ ដេត ស្រីនាឌ បានចូលទៅបញ្ចេញមតិយោបល់នៃការបង្ហាញរបស់ថៃដោយពាក្យមួយម៉ាត់យ៉ាងខ្លីថា «ចោរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXm_BO_wSsByl3zfhfedeCyXrSYRlnQrD-znTSoF52Q5NA-w0xJJRbYzmOpe5yLXQJFKNahNXkeshIa1-_h_V3DYj1mh-RXD4XAR-3hqE57WnsqEUE_c3I4MwHGKFN5lnyfYKZnspmpg9D4h-Ab5QfTG2h4w_YitnfMaaZOkI9kNQ6zVBRarajTfap6l86/s769/image_2026-01-17_09-04-53.png
បើតាមឯកសារបានឱ្យដឹងថា នៅក្នុងសិលាចារឹកគឺមានការកត់ត្រាពីវត្តមានរបស់ពួកថៃ ឬសៀម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រហែលជាចាប់ពីសតវត្សរ៍ទី១២មក ។ ពួកថៃ ឬសៀម កាលពីមុនរស់នៅក្នុងខេត្តយូណានប្រទេសចិន ហើយបានចាប់ផ្តើមធ្វើអន្តោប្រវេសន៍ចាក់ចុះមកទិសខាងត្បូងបន្តិចម្តងៗចាប់តាំងពីសតវត្សរ៍ទី៩៕