ចោ.រមិនដែលហៅខ្លួនឯងថាជាចោ.រ! ក្រោយកម្ពុជាដាក់ពាក្យប្ដឹ.ងទៅ UN ទាក់ទងនឹងសកម្មភាពទាហានថៃចូលលួ.ចនិងកាន់កាប់ទ្រព្យសម្បត្តិឯកជនពលរដ្ឋខ្មែរលើទឹកដីខ្មែរ ឥឡូវនេះប្រទេសថៃបានចេញមកបដិសេធដោយអះអាងថា៖ ទាំងនេះគឺជាការយល់ច្រលំរបស់ប្រព័ន្ធផ្សព្វផ្សាយ ខណៈរូបភាព និងវីដេអូដែលយើងបានឃើញកន្លងមក គឺកងទ័ពថៃគ្រាន់តែបើកប្រតិបត្តិការការពារ«អធិបតេយ្យភាព» ប្រឆាំងនឹងការឈ្លានពានព្រំដែនខុសច្បាប់ប៉ុណ្ណោះ។
តាមការចេញផ្សាយរបស់ Khaosod កាលពីថ្ងៃទី៦ មករា ម្សិលមិញនេះបានឲ្យដឹងថា កងទ័ពភូមិន្ទថៃសូមធ្វើការបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) ដែលអះអាងថា កងទ័ពថៃបានកាន់កាប់ផ្ទះពលរដ្ឋខ្មែរដោយខុសច្បាប់ និងលួ.ចទ្រព្យសម្បត្តិក្នុងអំឡុងពេលមានភាពតានតឹងព្រំដែនថ្មីៗនេះ។
ជាមួយគ្នានេះ អ្នកនាំពាក្យកងទ័ពថៃ លោក វីនថៃ ស៊ូវ៉ារី បានចេញសេចក្តីបំភ្លឺមួយនៅថ្ងៃដដែលថា៖ ការអះអាងទាំងនេះអាចនាំឱ្យមានការយល់ច្រឡំពីសាធារណជន។ លោកបានសង្កត់ធ្ងន់ថា ប្រតិបត្តិការយោធាទាំងអស់ត្រូវបានបញ្ជាឲ្យអនុវត្តយ៉ាងតឹងរ៉ឹងតែនៅក្នុងទឹកដីអធិបតេយ្យភាពថៃ និងនៅក្នុងតំបន់ដែលត្រូវបានឈ្លានពានដោយខុសច្បាប់ប៉ុណ្ណោះ។
អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា យោធាថៃត្រូវបានតម្រូវឱ្យរុះរើរចនាសម្ព័ន្ធខុសច្បាប់ ដើម្បីការពារកុំឲ្យមានអ្នកប្រើប្រាស់វាសម្រាប់គោលបំណងយោធា ឬជាការគំរាមកំហែងដល់សន្តិសុខជាតិថៃ។ ដោយឡែក ទាក់ទងនឹងទ្រព្យសម្បត្តិឯកជនដែលត្រូវបានរកឃើញ កងទ័ពថៃគ្រាន់តែ «ប្រមូលមករក្សាទុក» សម្រាប់ដំណើរការផ្លូវច្បាប់ និងមិនត្រូវបានយកមកប្រើប្រាស់សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួននោះទេ។
ទាំងនេះគឺជាការអះអាងរបស់អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ ដែលធ្វើឡើងដើម្បីលាងខ្លួនក្រោយពេលសកម្មភាពបំផ្លិ.ចបំផ្លា.ញ លួច និងគាស់កកាយយកទ្រព្យសម្បត្តិឯកជនពលរដ្ឋខ្មែរ ត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គម។ មិនត្រឹមតែលួ.ចយករបស់របរទាំងនោះទៅប៉ុណ្ណោះទេ កងទ័ពថៃថែមទាំងបានប្រព្រឹត្តនូវទង្វើដ៏ស្មោ.កគ្រោគ និងអគតិជាច្រើនផ្សេងទៀត រួមមានការហែកក្រដាសប្រាក់រៀលខ្មែរ, យកជើងជាន់រូបព្រះឆាយាល័ក្ខអតីតព្រះមហាក្សត្រខ្មែរ និងវា.យកម្ទេចទីតាំងសក្ការៈបូជាជាដើម ដែលទង្វើទាំងនេះបានឆ្លុះបញ្ជាំងឲ្យអន្តរជាតិឃើញថា ជាតិសាសន៍នេះគ្មានសីលធម៌ គ្មានមនុស្សធម៌ និងមានចរិតពិសពុ.លជាខ្លាំង។

អាស្រ័យហេតុនេះ កម្ពុជាសង្ឃឹមថា សហគមន៍អន្តរជាតិនឹងបានមើលឃើញពីសន្តានពិតប្រាកដរបស់ថៃ ព្រមទាំងជួយជំរុញឲ្យថៃវិលមកដោះស្រាយជម្លោះព្រំដែនដោយស្របតាមច្បាប់អន្តរជាតិ និងកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់៕










