(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ បានដាក់ចេញជាផែនការជាទ្រង់ទ្រាយធំមួយ ក្នុងការបង្ក្រាបការឆបោ.ក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយកំណត់លើទីតាំងច្បាស់លាស់ ហើយផ្តើមការត្រួតពិនិត្យទីតាំងនោះ និងនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ដែលមានការសង្ស័យទាំងតូចនិងធំ ដើម្បីឈានទៅដល់ការបង្ក្រាបជាក់ស្តែងបើសិនមានបទល្មើស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxhf9td4gNf0gUpQH8x2G5ZBM2-IcIf_Q_nhRaSjySN586WPnQduMM2q2viFUySpSqZ2M0UG869D7cvbIbIeGgZWDfOO4-LleWzU34brkKeUFbb8T5xH0pM61e_FGq-7vquNHZEdynL2CrZngA_ownDjCKq_DWwmCH7b6Fx-J8Z9Ztr-jUcqJHAr5zBBN7/s1280/photo_2026-01-13_09-11-20.jpg
យោងតាមរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១២ មករា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានជួបប្រជុំជាមួយកម្លាំងមានសមត្ថកិច្ច ដែលជាអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួននៅសាលារាជធានីភ្នំពេញ ដើម្បីតាមដានវឌ្ឍនភាពការងារគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់តាមទីតាំងរស់នៅប្រមូលផ្ដុំ និងទីតាំងសង្ស័យមានបទល្មេីសឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU7Jk17TNdswgzTroNXakniN-8VHKc2BtkvTxhXlk_f-QbTZFFSnQlPNbB-NZCFDWeeMdLHMQUBl_j_lBNwIMRtjOeiWwCEaFGjYXg3Qcq7-cDGjq2mZYKuYq_VeBhbEcEU4ZQogMXHVjCKPul0atiHPexRCZ6mSY3hTV5RLo2pmOESISZaAreSJAAps1n/s1280/photo_2026-01-13_09-11-19.jpg

តាមរយៈកិច្ចប្រជុំខាងលើ លោក ឃួង ស្រេង បានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីពាក់ព័ន្ធ ត្រូវតែកំណត់យកទីតាំងច្បាស់លាស់មួយ ហើយផ្តើមការត្រួតពិនិត្យ ទីតាំងខុនដូ និង នៅតាមទីតាំងរស់នៅប្រមូលផ្តុំដែលមានការសង្ស័យទាំងតូច និងធំ ដើម្បីឈានទៅដល់ការបង្ក្រាបជាក់ស្តែង បើសិនរកឃើញថាមានជាប់ពាក់ព័ន្ធ ONLINE SCAMS។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxHXnCi_Vc64knRg3Q6u7u35fdxt9hvK9oPF20XXXdejGXuQW0wrNnEc_hkSLB03mKN2IRJl86ZtXTz4nr50fElQ_5bLZznAyaFc-sARJGiJH18QRnYBbk-IJfG28p5Yfd8EzOLhcbdb9wgFFJ7Ux91RVTiXNVRl3uBU9T1deNroZixMzyLgh2utboOsfI/s862/photo_2026-01-13_09-11-21.jpg

តាមប្រសាសន៍របស់លោក ការប្រយុទ្ធប្រឆាំងការឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) វាជារឿងសំខាន់ ដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ ហើយការងារនេះ កងកម្លាំងសមត្ថកិច្ចរបស់យើងរួមសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានបំពេញការងាររបស់ខ្លួនបានល្អប្រសើរ ហើយកន្លងមករហូតបង្ក្រាបបានជាបន្តបន្ទាប់ទាំង ONLINE SCAMS និងការចា.ប់ជំ.រិតជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga1KG-vVHsRl-uAV2xGaRl2YEB8k8yv-dgZQoM1GTOtF_N_RhgwBZR29yf9fMrzijcO3j6dO3Ckbvf8miaaFswwa1pVTVDIgZitsckdgkGnP4Xieg07M2JIwgR9676hSLAJ61KRf5k0gu8xcTUis1oBsZbFEKxSSjMWUZLhBLMUC8z-DN90ZQ8m3MBYafQ/s862/photo_2026-01-13_09-11-20%20(2).jpg

បន្ថែមលើនោះ អភិបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ផងដែរថា ក្រៅពីបង្ក្រាប ONLINE SCAMS ហើយ ល្បែងស៊ីសងគ្រប់ប្រភេទ ដូចជាជល់មាន់ បៀរ អាប៉ោង កន្ទុយលេខ ឆ្នោតឡូតូ ជាដើម គឺត្រូវតែបង្ក្រាប់ឱ្យអស់ ព្រោះវាប៉ះពាល់ផ្ទាល់នឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ចំពោះការងារការពារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់សាធារណៈ ក៏ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌទាំង១៤ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaymAr6mSEBKd0_BYJ2qd8tiUmP2zUJK6Cujo0fQLicRkyBzw1PeCz9diVc6jtFetpTW-ojkAGs5qmBEp5BzcJvPBvd6Rgna9D5ePH-QU-8eqwIZGA3BtVUQ1FEbBpdsZ5z2BaRkOy82asRuSQumPgRImGYY0HakO_IRoi4633wsktTSjEjcGadeFtS8Y3/s960/photo_2026-01-13_09-11-20%20(3).jpg