ប្រទេសថៃ ៖ កងទ័ពភូមិភាគទី២ថៃ បានហាមពលរដ្ឋជាថ្មីកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ឱ្យឈប់ផ្សព្វផ្សាយ ឬចែកចាយរូបភាព និងវីដេអូពីសកម្មភាពកងទ័ពថៃប្ល.ន់ដណ្តើមទ្រព្យសម្បត្តិលរដ្ឋកម្ពុជា នៅទីតាំងមួយចំនួនរបស់កម្ពុជាដែលកងទ័ពថៃកំពុងកាន់កាប់ដោយខុសច្បាប់ ។ កងទ័ពថៃបញ្ជាក់ថា ការបង្ហោះរូបភាព ឬវីដេអូពីសកម្មភាពដណ្តើមទ្រព្យសម្បត្តិពលរដ្ឋកម្ពុជា និងពាក្យសម្តីចំអកឡកឡឺយមួយចំនួនក្នុងបណ្តាញសង្គម គឺកម្ពុជាអាចប្រមូលធ្វើជាភស្តុតាងតវ៉ាតាមផ្លូវច្បាប់ ។
ក្រោយកម្ពុជា-ថៃអនុវត្តបទឈប់បាញ់ នៅតាមបណ្តាញសង្គមថៃបានចែកចាយរូបភាពកងទ័ពថៃប្លន់របស់របរមានតម្លៃរបស់ពលរដ្ឋកម្ពុជា និងដណ្តើមទ្រព្យសម្បត្តិជាច្រើនទៀត ដូចជា ៖ ម៉ូតូ រ៉ឺម៉ក និងសម្ភារៈប្រើប្រាស់ទូទៅ ហើយពលរដ្ឋថៃបានចូលរួមអបអរជាមួយកងទ័ពរបស់ខ្លួនដែលបានប្លន់ទ្រព្យសម្បត្តិពលរដ្ឋកម្ពុជាទៀតផង ។ ការចែកចាយរូបភាពទាំងនេះបានល្បីល្បាញដល់ពិភពលោក និងធ្វើឱ្យពិភពលោកកាន់តែឃើញច្បាស់ពីថៃឈ្លានពានទឹកដីកម្ពុជាយ៉ាងកំរោល និងប្រមូលទ្រព្យសម្បត្តិពលរដ្ឋកម្ពុជាដោយឥតខ្មាស់អៀន ។
កាលពីថ្ងៃទី៤ ខែមករា កងទ័ពភូមិភាគទី២ថៃ បានហាមពលរដ្ឋចែកចាយរូបភាព វីដេអូ និងខ្លឹមសារពាក់ព័ន្ធនឹងកងទ័ពថៃធ្វើសកម្មភាពប្លន់ទ្រព្យសម្បត្តិពលរដ្ឋកម្ពុជា ពីព្រោះកម្ពុជាអាចប្រមូលធ្វើជាភស្តុតាងតវ៉ាតាមផ្លូវច្បាប់ ។ ក្រៅពីនេះ កងទ័ពថៃក៏បានប្រាប់ឱ្យអ្នកលេងបណ្តាញសង្គមប្រុងប្រយ័ត្នក្នុងការចែកចាយរូបភាព និងវីដេអូការប្លន់របស់កងទ័ពថៃ ។.jpg)
កងទ័ពភូមិភាគ២ បញ្ជាក់ថា ការមិនចែកចាយរូបភាព និងវីដេអូសកម្មភាពឈ្លានពាន, ការមិននិយាយចំអក និងមិនបង្កើនការស្អប់ខ្ពើម គឺជាផ្នែកមួយជួយឱ្យកងទ័ពថៃអាចកាន់កាប់ទឹកដីកម្ពុជានៅតាមព្រំដែនក្រោមរូបភាពការពារអធិបតេយ្យ ។ បច្ចុប្បន្ន ស្ថានការណ៍ឈានដល់ការចរចា និងអនុវត្តតាមច្បាប់អន្តរជាតិ ដូច្នេះ ពលរដ្ឋគ្រប់រូបត្រូវបង្កើនការប្រុងប្រយ័ត្ន ជាពិសេស ហាមផ្សព្វផ្សាយ និងចែកចាយរូបភាព-វីដេអូសកម្មភាពកងទ័ពថៃ រួមមាន ៖ ការដណ្តើមទ្រព្យសម្បត្តិពលរដ្ឋកម្ពុជា មានទាំងម៉ូតូ ប្រាក់ និងរបស់មានតម្លៃ ។
ក្រៅពីនេះ ហាមផ្សព្វផ្សាយខ្លឹមសារចំអកធ្វើឱ្យប៉ះពាល់ដល់កងទ័ព និងពលរដ្ឋកម្ពុជា ពីព្រោះខ្លឹមសារទាំងនេះអាចត្រូវកម្ពុជាប្រមូលធ្វើជាភស្តុតាងប្តឹងទៅអន្តរជាតិ ហើយអន្តរជាតិនឹងដឹងថា ថៃធ្វើខុសគោលការណ៍មនុស្សធម៌ និងរំលោភច្បាប់អន្តរជាតិ ។ វានឹងធ្វើឱ្យពលរដ្ឋប្រទេសទាំងពីរស្អប់ខ្ពើមគ្នាដោយសារការផ្លែផ្កាក្នុងបណ្តាញសង្គម ពីព្រោះអ្វីដែលបណ្តាញសង្គមថៃផ្សព្វផ្សាយ និងការទាក់ទងទាំងអស់អាចត្រូវកម្ពុជាប្រើប្រាស់សម្រាប់តវ៉ានៅថ្ងៃខាងមុខ ។ ថៃមានប្រៀប លុះត្រាតែពលរដ្ឋរក្សាភាពស្ងាត់ស្ងៀម មិនចែកចាយរូបភាពឈ្លានពាន ត្រូវគិតពីសុវត្ថិភាព និងផលប៉ះពាល់ជាចម្បង ។
គួរបញ្ជាក់ថា កងទ័ពថៃបានបើកការវាយប្រ.ហារឈ្លានពានអធិបតេយ្យកម្ពុជាជាថ្មីកាលពីថ្ងៃទី៧ ខែធ្នូ ដោយប្រើប្រាស់សព្វាវុ.ធធុនធ្ងន់គ្រប់ប្រភេទ និងយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកលើទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាជាច្រើនកន្លែង រួមមាន វត្តអារ៉ាម ប្រាសាទបុរាណ សាលារៀន មន្ទីរពេទ្យ និងទីប្រជុំជន បណ្តាលឱ្យពលរដ្ឋកម្ពុជាបាត់បង់ជីវិត និងរងរបួសជាច្រើននាក់ ។ នាវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា និងថៃ បានព្រមព្រៀងអនុវត្តបទឈប់បា.ញ់ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ។
ពេលប្រតិបត្តិការទ្រង់ទ្រាយធំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានបើកប្រតិបត្តិការវាយលុកដែលគិតទុកជាមុន និងជាប្រព័ន្ធ លើទីតាំងជាច្រើនតាមបណ្តោយព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិ ដោយវាយសំរុកចូលទន្ទ្រាន កាន់កាប់ និងឈរជើង គ្រប់គ្រងលើតំបន់នានាដែលស្ថិតនៅខេត្តចំនួន៤ ក្នុងទឹកដីកម្ពុជា រួមមាន ៖ បន្ទាយមានជ័យ ពោធិ៍សាត់ ព្រះវិហារ និងឧត្តរមានជ័យ ។
.jpg)
កម្ពុជាសង្ឃឹមថា សហគមន៍អន្តរជាតិនឹងជួយជំរុញប្រទេសថៃឱ្យដោះស្រាយជម្លោះព្រំដែនស្របតាមច្បាប់អន្តរជាតិ និងកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ឥតងាករេ ចំពោះការស្វែងរកដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដោយប្តេជ្ញាចិត្តប្រកាន់ជំហរជាគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរតាមរយៈការប្រើប្រាស់កម្លាំងឡើយ ៕










