កញ្ញា ហុក សារិតុលា លំដាប់រងទី២ Miss Supranational Cambodia 2025 និងទទួលបានការតែងតាំងជា Miss Intercontinental Cambodia 2025 ដែលត្រូវតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិបានធ្វើឱ្យអ្នកគាំទ្រអាណិតនាងយ៉ាងខ្លាំងដោយសារតែពេលនេះអ្នកតំណាងកម្ពុជារូបនេះពុំទាន់អាចចេញទៅប្រកួតតាមពេលវេលាកំណត់នៅឡើយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgufnyhkEC-rhEFt8x8Hx0WKb-m7dMtYaT_7aVu__0-igXgB52UwVsYsJwqgUOemac0Pb_mSBB0snPIYolB9RefmCqAmBFnQge25RixQT9JGia5kzPXzPYgfGqJUed5wMc-L06fuc5jqGiWF0iIXKEs3vHYWSPyfm-pvoyR4SFC6xDljgVU9ukN5txSfQrZ/s960/image_2026-01-15_09-27-43.png
កាលពីថ្ងៃទី១៤ ខែមករា លោក វណ្ណា ដែលជា ND Miss Supranational Cambodia 2025 បានបង្ហោះវីដេអូមួយពី ហុក សារិតុលា ដែលកំពុងរើសំលៀកបំពាក់ចេញពីវ៉ាលីវិញដោយក្តីសោកសៅជាពន់ពេក។ តាមការបង្ហាញរបស់ Miss Intercontinental Cambodia 2025 បានបញ្ជាក់ថានាងត្រូវចេញទៅប្រកួតនៅលើអន្តរជាតិនៅឯប្រទេសអេស្ស៊ីប ប៉ុន្តែនាងមិនទាន់ទទួលបានវីសានៅឡើយទេ។ ហុក សារិតុលា ថាឆ្នាំនេះប្រហែលជាមិនដឹងថាអាចមានវត្តមានកម្ពុជាក្នុងកម្មវិធីឬអត់ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrt2aHYI5rSPLaGp29k9Ayf_eQoxiUwCV6cjyECH3jgb0fBImB4zbSV2kA0uVKwbMP2ipQ5P6Ay1FC3Ls7s0wM2O6zZLCZJ1u800nZBHJkyJos_utoeddYwc1CP3625jhvdS6-2iCyCV_C2wZUFqU-ry94VEJaW7flGjHRR_-ueO7glLzALfDX-BS4Awep/s2048/image_2026-01-15_09-27-44%20(2).png

Visa គឺជាបញ្ហាប្រឈមមួយសម្រាប់បវរកញ្ញាតំណាងប្រទេសកម្ពុជាដែលពិបាកនឹងទទួលបានដែលធ្វើឱ្យប្រទេសកម្ពុជាបាត់ឈ្មោះនៅក្នុងការប្រកួតប្រជែងលើកម្មវិធីសម្រស់។ កាលពីឆ្នាំ២០២៤ ឈុំ ចាន់ដារ៉ា ដែលពេលនោះជា Miss Supranational Cambodia 2024 ក៏ត្រូវបាត់បង់ឱកាសសម្រាប់តំណាងប្រទេសកម្ពុជាដោយសារតែបញ្ហានេះដូចគ្នា។ មិនមែនមានតែ ហុក សារិតុលា ឬ ឈុំ ចាន់ដារ៉ា ប៉ុណ្ណោះទេប៉ុន្តែក៏មានបវរកញ្ញាតំណាងប្រទេសកម្ពុជាផ្សេងទៀតប្រឈមនឹងផលវិបាកលើរឿងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1o90ELs_zjzrev3GpRpCEZdFSt9LUUJ7X1VyZLXq2Km8YmzI6GS-ilo6E4wNlYsg6LUr-x2sAMKU1v_Q2AFxVTOwFoL3E6XzksxRIQBzfe8lCObcFvWVMgZeoUal2q_gUIOPzLG3j88yB6sT5mYKWRe4doRzxl10PKidWYPxrIRLUZB1AoEF6B9hUALBy/s960/image_2026-01-15_09-27-44.png
រឿងរបស់ ហុក សារិតុលា នេះទៀតសៀតអ្នកគាំទ្រវិស័យបវរកញ្ញាក៏នឹកឃើញដល់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលអ្នកទាំងពីររាប់អានគ្នាដូចជាបងប្អូនត្រូវខកខានឱកាសចេញទៅប្រកួតដូចគ្នាដោយកាលពីឆ្នាំ២០២២ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានតំណែងជា Miss Intercontinental Cambodia 2022 ហើយត្រូវចេញទៅប្រកួតនៅប្រទេសអេស្ស៉ីប ប៉ុន្តែគួរឱ្យសោកស្តាយនាងពុំអាចចេញទៅប្រកួតតំណាងប្រទេសបានឡើយនាគ្រានោះ។ នេះបានជំរុញឱ្យអ្នកគាំទ្រអាណិត ហុក សារិតុលា កាន់តែខ្លាំងខណៈវាសនាអ្នកទាំងពីរត្រូវប្រឈមនឹងរឿងនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQJ9iX5scoyuLoB7wynnoqeEmn5Os9expOeBU6Y70uy_yRZbim8MoCvx9ZGGss-niaFmAqL3V64pgf5VbnmsCOD6lh1MPCbgx8gWnHv5PlbKSTdqZkSCZiAan0BChDi29h3fMXqxBbz2N8epsUd1a54e0OudYyVvEcloZDI8cAMtYD36JUwYxDtnyDXdr4/s2048/image_2026-01-15_09-27-47.png

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២៤ ផន ស្រីពី គឺជាអ្នកតំណាងប្រទេសប្រកួតក្នុងកម្មវិធីនេះដោយបានបើកទ្វារកម្ពុជាចូល TOP22 ជាលើកដំបូងនៃការប្រកួត Miss Intercontinental ៕