សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសយកពន្ធទំនិញប្រទេសទាំងឡាយណាដែលធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ស្មើ២៥% ដើម្បីប្រឆាំងនឹងមេដឹកនាំផ្តាច់ការអ៊ីរ៉ង់ ហើយអត្រាពន្ធនឹងអនុវត្តភ្លាមៗ ។ ការប្រកាសនេះកើតឡើងបន្ទាប់ពីអាមេរិកគំ.រាមវាយប្រ.ហារអ៊ីរ៉ង់ដែលសម្លា.ប់ក្រុមបាតុករកើនឡើងរហូតដល់ជាង៥០០នាក់ លោក Trump ថ្លែងថា អាមេរិកត្រៀមខ្លួនជាស្រេចក្នុងការជួយអន្តរាគមន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicT5tKwbXFObA6FhbTPHmw-qSLqzP516Jll2S-hecx-ROp0y99kAu5vSBWvYTHuTfDXBZu9Y63F-dbihALuWZN8fzc_n1iNSr1rEaQdV7nHrsU_sS9Q4xmvzijLQnrjE-CvKAmAm7H72TVyWkVdF4mSWs6muHSqL6rcI0lMx6QuLxmgAHbfIUjSmkyXYSF/s860/photo_2026-01-13_09-14-11%20(2).jpg

ការប្រកាសរបស់ប្រធានាធិបតីអាមេរិកជាការដាក់សម្ពាធអ៊ីរ៉ង់ ខណៈពលរដ្ឋអ៊ីរ៉ង់បានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលអស់រយៈពេលជាង២សប្តាហ៍ ដោយសារប្រាក់អ៊ីរ៉ង់ធ្លាក់ចុះយ៉ាងខ្លាំង និងស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ ។ លោកប្រធានាធិបតី Trump បានបង្ហោះសារក្នុងបណ្តាញសង្គមថា ប្រទេសណាក៏ដោយដែលធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ អាមេរិកនឹងយកពន្ធ២៥% សម្រាប់គ្រប់មុខទំនិញនាំចូលអាមេរិក អត្រាពន្ធនឹងអនុវត្តភ្លាមៗ ប៉ុន្តែលោកមិនបាននិយាយលម្អិតពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPCoVjyT8KXKIOevIi6qI5WvtX1Fzkjfnsc45SxDjcj6FOP0347z9cVgZIYmrj8uqXUdsyRtQAQ3O5Eyf-d_BGG2IF3NnHvc5cK1gjaTCciL2KM1o70MFtx4U4k7IRJqrA5_BRdDNHA30f1-VIt3gxiGvwyEJOCu9I-pMFh1g04FddQl8hV1MdKwoVsegR/s2400/image_2026-01-05_09-40-19.png

អាមេរិកយកពន្ធក្នុងគោលដៅដាក់សម្ពាធប្រទេសមួយចំនួនដែលជាដៃគូពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ រួមមាន ៖ ចិន អ៊ីរ៉ាក់ អេមីរ៉ាត់អារ៉ាប់រួម (UAE) តួកគី និងឥណ្ឌា ។ លោកប្រធានាធិបតី Trump ធ្លាប់ព្រមានប្រើប្រាស់កម្លាំងទ័ព បើមេដឹកនាំអ៊ីរ៉ង់នៅតែសម្លាប់ក្រុមបាតុករ ដោយអ្នកនាំពាក្យសេតវិមាន អ្នកស្រី Karoline Leavitt និយាយថា រដ្ឋាភិបាលអាមេរិកកំពុងពិចារណាបញ្ជូនកងទ័ពទៅវាយប្រហារអ៊ីរ៉ង់តាមផ្លូវអាកាស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcYcElZB56BQJQPmgwN7hgp4YR3HUKZxFiFydWIuRi4zNjHlkgC80IueVOMYtg2pAxZCemIFtK2MRQu418THWnpk_k8sW8hx01FWDVxJqEH0xprZmh5_qL4mepUxomzPY0S4cc0w4HJJmMhjV7uIeYD7eUiOlAOk1GEpoxYR3pRJiDUytbmMJ56HKlZ1zr/s1080/photo_2026-01-13_09-14-11.jpg
ការធ្វើបាតុកម្មនៅអ៊ីរ៉ង់ចាប់ផ្តើមតាំងពីចុងខែធ្នូ ឆ្នាំ២០២៥ ដោយសារក្រុមបាតុករខឹងសម្បារប្រាក់អ៊ីរ៉ង់ធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយការធ្វើបាតុកម្មបានរីករាលដាលកាន់តែច្រើនកន្លែងប្រឆាំងនឹងមេដឹកនាំអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ។ កាលពីថ្ងៃទី២៨ ខែធ្នូ អាជីវករនៅទីក្រុងតេហេរ៉ង់ បានប្រមូលគ្នាតវ៉ាប្រឆាំងមេដឹកនាំ ដោយសារប្រាក់អ៊ីរ៉ង់ធ្លាក់ចុះខ្លាំងក្នុងប្រវត្តិសាស្ត្រ បើធៀបនឹងប្រាក់ដុល្លារអាមេរិក ខណៈអតិផរណាកើនឡើងជាង៤០% ដែលធ្វើឱ្យតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃកើនឡើង ដូចជា ៖ ប្រេងសណ្តែក និងសាច់សត្វ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLInfKPuOotDzrKWIlJAe57rtTAfqNTHAKNFBh8BPo64dBOE36cByfiU25TG6NU_bVVXfrQ9kgfQ-NRzJ58ec6SE6uwyOWxNLS64MhvZHvlU_KfKlrTgaHQLbibxgYilPS7jbvr_Au-58f2XUvPEqw-bPwzxAluAiONTD5qeUR2HtTVNUvDaLHrpW8fuGk/s1280/photo_2026-01-13_09-14-12.jpg

ទីភ្នាក់ងារព័ត៌មានសិទ្ធិមនុស្ស (HRANA) បានបង្ហាញចំនួនក្រុមបាតុករស្លាប់កើនឡើងដល់ជាង៥០០នាក់ និងសន្តិសុខស្លាប់ ៤៨នាក់ ខណៈប្រភពព័ត៌មានផ្សេងទៀតថា ក្រុមបាតុករស្លាប់ដោយសារការបង្ក្រាបពីរដ្ឋាភិបាលកើនឡើងខ្ពស់ជាងនេះ និងមានក្រុមបាតុកររាប់ពាន់នាក់ត្រូវចាប់ខ្លួន ។ ការផ្តាច់សេវាអ៊ីនធើរណេតតាំងពីថ្ងៃទី៨ ខែមករា ដែលធ្វើឱ្យពិបាកត្រួតពិនិត្យចំនួនមនុស្សស្លាប់ពិតប្រាកដ ហើយសារព័ត៌មានបរទេសជាច្រើនមិនអាចរាយការណ៍ព័ត៌មានចេញពីប្រទេសអ៊ីរ៉ង់បានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPRXngMnevHgR2ae8yQMkHsuqa55W73SPBDN9-WG0azM4xLHET9MAZcp7vX0qDEcBj1lAAKuIgzjdm4CBPfS3pPrDVCIMiD-RSfHqjL7h39jFJfj4-LJvkr0EP-NPyp_hlwTX05Jws7jbJS_ATCihOPax9xB-jNBx_L9ljYwJFKAiE-L4e1wSxqJDdF0QT/s1280/photo_2026-01-13_09-24-22.jpg

លោកប្រធានាធិបតី Trump និយាយជាញឹកញាប់អាមេរិកនឹងជួយអន្តរាគមន៍ភ្លាមៗបើមានការសម្លាប់បាតុករបន្ថែម ដោយលោកបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ថា ពលរដ្ឋអ៊ីរ៉ង់កំពុងស្វែងរកសន្តិភាព ការតវ៉ាប្រឆាំងអាចនឹងខ្លាំងក្លាជាងពេលណាៗទាំងអស់ដែលធ្លាប់កើតឡើងនៅអ៊ីរ៉ង់ ។ អាមេរិកកំពុងពិចារណាវាយប្រហារផ្លូវអាកាសលើទីតាំងនុយក្លេអ៊ែរ និងគោលដៅផ្សេងៗនៅទីក្រុងតេហេរ៉ង់ ដើម្បីដាក់សម្ពាធរដ្ឋាភិបាលលោក Khamenei ៕