យោងតាមរបាយការណ៍របស់ CNN ចក្រភពអង់គ្លេស និងបារាំង បានព្រមព្រៀងគ្នាក្នុងការដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពត្រូវបានសម្រេចឡើងជាមួយរុស្ស៊ី។ ចលនានេះមានបំណងផ្តល់ការធានាសន្តិសុខរយៈពេលវែងសម្រាប់ទីក្រុងគៀវ និងជួយទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីនាពេលអនាគត។
.jpg)
ផែនការនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចចរចានៅទីក្រុងប៉ារីស ដែលមាន 35 ប្រទេសចូលរួម ជាកន្លែងដែលនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Keir Starmer និងប្រធានាធិបតីបារាំង Emmanuel Macron បានចុះហត្ថលេខាលើសេចក្តីប្រកាសនេះ។ ក្រោមសំណើនេះ កងកម្លាំងអង់គ្លេស និងបារាំងនឹងអាចឈរជើងនៅលើដីអ៊ុយក្រែន បន្ទាប់ពីបទឈប់បា.ញ់រវាងរុស្ស៊ីនិងអ៊ុយក្រែនបានចូលជាធរមាន។.jpg)
មន្ត្រីបាននិយាយថា ការដាក់ពង្រាយនេះនឹងរួមបញ្ចូលការបង្កើតមជ្ឈមណ្ឌលយោធា និងកន្លែងការពារ ដើម្បីជួយអ៊ុយក្រែនក្នុងការកសាង និងបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនឡើងវិញ ។ គោលការណ៏នេះត្រូវបានគេមើលឃើញពីវត្តមានពហុជាតិ និងយន្តការត្រួតពិនិត្យ ដែលអាចដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីត្រួតពិនិត្យបទឈប់បា.ញ់ និងបញ្ឈប់ការរំលោ.ភបំពានពីសំណាក់រុស្ស៊ីមកលើអ៊ុយក្រែន។

យ៉ាងណាមិញ រុស្ស៊ីបានបង្ហាញការជំទាស់យ៉ាងខ្លាំងចំពោះវត្តមានរបស់កងទ័ពលោកខាងលិចនៅអ៊ុយក្រែនជាយូរមកហើយ ដោយកាលពីមុនធ្លាប់បានព្រមា.នថា ការធ្វើបែបនេះនឹងត្រូវបានចាត់ទុកថាជាគោលដៅស្របច្បាប់របស់រុស្ស៊ី។ .jpg)
ខណៈពេលដែលទីក្រុងមូស្គូមិនទាន់បានចេញការឆ្លើយតបភ្លាមៗចំពោះការប្រកាសចុងក្រោយនេះ សំណើនេះបានគូសបញ្ជាក់ពីបញ្ហាប្រឈមដែលនៅតែមាននៅក្នុងការបកប្រែកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគត៕










