ប្រទេសចិន ៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញរបស់ចិន BYD បានលក់រថយន្តអគ្គិសនីច្រើនបំផុតលើពិភពលោកកាលពីឆ្នាំ២០២៥ និងអាចវ៉ាដាច់ Tesla ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិករបស់លោក Elon Musk ដែលចំនួនការលក់ធ្លាក់ចុះដោយសារនាយកក្រុមហ៊ុនប្រឡូកក្នុងនយោបាយ ។ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ BYD ប្រកាសថា ការលក់រថយន្តអគ្គិសនីក្នុងឆ្នាំ២០២៥ បានកើនឡើងជិត២៨% ឬស្មើជាង២លាន ២សែន ៥ម៉ឺនគ្រឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6-3vPb6X-re2b1H2G-DMYiJ1mL8XIt4ZtHWSETEBuubGK45hC2RthU_5gyqnFIqzXoBCIHIOpOKH558h0Jt8V6Vn5jZQ4qgUyaO2qhCmpdQb3Y5se1pwUYXbXauVGknCy_jQ4Xvk3zLzpubFEc9VzA_Ob-fVRo54ec25QRQ7yPxbka55Gp8cSGmzGQY0z/s1200/photo_2026-01-02_13-36-50.jpg

ចំណែកក្រុមហ៊ុន Tesla របស់លោក Elon Musk កំណត់ការបង្ហាញចំនួនលក់រថយន្តអគ្គិសនីសរុបនៅឆ្នាំ២០២៥ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ។ កាលពីចុងឆ្នាំ២០២៥ អ្នកវិភាគបានប៉ាន់ស្មានពីចំនួនលក់រថយន្តអគ្គិសនីរបស់ Tesla ថា អាចនឹងលក់រថយន្តបានប្រមាណតែ១លាន ៦សែន ៥ម៉ឺនគ្រឿងប៉ុណ្ណោះ តិចជាងការលក់រថយន្តអគ្គិសនីរបស់ BYD ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuzKZr3AOTWSqXCSxKqwtKLk4-RiTsVunahZNdIfoZCjeyXRTpdjYRqWbdJqFT72dIQlp3s926ws3PGd3y9cEIHrvhrpp2hPpRqnncK3DjpG07seJz09YHQOAQ11JlStfA-aUGhSM8RLW4WRl46-_fvHyHRLLTPB6aYxtKWVzVm4fy4pUM1p_3LnhljCeB/s1200/photo_2026-01-02_13-36-50%20(2).jpg
Tesla គឺជាក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិកដែលធ្លាប់លក់រថយន្តបានច្រើនលំដាប់ទី១លើពិភពលោក បានជួបនឹងឧបសគ្គជាច្រើន ទាំងការបញ្ចេញមតិរបស់អតិថិជនពាក់ព័ន្ធនឹងម៉ាករថយន្តថ្មី, ការបារម្ភពីនិន្នាការនយោបាយរបស់លោក Elon Musk ដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រកួតប្រជែងយ៉ាងខ្លាំងជាមួយ BYD ជាក្រុមហ៊ុនចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJDJrN4Ikl872lA12G-wbNV6Mnwkk6NuIFntLRTL4E2v5btkwhrw6fmks6Fo9caDzK4bUX77Hrr9DtCzVWkTHRvCH17851ll5hJlBWjlpmp2nPxmSa0nBEOaBSGv_8YCE4c5xnpSNJuO4eyC2W7pVGK3PdTYM9eOr4ClotPSFRn1z5C48F_pnuN-v1POXQ/s1200/photo_2026-01-02_13-36-48%20(2).jpg
កាលពីខែតុលា ឆ្នាំ២០២៥ Tesla បានបង្ហាញរថយន្ត២ប្រភេទមានតម្លៃសមរម្យដែលលក់ដាច់បំផុតនៅអាមេរិកដើម្បីជំរុញការលក់រថយន្តរបស់ខ្លួន ខណៈមុននេះ Tesla រងការរិះគន់ថា យឺតយ៉ាវក្នុងការបង្ហាញរថយន្តតម្លៃសមរម្យដើម្បីរក្សាភាពប្រកួតប្រជែង ។ ការលក់រថយន្ត Tesla បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល៣ខែ (ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៥) បន្ទាប់ពីអតិថិជនកាន់តែច្រើនប្រឆាំងនឹងលោក Elon Musk មានតួនាទីសំខាន់ក្នុងរដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Trump ប៉ុន្តែក្រោយមក Elon Musk បានដើរចេញពីនយោបាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-EZIBrSWlFP7kzN48LcP-2Y2mJO531jKO4pkJ7C7Bg7Q7w4IseZEJSBOTwa2r75qPqY3DPdb5kTj24x012LM72rNU8NPro_w9Ijtc2v3pJKBnRhLZ56sqKnErJQB47OjdGWwURYk_pLtpzYn5UM338mR6CCShHoxGtjSZIKWqZNS6pULDs-nJieYUG1sK/s1140/photo_2026-01-02_13-36-48.jpg
នេះជាជោគជ័យមួយបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ BYD ដែលត្រូវប្រកួតប្រជែងការលក់រថយន្តអគ្គិសនីក្នុងទីផ្សារពិភពលោកនាពេលបច្ចុប្បន្ន ព្រមទាំងបង្ហាញពីភាពរឹងមាំនៃម៉ាករថយន្ត និងយុទ្ធសាស្ត្រទីផ្សារឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ។ ភាពជោគជ័យរបស់ BYD ក៏បណ្តាលមកពីក្រុមហ៊ុនបានផលិតរថយន្តជាច្រើនម៉ាក តាំងពីរថយន្តអគ្គិសនីកម្រិតទាប មធ្យម រហូតដល់ទំនើបបំផុត រួមទាំងគ្រប់គ្រងការចំណាយមានប្រសិទ្ធភាព ដែលខុសគ្នាពី Tesla ផ្តោតតែលើការផ្សព្វផ្សាយថយន្តទំនើបក្នុងដំណាក់កាលដំបូង ៕