សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសថា រដ្ឋាភិបាលបណ្តោះអាសន្នរបស់វេណេស៊ុយអេឡានឹងបញ្ជូនប្រេងឥន្ធនៈឱ្យអាមេរិកក្នុងបរិមាណច្រើនបំផុតរហូតដល់៥០លានបារ៉ែលនាពេលឆាប់ៗ លោកនឹងគ្រប់គ្រងការលក់ និងប្រាក់ចំណូលប្រេងទាំងអស់ដោយខ្លួនឯងសម្រាប់ប្រយោជន៍រួមគ្នារវាងអាមេរិក និងវេណេស៊ុយអេឡា ។ ការលើកឡើងនេះ ស្របនឹងពិភពលោករិះគន់អាមេរិកវាយប្រ.ហារទីក្រុង Caracas និងចា.ប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា និងភរិយា គឺមិនពាក់ព័ន្ធនឹងសេរីភាព ឬប្រជាធិបតេយ្យ ប៉ុន្តែអាមេរិកចង់បានប្រេង រួមទាំងធនធានធម្មជាតិរបស់វេណេស៊ុយអេឡា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKTG9PltBgMCxX7Mc8IabW_rsksBvIdyebK5alVlJOS8xiYStH7SYjtbpGG1lmOJ079tVelEMMgp_IL9t9ZATyLRVd2aqZ068X-In0WSniVny7X6a38ugnwyZNu1pWX2_JCW2M-FtYLogMYyHBuA4w7lSrG92Shbb111Z5ZmopiIv5YdAQ1Ii_149UoYU1/s840/image_2026-01-07_14-29-32%20(2).png
សារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ គឺលោកប្រធានាធិបតី Trump បានបង្ហោះសារក្នុងបណ្តាញសង្គម Truth Social កាលពីថ្ងៃទី៦ ខែមករា ថា រដ្ឋាភិបាលបណ្តោះអាសន្នរបស់វេណេស៊ុយអេឡានឹងបញ្ជូនប្រេងឆៅមានគុណភាពខ្ពស់ដែលត្រូវបានដាក់ទណ្ឌកម្មពីមុន មកកាន់អាមេរិកនាពេលឆាប់ៗ ចាប់ពី៣០លានបារ៉ែល ទៅ៥០លានបារ៉ែល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmx-vHKfVTU2m1efc8RluCDsj3rOXprp2ZVNqY2a7RAd9oBbWFwfAQQSjlhKNo9d7WZUUFqmCmot9XFWV5UMOw2fHLIQT8wNKsNlUFU1rwS-GOkzxMamRk7PsZKKGMtGToMvAAKV7qkiWWCXD-fiXr6YbiUo7jSx5C6FaKVCjPuAOjsuAsbtui23KP-GMG/s825/image_2026-01-07_14-29-32.png

លោកប្រធានាធិបតី Trump បន្តថា នៅពេលទទួលបានប្រេងពីវេណេស៊ុយអេឡា អាមេរិកនឹងលក់ប្រេងនេះតាមតម្លៃទីផ្សារ លោកនឹងគ្រប់គ្រងការលក់ និងប្រាក់ចំណូលប្រេងទាំងអស់ដោយខ្លួនឯងក្នុងឋានៈជាមេដឹកនាំអាមេរិក ដើម្បីឱ្យប្រាកដចិត្តថា ប្រាក់ចំណូលប្រេងនឹងយកទៅប្រើប្រាស់ជាប្រយោជន៍របស់វេណេស៊ុយអេឡា និងប្រយោជន៍ពលរដ្ឋអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQnPWKpXFSmH2rHWd4b4FhvYyrRk3BpOm5kh9HLLKBlye0r_VJNeJQ5uviqTL3HC37vtFCzAGdkacrSPID6SL0gXEwkEJBl6h565NeyHKtlqoFUkGWe5Ks-92fLxfJWkA7CURe5TlgBXnoRBTTVkB4Vpx8aMmTbZgDbvAYfQ9_hBUlVW_gWdA0zQ-r1_yh/s900/image_2026-01-07_14-29-33%20(2).png

លោក Trump បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក Chris Wright ដំណើរការលក់ប្រេងវេណេស៊ុយអេឡាភ្លាមៗ ដោយបញ្ជូនកប៉ាល់ទៅដឹកប្រេងពីវេណេស៊ុយអេឡា រួចហើយបញ្ជូនមកកាន់កន្លែងផ្ទុកប្រេងនៅកំពង់ផែអាមេរិក ។

ប៉ុន្តែវាធ្វើឱ្យមានមតិរិះគន់ជាបន្តបន្ទាប់ពីអាមេរិកលក់ប្រេងវេណេស៊ុយអេឡា ថាយោងតាមច្បាប់អន្តរជាតិ ប្រសិនបើមេដឹកនាំប្រទេសមួយគ្រប់គ្រងប្រាក់ចំណូលដោយផ្ទាល់ដែលបានពីការលក់ធនធានធម្មជាតិរបស់ប្រទេសមួយផ្សេងទៀត គឺជាការរំលោភអធិបតេយ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXo7zPUqbM-7lihwfY1jFQ-__LbHVBkHqMKoDxr-3t4A8whAiLwEp2HXdeQ3r5CWKHMozTjeNxyU7QOAcEmEOMKE2n-DiOMEGP3sip0jScSD47Os0j-4xqVagAgqrJv75nsDZmpAQkRI3z5WJB_RXARYev4p2kdwKH-WI7T3hihIpiV7K241tG2ewDp6vq/s1024/image_2026-01-07_14-29-33.png

តាមទិន្នន័យរបស់អង្គការ OPEC វេណេស៊ុយអេឡាមានប្រេងបម្រុងរហូតដល់ជាង៣សែនលានបារ៉ែល ដែលជាបរិមាណប្រេងច្រើនបំផុតលើពិភពលោក ស្មើទឹកប្រាក់ប្រមាណជាង១៧លានលានដុល្លារអាមេរិក នេះបើផ្អែកតាមតម្លៃប្រេងបច្ចុប្បន្ន ស្មើ៥៧ដុល្លារក្នុង១បារ៉ែល ។ វេណេស៊ុយអេឡា ជាប្រទេសមានប្រេងបម្រុងច្រើនបំផុតលើពិភពលោក បន្ទាប់មក គឺអារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អ៊ីរ៉ាក់ និងអាមេរិក ។

តាមសេចក្តីរាយការណ៍ រដ្ឋាភិបាលអាមេរិកនឹងរៀបចំកិច្ចប្រជុំបន្ទាន់ជាមួយនាយកប្រតិបត្តិជាន់ខ្ពស់របស់បណ្តាក្រុមហ៊ុនប្រេងអាមេរិក នៅថ្ងៃទី៩ ខែមករា នៅសេតវិមាន ។ លោកប្រធានាធិបតី Trump ថា ពេលនេះ អាមេរិកមានតួនាទីទទួលខុសត្រូវប្រទេសវេណេស៊ុយអេឡា និងត្រៀមសហការជាមួយប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez ដើម្បីឱ្យលោកស្រីយល់ព្រមតាមការទាមទាររបស់លោក ក្នុងការកាន់កាប់ប្រេងបម្រុងដ៏ច្រើនមហាសាលរបស់វេណេស៊ុយអេឡា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwQHGnYrbRfDlLMpbeItldEGC4cDcIUM97D2oOiYitSwwWRPhsCLlMddlEf4FpwpL1IGNKHtQOFpcH7dhjOhF_YeTkeOAkieg0LinYsfC-9D69rJbNSg3OJSjWdwKzzmw_M6NH1BlDh_rU8U3pCGQe_mGMMQ5rRP9QTPk5zDuCOP6gAIkvpXNqaUr-Nmt1/s770/image_2026-01-07_11-06-55.png
គួរបញ្ជាក់ថា ក្រោយការគំរាមរបស់លោកប្រធានាធិបតី Trump ពេលនេះ ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡាបានបន្ទន់ជំហររបស់ខ្លួន តាមរយៈការស្នើសុំសហការជាមួយអាមេរិក ដើម្បីបង្ហាញសញ្ញាផ្សះផ្សាលើកដំបូង ក្រោយអាមេរិកចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro និងភរិយា កាលពីថ្ងៃទី៣ ខែមករា ។ ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez ថា រដ្ឋាភិបាលលោកស្រីផ្តល់អាទិភាពដល់ការផ្លាស់ប្តូរឆ្ពោះទៅរកទំនាក់ទំនងដ៏គោរពជាមួយអាមេរិក ហើយលោក Maduro នៅតែជាប្រធានាធិបតីវេណេស៊ុយអេឡាដដែល ៕