ទីក្រុងព្យុងយ៉ាង៖ លោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង បានចេញសារព្រមា.នយ៉ាងសំខាន់មួយទៅកាន់កូរ៉េខាងត្បូង បន្ទាប់ពីប្រទេសនេះបានបង្ហោះដ្រូនស៊ើបការណ៍ហោះរំលោ.ភចូលដែនអាកាសរបស់ខ្លួនកាលពីថ្ងៃទី៤ ខែមករា។ កូរ៉េខាងជើងបានចាត់ទុកសកម្មភាពនេះថា ជាការបង្កភាពតានតឹង និងបង្កើតស្ថានការណ៍ ដោយទាមទារឲ្យមានការពន្យល់លម្អិតពីកូរ៉េខាងត្បូង។

យោងតាមការចុះផ្សាយរបស់ Reuters ដោយដកស្រង់អត្ថន័យចេញពីបណ្ដាញសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង (KCNA) បានឲ្យដឹងថា លោកស្រី គីម យូជុង ប្អូនស្រីដ៏មានឥទ្ធិពលរបស់ប្រធានាធិបតីកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានទាមទារឱ្យមានការពន្យល់លម្អិតពីកូរ៉េខាងត្បូង ជុំវិញយន្តហោះដ្រូនមួយគ្រឿងហោះពីលើទឹកដីរបស់ខ្លួន។ .jpg)
យោងតាមការលើកឡើងរបស់អ្នកនាំពាក្យយោធាកូរ៉េខាងជើង យានគ្មានមនុស្សបើកនេះ ទំនងមានប្រភពហោះចេញពីកោះមួយក្នុងទីក្រុងអ៊ីនឈុន កូរ៉េខាងត្បូង បន្ទាប់មកបានហោះបានចម្ងាយ ៨ គីឡូម៉ែត្រ (៥ ម៉ាយ) មុនពេលវាត្រូវបានយោធាកូរ៉េខាងជើងបា.ញ់ទម្លាក់នៅក្នុងដែនអាកាសកូរ៉េខាងជើង និងក្រោយមកត្រូវបានគេពិនិត្យឃើញថា នៅលើដ្រូននេះមានបំពាក់ដោយកាមេរ៉ាឃ្លាំមើល ដើម្បីថតទីតាំងសំខាន់ៗរបស់កូរ៉េខាងជើង។
.jpg)
តាមរយៈសេចក្ដីប្រកាសនៅថ្ងៃទី១១ ខែមករា កូរ៉េខាងជើងបានបង្ហាញពីការខកចិត្តរបស់ខ្លួនថា «សូម្បីតែបន្ទាប់ពីការផ្លាស់ប្តូរមេដឹកនាំបន្តបន្ទាប់ហើយក៏ដោយ… កូរ៉េខាងត្បូង នៅតែបន្តប្រព្រឹត្តសកម្មភាពញុះញង់តាមរយៈការបញ្ជាដ្រូនឲ្យចូលមកជិតព្រំដែនកូរ៉េខាងជើងជានិច្ច» ។ បន្ថែមលើនេះ ទីភ្នាក់ងារ KCNA របស់កូរ៉េខាងជើងបាននិយាយ កូរ៉េខាងត្បូងគឺជា «សត្រូវដ៏អរិភាពបំផុត» របស់កូរ៉េខាងជើង។
.jpg)
ទោះជាយ៉ាងណា យោធាកូរ៉េខាងត្បូងកាលពីថ្ងៃសៅរ៍បានបដិសេធរួចមកហើយថា ខ្លួនមិនបានដំណើរការដ្រូនស៊ើបការណ៍ណាមួយទៅជិតព្រំដែន ដូចដែលកូរ៉េខាងជើងកំពុងចោ.ប្រកាន់នោះទេ ហើយខ្លួននឹងធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់លើបញ្ហាដ្រូនដែលកំពុងបង្ករឲ្យមានការភាន់ច្រឡំនេះ។

ដូចគ្នានេះ បើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង នៅក្នុងសេចក្តីថ្លែងការណ៍មួយបានបង្ហាញថា «កូរ៉េខាងត្បូងមិនមានបំណងញុះញង់កូរ៉េខាងជើងទេ ហើយពួកគេនឹងបន្តចាត់វិធានការជាក់ស្តែង និងកិច្ចខិតខំប្រឹងប្រែងផ្សេងៗដើម្បីបន្ធូរបន្ថយ… ភាពតានតឹង និងកសាងទំនុកចិត្តរវាងប្រទេសទាំងពីរឡើងវិញ»៕









