បាងកក៖ សភាពាណិជ្ជកម្មថៃបានលើកឡើងពីការព្រួយបារម្ភរបស់ខ្លួនថា ការចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡារបស់សហរដ្ឋអាមេរិក អាចបង្កឱ្យមានហានិភ័យនៃការប្រែប្រួលនៅក្នុងទីផ្សារប្រេង ទំនិញ និងកសិកម្មរបស់ថៃ ចំពេលដែលសេដ្ឋកិច្ចពិភពលោកនៅតែផុយស្រួយ និងប្រឈមមុខនឹងភាពមិនប្រាកដប្រជាជាច្រើន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer នៅដើមសប្ដាហ៍នេះ។

ថ្វីដ្បិតថា ពាណិជ្ជកម្មផ្ទាល់រវាងប្រទេសថៃ និងវេណេស៊ុយអេឡានៅមានកម្រិត ប៉ុន្តែផលប៉ះពាល់ដោយប្រយោលនៅតែអាចកើតមានដល់វិស័យថាមពល និងកសិកម្មរបស់ប្រទេសថៃ, ថ្លៃដើមប្រតិបត្តិការអាជីវកម្ម និងសេដ្ឋកិច្ចនៅក្នុងប្រទេសដទៃទៀត។ ភាពមិនប្រាកដប្រជានេះ ក៏អាចជះឥទ្ធិពលដល់ពាណិជ្ជកម្ម និងការវិនិយោគនៅអាមេរិកឡាទីន និងទីផ្សារពិភពលោក ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រោមភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងការបែកបាក់សេដ្ឋកិច្ចស្រាប់ទៅហើយ។
លោក Poj Aramwatananont ប្រធានសភាពាណិជ្ជកម្មថៃ បាននិយាយថា៖ ស្ថានភាពនេះ គួរតែត្រូវបានដោះស្រាយដោយសន្តិវិធីក្រោមច្បាប់អន្តរជាតិ និងក្របខ័ណ្ឌពហុភាគី ដោយកត់សម្គាល់ថា ការកើនឡើងអាចមានផលប៉ះពាល់យ៉ាងទូលំទូលាយទៅលើស្ថិរភាពសេដ្ឋកិច្ចពិភពលោក និងទំនុកចិត្តរបស់វិនិយោគិន។.jpg)
ទីផ្សារសកលលោករហូតមកដល់ពេលនេះបានឆ្លើយតបដោយប្រុងប្រយ័ត្ន។ តម្លៃប្រេងបានប្រែប្រួលបន្តិចបន្តួច ដោយសារការផ្គត់ផ្គង់សកលលោកយ៉ាងច្រើនអាចទូទាត់សងសម្រាប់ការរំខានដែលអាចកើតមានពីទិន្នផលរបស់វេណេស៊ុយអេឡា ខណៈពេលដែលទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក និងអាស៊ីនៅតែមានស្ថេរភាព។.jpg)
អ្នកវិភាគបានកត់សម្គាល់ថា ស្ថានភាពនេះបានបង្កើនបុព្វលាភហានិភ័យ និងអាចជះឥទ្ធិពលដល់លំហូរសុវត្ថិភាព ដែលប៉ះពាល់ដល់ទីផ្សារទំនិញកាន់តែទូលំទូលាយ។ ជាមួយគ្នានេះ សភាពាណិជ្ជកម្មបានជំរុញឱ្យប្រទេសថៃតាមដានតម្លៃប្រាក់បាត ថាមពល និងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ព្រមទាំងរៀបចំវិធានការកាត់បន្ថយហានិភ័យ ដើម្បីការពារសេដ្ឋកិច្ចក្នុងស្រុក៕.jpg)










