ប្រទេសជប៉ុន ៖ សារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ថា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនអាចនឹងសម្រេចចិត្តរំលាយសភា និងរៀបចំការបោះឆ្នោតសកលមុនពេលកំណត់ ខណៈសារព័ត៌មានជប៉ុនចុះផ្សាយពីបោះឆ្នោតនៅជប៉ុនអាចនឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០២៦ ។ ប៉ុន្តែលោកស្រីមិនបាននិយាយលម្អិតពីការសម្រេចចិត្តនេះទេ និងថា ផ្តោតសំខាន់លើការអនុម័តថវិកាដើម្បីឱ្យវិធានការជំរុញសេដ្ឋកិច្ចអាចជួយកាត់បន្ថយផលប៉ះពាល់ដោយសារអតិផរណាទាន់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLuKttOFD74gySCmDvsH7SyYjm7K4lsbFNkO_iwXZTDLWA_EQbTbhUvuibpq3z9cQLokKBOArI3QNH5x7KWyYu96LTwKv1o0W_5Y8gogOPK1FpyqyeJ6g3zO4RwULRPJrzp1BlTlBHI-Ihzm4JKbI0KM3kyXYGGIMf7fF2IfUVQGPx31Zba6ulphUma_AG/s860/photo_2025-10-21_13-46-16.jpg

លោក Hirofumi Yoshimura ប្រធានគណបក្សជប៉ុនច្នៃប្រឌិតដែលបានចូលរួមបង្កើតរដ្ឋាភិបាល និយាយមកកាន់ស្ថានីយទូរទស្សន៍ NHK កាលពីថ្ងៃទី១១ ខែមករា ថា លោកបានជួបជាមួយលោកស្រី Takaichi នាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី៩ ខែមករា គឺគោលជំហរចំពោះពេលវេលារៀបចំការបោះឆ្នោតរបស់លោកស្រីបានផ្លាស់ប្តូរយ៉ាងខ្លាំង វាមិនចម្លែកទេ បើលោកស្រីបោះឆ្នោតមុនពេលកំណត់ដូចការចុះផ្សាយរបស់សារព័ត៌មាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga3nBXuOUp9iOMuZZsE18up6BvvHCFhmgsDwFZgFF8qaOalgohMyLSdD99S9qBxqdk5gBwxXE71P9hOJFqEIJyfh1qIT7AB9F-tSsBYl-RQdyz2zrHn0r08-C4PG6mNES6yJkEgActn94mQlOSQcUwfzx2BKTV3xCRIiCKSRFEjc_O7nSNYT9hErSOAAel/s860/photo_2025-10-21_13-46-17.jpg

កាសែតជប៉ុនបានចុះផ្សាយដោយដកស្រង់ប្រភពពីរដ្ឋាភិបាលថា នាយករដ្ឋមន្ត្រីជប៉ុនកំពុងពិចារណាពីការរៀបចំបោះឆ្នោតជាបន្ទាន់ នៅថ្ងៃទី៨ ឬថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ប៉ុន្តែលោក Yoshimura ប្រធានគណបក្សជប៉ុនច្នៃប្រឌិត មិនបានពិភាក្សាពីថ្ងៃបោះឆ្នោតច្បាស់លាស់ជាមួយលោកស្រី Takaichi ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMYi45rXASfnh_rJL3WBIMYM2LcotV2bSlKxJkJLU0TUl1-BD9cw-6oRJlQbFYfYR8PDZOa6B8zDM0mYFhizD4v1sKqUJMrDSO4R4wNiCRbqXo8D20A8fH2Qfl2cjQ-97YH-2iH01FwA01DX7GZFJrACAK5XY2SkaNSOMndHIZIRLFAuABMxPhgW-ncC48/s2048/image_2025-10-21_14-47-45%20(2).png

លោកស្រី Takaichi ជានាយករដ្ឋមន្ត្រីស្រីដំបូងរបស់ជប៉ុន ដែលមានគោលនយោបាយអភិរក្សនិយមយ៉ាងខ្លាំងបានបដិសេធប្រាប់កាលបរិច្ឆេទច្បាស់លាស់ពីការរំលាយសភា ក្នុងពេលផ្តល់សម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ NHK ។ លោកស្រីគ្រាន់តែថ្លែងថា ពេលនេះ ផ្តោតសំខាន់លើការអនុម័តថវិកាដើម្បីឱ្យវិធានការជំរុញសេដ្ឋកិច្ចអាចជួយកាត់បន្ថយផលប៉ះពាល់ដោយសារអតិផរណាទាន់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiojGuGcIUTdpfimL-oMFpruTtA9ScXuTbl85qIR4W_qcmHxtV5zfQVixriPW1TEfvq6cQF6aM_5M4kuPz4jbAovOkk92Yl-TAc3a1qEFR_u7HtPrVxbM7MhgaAZDkDwf-kOL5oBU-j_UFwKMStF-boSrk_XKObAljxqSaH5SUoCXd8Oq8BeN2nEdWNiKrg/s820/image_2025-10-21_14-47-45.png

ចំណែកគណបក្សប្រឆាំងបានបង្ហាញក្តីបារម្ភរបស់ខ្លួន ប្រសិនបើមានការបោះឆ្នោតនៅខែកុម្ភៈខាងមុខ នឹងធ្វើឱ្យការអនុម័តថវិកានៅចុងខែមីនា មិនអាចទៅរួច ។ លោក Tetsuo Saito ប្រធានគណបក្សប្រឆាំងថា គួរឱ្យភ្ញាក់ផ្អើលណាស់ដែលនាយករដ្ឋមន្ត្រីជប៉ុនគ្រោងរំលាយសភាពេលរដ្ឋសភាបើកកិច្ចប្រជុំនៅថ្ងៃទី២៣ ខែមករា ស្របពេលសេដ្ឋកិច្ចជប៉ុនស្ថិតក្នុងដំណាក់កាលសំខាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtkgQ0IjzYYrC8-ZQFexvjBWIvHMwwtWyj7VAD-KJeYXVtlKoZ4GBe6dIfd3rdwhv8xC0prvKAbNYuBYZeTxxy64gleoxPe8yvr0tU5T5y09_75jcgkKEjkSzC3R2ppYtBm_LEy6H5SRZZJiVKKHs00DnrA_Xion_WkKnzt3KCwI1rnfLM4JgAodVEMBdS/s1500/image_2025-10-21_14-47-47.png

តាមការលើកឡើងរបស់អ្នកវិភាគ ការបោះឆ្នោតមុនពេលកំណត់នៅប្រទេសជប៉ុនធ្វើឱ្យស្មុគស្មាញដល់ផែនការចំណាយថវិកា ចំនួន ៧៨ម៉ឺន ៣ពាន់លានដុល្លារអាមេរិក ដែលជាថវិកាដំបូងរបស់លោកស្រី Takaichi ក្នុងឋានៈជានាយករដ្ឋមន្ត្រី និងអាចបង្ខំឱ្យរដ្ឋាភិបាលជប៉ុនត្រូវចំណាយថវិកាបណ្តោះអាសន្ន បើមិនអាចអនុម័តថវិកាទាន់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_OE5bWo4TVGIckdCm1HnY-Dfv-KjtEifcxzk2Nu8cOfElIhEyd1aAm0_-nBxGo8hgx-w6B2iIcnS4zHSkm3b1lFwhmLgBnLm0cX4wSLFHuOmVl0-uAn7FBItSz31YYQMrupfQAgkdpq-ykvzJppsVBekoPxH4XQmgR7fjFHhjWBwbnO-OLVIporqi1UdT/s1920/image_2025-10-21_14-47-49.png

ទន្ទឹមនឹងនេះ ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងជប៉ុន និងចិន នៅតែបង្កហានិភ័យដល់សេដ្ឋកិច្ចជប៉ុន បន្ទាប់ពីលោកស្រី Takaichi បាននិយាយកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ថា បើចិនវាយប្រហារតៃវ៉ាន់ គឺជាការគំរាមកំហែងជប៉ុន ។ ការលើកឡើងបែបនេះធ្វើឱ្យរដ្ឋាភិបាលចិនឆ្លើយតបវិញដោយការចាត់វិធានការជាច្រើន រួមទាំងរឹតបន្តឹងការនាំចេញទំនិញមួយចំនួនមកជប៉ុន ៕