កោះអង្ក្រង គឺជាកោះតូចមួយស្ថិតក្នុងតំបន់អភិរក្សនៃប្រជុំកោះអាចន៍សេះ។ វាស្ថិតនៅមិនឆ្ងាយប៉ុន្មានពីកោះទន្សាយនោះទេ ដោយអ្នកអាចធ្វើដំណើរតាមទូកពីកំពង់ផែឆ្នេរកែប ប្រហែល ២០ ទៅ ៣០ នាទី ប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitt2k3OOc5IPYyW6ozly98Lnq3hSLy6HOkskvw5up7-W1H6zYgf-OdDdhdQOCme6-g95xrcdrVbItT9xSnXtv00eMrea8jopaPu3mdD-m3y7EAu471cMxvtpSdqxIbBSQO29ZwBO9VTlHy6g8t7j9MKXU71_MjP51GonNxzx8EH_aTSULsX6i4sriaLl_J/s1280/608892239_122284350338219444_1727906887641524857_n.jpg
កោះនេះពោរពេញទៅដោយទេសភាពបៃតងស្រស់បំព្រងប្លែកភ្នែក ទឹកសមុទ្រថ្លាឆ្វង់ ផ្កាថ្ម ថ្មប៉ប្រះទឹក និងពពួកថ្មច្រើនប្រភេទចម្រុះពណ៌ មានសណ្ឋានរលោងបែបធម្មជាតិ បង្កើតបានជាទស្សនីយភាពដ៏ស្រស់ស្អាត និងគួរឲ្យទាក់ទាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUMwdfQZP3ItbVrj57UYjkjjQt2sOhVd6KJBzKxhDa27Sn243c0xuUtL7xqBwH0hhqByIwFY3C1YXYmaatyJfRZpOoXmCQ32PJnIlCD8P8Kocibgm31a7YDRYn-BsEV5oInkU_uQSV4mMPBB-dCZfOVl7GUaWKq2ZClPIm1SUM6xF7W1dZLnp0V6VPTqhyphenhyphen/s1280/606138775_122284350686219444_5353543521314249455_n.jpg

ជាមួយនឹងធម្មជាតិស្ងប់ស្ងាត់ខៀវស្រងាត់ បូករួមទាំងជាតំបន់អភិរក្សមិនទាន់មានការអភិវឌ្ឍនៅឡើយ បានធ្វើឲ្យកោះអង្រ្កងក្លាយជាកន្លែងដ៏ស័ក្តិសមបំផុតសម្រាប់អ្នកមកសម្រាកលំហែរកាយបែបស្ងៀមស្ងាត់ គ្មានសំឡេងអ៊ូអររំខាន។ ទោះជាយ៉ាងណា អ្នកមិនអាចរត់លេងតាមឆ្នេរខ្សាច់ ដូចនៅកោះរ៉ុង និងកោះទន្សាយបានឡើយ ព្រោះនៅកោះនេះមានតែដុំថ្មតូចៗ រលោងៗត្រៀបត្រាពេញឆ្នេរប៉ុណ្ណោះ។ ក៏ប៉ុន្តែ នៅកោះនេះអ្នកអាចជិះទូកទស្សនាទេសភាពជុំវិញកោះ ស្ទួចត្រី និងមុជទឹកមើលផ្កាថ្មស្អាតៗនៅក្រោមសមុទ្របានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5LiCLJKKCa4ofd_w2BRmrUDAGzKni-ZMG0XPWFWlHfZ7We7_LJFceG4vuj_1YSPRBBRWSp0O-dOOaVJQSI6Sbm6mYYKo7ZGeaXcSnxAUsYnQ5Z1bM7Z4yAkGfNZ2J4WQ2CD7FKEeeJbE93SGp_2XKyl3reePj5TdN-_0s86FkGOSGtOj0Hpb4SMJOU7Kv/s1280/607969697_122284350626219444_132632442078253646_n.jpg

សូមរំលឹកថា កោះអង្រ្កង មានទីតាំងស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ ដំណើរកម្សាន្តនៅកោះនេះ នឹងផ្ដល់ឲ្យអ្នកនូវអារម្មណ៍ស្រស់ស្រាយ រំសាយអស់ទុកកង្វល់ ព្រមទាំងអាចស្វែងយល់អំពីធនធានធម្មជាតិដែលកំពុងអភិរក្សនៅទីនោះផងដែរ។ យ៉ាងណាសម្រាប់ភ្ញៀវទេសចរដែលមានគម្រោងទៅកម្សាន្តនៅទីនោះ គួរពិនិត្យមើលការព្យាករណ៍អាកាសធាតុ ព្រមទាំងប្រុងប្រយ័ត្ននៅពេលចុះលេងទឹកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGDoyspECYZOrt55bI0cxiALbyP8SdImcRFz0FCLhKQT6zhuQwdWDxFd1YFuTAXDC4tk4E76zjpmDyTEXMZOT-uRLqixO8EBvtCSiAui1oSjpgJbTJ2yWTeNcFiiRJzrvLev8h811gQfKZPYgVF_Exx6nGlnXikxzJwyA9FTYZ-_2t4gNlywF1DJhh9tGf/s1280/608068603_122284350566219444_5684268151605934134_n.jpg