តារាចម្រៀង ទេព បូព្រឹក្ស បានសម្តែងការខកចិត្តសោកស្តាយដែលកម្មវិធីរបស់នាងត្រៀមរៀបចំនាពេលខាងមុខបង្ហាញពីវប្បធម៌ខ្មែរក្រោមចំណងជើងថា «ខ្លឹមនៃព្រះនគរ» ហាក់ពុំសូវទទួលបានការគាំទ្រច្រើនដូចជាកម្មវិធីប្រគំតន្រ្តីរបស់នាងនាពេលកន្លងមក។ ឃើញការទិញសំបុត្រពុំសូវផុសផុលតារាចម្រៀង ពេជ្រ សូលីកា បានជួយទិញសំបុត្ររបស់ ទេព បូព្រឹក្ស ដែលជាមិត្តសម្លាញ់ចំនួន២០០០ដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnbU0_oF3Jed3yTWMkarZDD7hHjImKdtvvf4hBXJy6i_2l7XqbJlwf2AqxecRsQwJmivnLH1ILmtylN_4YyGVkC32t65hagbvS08BTPsxh_K32GYw6ftt5CVTrvKF2msMnjU46der64jYkzNFIJBQEZast8Fc_eBH5UuXXNXLXwn-44iCxQCgwrEv3LyJd/s2048/image_2025-12-31_09-46-38%20(2).png
កាលពីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះសំណេរមួយថា «TBP FAN PARTYលក់សំបុត្រ៣ថ្ងៃបាន១៥០០សំបុត្រតែកម្មវិធីវប្បធម៌ដែលខ្ញុំធ្វើថ្ងៃ១១នេះសំបុត្រ២ថ្ងៃលក់បានតែ៣០០»។ ក្នុងការបង្ហោះនេះតារាចម្រៀងរូបនេះបានបញ្ជាក់ថាការដែលនាងរៀបចំកម្មវិធីនេះឡើងគឺដោយសារតែភាពឈឺចាប់ដែលប្រាសាទខ្មែរបែកបាក់ ដែលបេះដូងនាងឈឺជាប់គ្មានថ្ងៃភ្លេច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE_Ez-61OP7_nambUOZVJo7hRNCGxjTfgfrFyA8gOjO4PHCZfABomuC3MlmlIqub7IBwOgVDWRlezzyhp4yWy-womHyPmK96Bdc8hfJRXK9NGDSyO6LsjnX_vJ9UXinclB5CyqL3vBawyz1ZbxbwN2sY4gz7Az79UiHqLuGwP-UUAT1I775S0NclHBdKUg/s2048/image_2026-01-05_09-26-31.png

ទេព បូព្រឹក្ស បានសរសេរបញ្ជាក់ទៀតថាខ្មែរបានរងភាពអយុត្តិធម៌ដែលចោរសៀមធ្វើបាបយើង ហើយជនជាតិនេះស្រលាញ់ណាស់នៅវប្បធម៌ដ៏ផូផង់របស់ខ្មែរហើយនាងពិតជាខ្លាចចោរវាលួចទៀតណាស់។ ជាមួយគ្នានេះ ទេព បូព្រឹក្ស បានបញ្ជាក់ថាកម្មវិធីនាងទាំងមូលទទួលបាន sponsor រួចមកហើយ ប៉ុន្តែការលក់សំបុត្រដោយសារតែចង់បានថវិកាខ្លះយកជូនវីរកងទ័ពខណៈនាងក៏បន្ថែមថវិការបស់ខ្លួន៥០០០ដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr22_PczzT8LwxVSLjrisjUq30knSM6Csky6JslEDMx0O1LXACq4sKKXzAebRnInY2PvUYY5edC5c_HrGLJAmt7uLawiaxHzAz4CPeBRzeVSXkxV_EOcIrUeL5N6sLkCAdNYkODTrl5-agWM__rAXx_OzVzyVzsMjpGwCQ8FDeiTopT5LulO45NCIBWirG/s2048/image_2025-12-31_09-46-38.png
ម្ចាស់បទ «ទេវរាជ» ថាដល់ពេលហើយដែលប្រជាពលរដ្ឋរួមគ្នាផ្សព្វផ្សាយនៅវប្បធម៌ខ្មែរទាំងអស់គ្នាមិនអាចភ្លេចត្រចៀកបានទេ ចោរកៀនៗហ្នឹងចាំតែលួច ហើយនាងម្នាក់ឯងមិនអាចទៅរួចទេទាល់តែយើងរួមគ្នាជួយផ្សព្វផ្សាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ7lbs4okVh6aDUKrl1CZjJ0tCebF6XH0UuMUFNW-ElNB4Lmfyuw1rieuzcvqYNyeMzV-AsDR5v1mja238qNeFWNhWYseRW8dh98y85G1N-99LzQCjFQOLJlk_e121xhGpLnA6IcENBoOy_97CyLAKEQ_K8DvnpRZvIKqv3HOtVDtCfP31KRV-kTbvOClq/s2048/image_2025-12-31_09-46-39.png
បន្ទាប់ពីបង្ហោះសំណេរចំនួនការទិញសំបុត្របង្ហាញពីវប្បធម៌ខ្មែរខុសគ្នាដាច់ពីការប្រគំតន្រ្តីសម័យបែបនេះតារាចម្រៀង ពេជ្រ សូលីកា ដែលជាមិត្តសម្លាញ់តារាចម្រៀង ទេព បូព្រឹក្ស ពុំនៅស្ងៀមនោះទេដោយនាងបានជួយទិញសំបុត្រទស្សនីយភាព «ខ្លឹមនៃព្រះនគរ» ចំនួន២០០០ដុល្លារ។ សំបុត្រដែល ទេព បូព្រឹក្ស បានដាក់លក់សម្រាប់កម្មវិធីនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ មានចំនួន៣ប្រភេទ គឺតម្លៃ ៥ដុល្លារ ១៥ដុល្លារ និង ៥០ដុល្លារ៕