បើទោះជាសង្រ្គា.មត្រូវបានបញ្ចប់ទៅហើយក្ដី ប៉ុន្តែគិតត្រឹមថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ នៅមានប្រជាពលរដ្ឋភៀសសឹកកម្ពុជាប្រមាណជាង ១០០០ គ្រួសារទៀត ត្រូវបានជាប់គាំងមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន ដោយសារយោធាថៃបានដាក់ពង្រាយទូរកុងតឺន័រ និងលួសបន្លា ដើម្បីធ្វើការខណ្ឌសីមានិងបិទផ្លូវមិនឱ្យមានការចេញ-ចូលដោយឯកតោភាគី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGW-0OT1fZIcMyUnrIgbxpDzOGVAWgOmohWKiD-OeC07QINhw8sxMgWsJB9dKAnBgfx5Q8oVhTC6rAw3yV-RU6aQPJ3Ni-knBxY-xX-LPWRD9dfyw3yfIMdVXBkc7rkImTNoiVw596J7hm8G2ohxEBnuYPYahht0J4qmbLvgDHYFgfYpPE_ajhfxEy7QaB/s1280/photo_2026-01-05_11-23-40%20(2).jpg

យោងតាមអាជ្ញាធរដែនដី បានឱ្យដឹងថា មានប្រជាពលរដ្ឋភៀសសឹក ប្រមាណជាង ១ ០០០គ្រួសារ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ដោយមិនអាចទៅកាន់លំនៅឋានវិញបាន មូលហេតុគឺដោយសារទាហានថៃដាក់ទូរកុងតឺន័រ និងលួសបន្លា បិទផ្លូវមិនឱ្យចូលភូមិ និងផ្នែកខ្លះនៃភូមិទាំងពីររងការខូចខាតស្ទើរទាំងស្រុង ពីការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងកាលពីពេលកន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpgVOJJQ4Op5NH8JLzxT0p0NskZzWyfg5sB3xyZQwRFTpRnAmfw64J7SZAnY4nAw804mvaD1h36oeWDSfsgtstqwzDbPGq_fq0BtOUcIAtDqfUfjT1jsGKxv8fT1Zxi_4nr4Is7_Yk7thKThG44itCCBFXjtjc9aMh13TEkJgYnXJtfovR0xsonTl9SYqH/s1280/photo_2026-01-05_11-23-40.jpg

មិនត្រឹមតែបានឈ្លានពានទឹកដី និងកាន់កាប់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរនៅខេត្តឧត្តរមានជ័យ តាមតចិត្តប៉ុណ្ណោះទេ នៅខេត្តពោធិ៍សាត់ឯណោះវិញ កម្លាំងយោធាថៃបានចូលកាត់សោ គាស់ផ្ទះប្រជាពលរដ្ឋ ក្នុងភូមិសង្គមថ្មី រួចប្រមូលសម្ភារមានតម្លៃពីផ្ទះចំនួន៨ខ្នង ម៉ូតូ៤គ្រឿង និងរ៉ឺម៉កដឹកសំរាមរបស់ភូមិ២គ្រឿង យកទៅជិះនិងថតបង្ហោះពីសកម្មភាពឈ្លានពានរបស់ខ្លួនយ៉ាងអាណាធិបតេយ្យនៅលើបណ្ដាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9pviMljnUbEUsg-NmHJYWZd39L6Y1gXSeuFV-IbHF0B1_ENW5iu0nuJgPztRW2uAiIitO0xuQEQbca55PLFZz7zVw0FwsxLVlkYyMlB8i7jTqyABDiXOGbzuA2zd4SfoCE3QIJCruMn0q1EHra_mjlUByAiTtL0AnsIp_RwbAokKdt9sS-1GHOr1rnLAi/s1280/photo_2026-01-05_11-23-40%20(3).jpg

គួរជម្រាបថា ការកាន់កាប់ទឹកដីកម្ពុជាដោយកងទ័ពថៃក្រោយបទឈប់បាញ់ ហើយបន្ទាប់មកវាយ កម្ទេចផ្ទះសម្បែងរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឯទៀតរបស់កម្ពុជា ដោយបន្តបិទសិទ្ធិ របស់ជនស៊ីវិលភៀសសឹកកម្ពុជាជាច្រើន មិនឱ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់គេវិញបាននៅពេលនេះ គឺជាការរំលោ.ភយ៉ាងជាក់ច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvm41DbF3khpQfP_pq9k2ReMOO2m6hve6IIpBgwx85Ec9cXjU2yLAMIfOx5MXqLU_dAFjUv_QMPKKiA9_uUK0VBjofmw5bwo2LlsWnJFqUt6UNiPhSHkiSu3DfmXCmUHKstYosWJsxTNMHTXhrt8MJ_l7hD2H5YeHDnwQv9g4dAj81voX0pEecElJucJf9/s1280/photo_2026-01-05_11-23-42.jpg

អាស្រ័យហេតុនេះ កម្ពុជាសង្ឃឹមថា សហគមន៍អន្តរជាតិនឹងជួយជំរុញប្រទេសថៃឱ្យដោះស្រាយជម្លោះព្រំដែនស្របតាមច្បាប់អន្តរជាតិ និងកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ដោយឥតងាករេ ចំពោះការស្វែងរកដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដោយប្តេជ្ញាចិត្តជា ដាច់ខាតចំពោះការប្រកាន់ជំហរជាគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរតាមរយៈការប្រើប្រាស់កម្លាំងនោះឡើយ៕