បរទេស៖ វិស័យទន្តសាស្ត្រពិភពលោកកំពុងឈានចូលយុគសម័យថ្មី ខណៈដែលក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនបានឈានដល់ដំណាក់កាលសាកល្បងលើមនុស្ស នូវឱសថដំបូងបង្អស់របស់ពិភពលោក ដែលអាចជួយឱ្យមនុស្ស “ដុះធ្មេញឡើងវិញដោយធម្មជាតិ”។.jpg)
តាមធម្មតា មនុស្សយើងមានធ្មេញតែពីរឈុតប៉ុណ្ណោះ គឺធ្មេញទឹកដោះ និងធ្មេញពេញវ័យ។ ប៉ុន្តែការស្រាវជ្រាវដឹកនាំដោយ លោកបណ្ឌិត Katsu Takahashi មកពីមន្ទីរពេទ្យ Kitano និងសាកលវិទ្យាល័យក្យូតូ បានរកឃើញថា មនុស្សយើងតាមពិតមាន “ពន្លកធ្មេញ” ឈុតទីបីបង្កប់នៅក្នុងអញ្ចាញធ្មេញ ប៉ុន្តែវាត្រូវបានរារាំងមិនឱ្យលូតលាស់ដោយសារប្រូតេអ៊ីនម្យ៉ាងឈ្មោះថា USAG-1។

ប៉ុន្តែពេលនេះវាលែងជាបញ្ហាទៀតហើយ ដោយថ្នាំថ្មីដែលមានឈ្មោះបច្ចេកទេសថា TRG-035 គឺជាប្រភេទអង់ទីករ (Monoclonal Antibody) មានតួនាទីទៅបិទសកម្មភាពរបស់ប្រូតេអ៊ីន USAG-1 នេះ ដើម្បីអនុញ្ញាតឱ្យពន្លកធ្មេញថ្មីដែលសម្រាកនៅស្ងៀម ចាប់ផ្តើមដុះលូតលាស់ចេញមកជាធ្មេញពិតៗ ដែលគហៅថា ធ្មេញឈុតទី៣ (Third dentition)។
កាលពីឆ្នាំ ២០២៤ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការសាកល្បងលើសត្វ (កណ្តុរ និងសត្វសំពោច) ក្រុមអ្នកស្រាវជ្រាវបានកំពុងបន្តឈានដល់ដំណាក់កាលសាកល្បងលើមនុស្សដែលផ្ដោតលើអ្នកជំងឺខ្វះធ្មេញពីកំណើត (Congenital Anodontia)។.jpg)
បើទោះបីជាវាជាថ្មាំដ៏អស្ចារ្យក្ដី ប៉ុន្តែវាមិនមែនជាថ្មាំធ្វើឲ្យធ្មេញដុះចេញមកដោយគ្មានសណ្ដាប់ធ្នាប់នោះទេ ហើយមិនមែនគ្រប់អ្នកប្រើប្រាស់សុទ្ធតែបានផលនោះដែរ ដែរវាត្រូវការពេលវេលា ទីតាំង និងបរិបទនៃការលូតលាស់បានត្រឹមត្រូវផងដែរ។ 
យ៉ាងណាមិញ ប្រសិនបើការសាកល្បងគ្រប់ដំណាក់កាលទទួលបានជោគជ័យ ក្រុមអ្នកវិទ្យាសាស្ត្ររំពឹងថា ថ្នាំនេះនឹងមានលក់នៅលើទីផ្សារជាសាធារណៈនៅឆ្នាំ ២០៣០។ វានឹងក្លាយជាជម្រើសដ៏អស្ចារ្យសម្រាប់មនុស្សរាប់លាននាក់ដែលបាត់បង់ធ្មេញដោយសារគ្រោះថ្នាក់ ការពុកធ្មេញ ឬជំងឺអញ្ចាញធ្មេញ ដែលពីមុនមានជម្រើសត្រឹមតែការដាំបង្គោលធ្មេញ (Implant) តែប៉ុណ្ណោះ៕










