តាមការចុះផ្សាយរបស់គេហទំព័រ Channel News Asia នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ មេគណបក្សប្រឆាំងវេណេស៊ុយអេឡា អ្នកស្រី Maria Corina Machado បានប្រគល់ពានរង្វាន់ណូបែលសន្តិភាពរបស់ខ្លួនជូនប្រធានាធិបតីអាមេរិក លោក Donald Trump ពេលអ្នកទាំងពីរជួបគ្នានៅសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ខណៈមន្ត្រីសេតវិមានថា ប្រធានាធិបតីអាមេរិកនឹងរក្សាទុកពានរង្វាន់នេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbd8rlh_kJk1rBdG_5xh_dO5crVam3Dyg7lS9cx6XzTbJCAM0T8DLCtoqZOmaTv_lHEu713okxzfDMYXoHuXdZC-g43OGn-AgoO1goXmdYWpinH9CF3xp_ggC77fqkny01MvAosgSjyDIgLyIl_1rBySf5gPQ7wD_lBQMPRJ3Ua2Ge-gUMxh8Iv-LYHKeW/s1200/photo_2026-01-16_10-44-47.jpg
លោកប្រធានាធិបតី Trump បានបង្ហោះសារក្នុងបណ្តាញសង្គមថា ៖ «អ្នកស្រី Maria បានប្រគល់ពានរង្វាន់ណូបែលសន្តិភាពឱ្យខ្ញុំដែលប្រឹងប្រែងបំពេញការងារ ។ នេះជាការបង្ហាញពីការគោរពគ្នាទៅវិញទៅមក អរគុណ! អ្នកស្រី Maria» ។

មេគណបក្សប្រឆាំងវេណេស៊ុយអេឡា អ្នកស្រី Maria ថា ការជួបគ្នារវាងអ្នកស្រីជាមួយលោកប្រធានាធិបតី Trump នៅសេតវិមានដំណើរការយ៉ាងរលូន ហើយពានរង្វាន់ណូបែលសន្តិភាពដែលអ្នកស្រីប្រគល់ជូនលោកប្រធានាធិបតី Trump គឺជាការលះបង់ដើម្បីសេរីភាពរបស់ពលរដ្ឋវេណេស៊ុយអេឡា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO4FznLNaaEb0hwhlc4aH2e5lCM9X0hvcEiD1d-qwzutDEbLispY9AKV_T6dZYg9qBteysh11k89V3Tfq-GJ8V5kQizs6N19eqmPR3EyMfzdag-Ir_eC_0kAQfdW0ZVocm_4Rd4CIjc3r3JsavqstmULkhV5fd3UXMKcQzk-jcnDzIOXJAPL14oxXQ3myG/s1280/photo_2026-01-16_10-44-48.jpg

ការប្រគល់ពានរង្វាន់ណូបែលសន្តិភាពទៅឱ្យលោកប្រធានាធិបតី Trump បន្ទាប់ពីកងកម្លាំងពិសេសអាមេរិកបានធ្វើប្រតិបត្តិការនៅទីក្រុង Caracas ដើម្បីចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro និងភរិយា កាលពីថ្ងៃទី៣ ខែមករា ដែលធ្វើឱ្យភ្ញាក់ផ្អើលទូទាំងពិភពលោក ។

ទោះជាមេគណបក្សប្រឆាំងវេណេស៊ុយអេឡា អ្នកស្រី Maria ប្រគល់ពានរង្វាន់ណូបែលសន្តិភាពរបស់ខ្លួនឱ្យប្រធានាធិបតីអាមេរិក ប៉ុន្តែលោកស្រីនៅតែជាបុគ្គលដែលទទួលបានពានរង្វាន់ណូបែលសន្តិភាពជាផ្លូវការ ។ វិទ្យាស្ថានណូបែលសន្តិភាពប្រទេសន័រវេសបញ្ជាក់ថា ពានរង្វាន់នេះមិនអាចប្រគល់ឱ្យអ្នកដទៃ បែងចែក ឬដកហូតឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYRijSZ5HFImcysZDGIESdu8m1SPUWB6qgivp1HK7KATZtT0oj5kUNZ74WX4iw0n7x7drW7-Dfw5RHM7F_roAepD49eVX1uIHZOTMd1Zu0M-Sdgr346O4H6NOAoDHMLEhc-rPhA04SQPGM6SuK1BB5LhGeCGkyyhDz7GclePE3Y6JDhwf-pWN4ET2KcM4-/s739/photo_2026-01-16_11-12-18.jpg

គួរបញ្ជាក់ថា អ្នកស្រី Maria ជាមេគណបក្សប្រឆាំងវេណេស៊ុយអេឡាដ៏មានឥទ្ធិពលនិងលេចធ្លោ ដែលទទួលបានពានរង្វាន់ណូបែលសន្តិភាពកាលពីខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីព្យាយាមជំរុញចលនាលទ្ធិប្រជាធិបតេយ្យនៅវេណេស៊ុយអេឡាអស់រយៈពេលជាង២ទសវត្សរ៍ ដើម្បីប្រឆាំងនឹងអំណាចផ្តាច់ការរបស់លោកប្រធានាធិបតី Maduro ។

ក្នុងការតស៊ូដើម្បីប្រជាធិបតេយ្យ អ្នកស្រីរងទុក្ខបុកម្នេញពីសំណាក់មេដឹកនាំផ្តាច់ការវេណេស៊ុយអេឡា និងរងនូវបណ្តឹងជាច្រើន ។ បើតាមវិទ្យាស្ថានណូបែលសន្តិភាព គឺក្រោមអំណាចផ្តាច់ការរបស់លោក Maduro អំពើហិង្សាបានកើតឡើងជាបន្តបន្ទាប់ ពលរដ្ឋធ្លាក់ខ្លួនក្រីក្រកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju99g_P3U3f6GB9oXrR0IBC7DOgxaJ8c18a3toYlG5o69nvCQk3QiQpN2Yjo_qLcP2_fPykHSO7cQIGzjsuNn_0DDdNuxjBB5SUzzTrCuVBztlfvKIyeik9C84WV8PRDPo2hYaB4QgPdtrdhdm53GxKzJfmFBIFT1L_Dx6r46DkifMrziwIl5gGoJPGmIy/s1280/photo_2026-01-16_11-21-06.jpg

ចំណែកលោកប្រធានាធិបតី Trump ចង់បានពានរង្វាន់ណូបែលសន្តិភាព ប៉ុន្តែបែរជាខកចិត្ត ។ កាលពីខែតុលា ឆ្នាំ២០២៥ លោកថា មិនដឹងវិទ្យាស្ថានណូបែលសន្តិភាពគិតយ៉ាងណាទេ ដែលប្រគល់ពានរង្វាន់ឱ្យអ្នកស្រី Maria ពីព្រោះគ្មានបុគ្គលណាម្នាក់ក្នុងប្រវត្តិសាស្ត្រពិភពលោក អាចដោះស្រាយជម្លោះបញ្ចប់សង្គ្រាមរហូតដល់ចំនួន៨ ក្នុងរយៈពេលត្រឹមតែ៩ខែ មានតែរូបលោកទេដែលស័ក្តិសមនឹងទទួលបានពានរង្វាន់ ៕