រុស្ស៊ីបានផ្ដល់ការព្រ.មានដ៏គួរឱ្យភ័យខ្លាចមួយពាក់ព័ន្ធសង្គ្រាមលោកលើកទី 3 បន្ទាប់ពីកងកម្លាំងអាមេរិកបានរឹបអូសនាវាដឹកប្រេង Marinera របស់ខ្លួនកាលពីម្សិលមិញ ដោយគំរា.មទៅកាន់ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក កុំឲ្យចង់មកសាកជាមួយរុស្ស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1WDW1rf0FvmI7K0vC0c0ro_51niO-8twtyiWq_ph0f2Bxas3rGtjc6x0kG2-sVKi5MOeVyt6I4NMbHqGA8yQhUGiWEceRFs4swV_lLimKRCPuF6G_osac3xmG6odRXGXHURbwZ7pcXg2XQmiUl1BFhLzOltDbjaWEZzAmOpuiOshumMsntEQt9SdfbLhI/s1351/image_2026-01-09_15-44-22.png

យោងតាមសារព័ត៌មាន Daily Express និង The Mirror នៅថ្ងៃទី8 ខែមករា ឆ្នាំ2026 បានឲ្យដឹងថា យន្តហោះស៊ើបការណ៍របស់កងកាំភ្លើងធំ និងនាវាផ្គត់ផ្គង់កងទ័ពជើងទឹករបស់ចក្រភពអង់គ្លេស បានជួយប្រតិបត្តិការដើម្បីរឹបអូសនាវា Marinera នៅអាត្លង់ទិកកាលពីថ្ងៃពុធ បន្ទាប់ពីមានការស្នើសុំពីសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi858Pfk0tFB-CSzsQnaq8Hl96mECocpwPq1vVwX0zF_dsUtG0bJJ1zzTtNOjX8caFCOzw9K_qA7tZuvCnJbC9Hd2baIOz2Kv0y5deFUJITYMdOmGbs0D8zdzb13Cb8cs7KuRtZ6HU4gDoy7uY7jP1qXrJv2OX5l5s5xZM3gN1UQbRei6N_b9tLPktciHTc/s2600/image_2026-01-09_15-44-19.png

ជុំវិញសកម្មភាពខាងលើនេះ សមាជិកសភារុស្ស៊ី លោក Alexei Zhuravlev បានប្រាប់ទៅកាន់លោក Vladimir Putin ឲ្យ “បំផ្លោងមីស៊ីលក្រោមទឹក torpedoes” ទៅវាយប្រហារនាវារបស់អង់គ្លេស និងពន្លិចនាវាឆ្មាំឆ្នេរសមុទ្រអាមេរិកមួយចំនួន ដោយបញ្ជាក់ទាំងខឹ.ងសម្បា.រថា សកម្មភាពរឹបអូសនាវារុស្ស៊ីដោយកងកម្លាំងប្រដាប់អាវុធនៃកងទ័ពជើងទឹកអាមេរិក មិនខុសអ្វីពីចោ.រសមុទ្រនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVp4qq2q4jYp5UnJ9-y_kH-yDZY-CE6K7v0FDWcHhC9jgMLsix7ATQGxENJG-UDG2H_y80p3DupPgXaxWsr-00OfX7KjlBQP01AzO0ZRPbYvTFLC6DJl2XNsrpRT7gfrLW02DiOFFs0fbu606c6VAh67S6a3x-NuEdFm77__COvDTltmqamx9SyWFVxKGt/s2000/image_2026-01-09_15-44-20.png
លោក Zhuravlev បានបន្តថា “តាមពិតទៅ វាដូចគ្នានឹងការឈ្លានពានលើទឹកដីរុស្ស៊ីដែរ ដោយសារនាវាដឹកប្រេងកំពុងធ្វើដំណើរក្រោមទង់ជាតិរបស់យើង។ គ្មានអ្វីត្រូវសង្ស័យទេ ដែលការឆ្លើយតបត្រូវតែរឹងមាំ និងរហ័ស ព្រោះគោលលទ្ធិយោធារបស់យើងក្នុងករណីបែបនេះ គឺស័ក្តិសមនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរហើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtAMf5NP7hKzomlCKKiiebp_iXGeENqT9qwlQL6-MPrcGMd-S1w4D9d0s_T1KKSbgjOLVpbn-eBg5BzPJFZm6Qne05841RdUeKDDg-6jdQI501nzfRalVBkOqjqR-UBbqptZT7iwYo_JdTZbzzeiAvIyqcbT0HqyongrY43o9F1_korj4LJjVsoDUN3rt4/s820/image_2026-01-09_15-44-22%20(2).png

មន្រ្តីការពារជាតិនៃសភារុស្ស៊ីរូបនេះបានបន្ថែមទៀតថា “ខ្ញុំគិតថា ភាពរីករាយបន្ទាប់ពីប្រតិបត្តិការពិសេសនៅវេណេស៊ុយអេឡា និងភាពអំនួតក្អេងក្អាងដែលសហរដ្ឋអាមេរិកកំពុងមាននៅពេលនេះ អាចនឹងត្រូវបានបញ្ចប់នាពេលបន្តិចទៀត ដោយការទះកំផ្លៀងពីសំណាក់រុស្ស៊ី”៕