តាមយោងប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថាបញ្ជីឈ្មោះតារា K-pop បុរសចំនួន ៥០នាក់ដែលមានការស្វែងរកច្រើនបំផុតនៅលើ YouTube នៅសហរដ្ឋអាម៉េរិកក្នុងឆ្នាំ ២០២៥ រួមមាន Jungkook និង V មកពីក្រុម BTS ។ ចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងពីកម្រិតនៃការចាប់អារម្មណ៍ និងឥទ្ធិពលរបស់សិល្បករ K-pop ក្នុងចំណោមទស្សនិកជនអាម៉េរិកដែលជាទីផ្សារតន្ត្រីដ៏សំខាន់បំផុតមួយរបស់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNzyGFwx78LPJH7UDUm-od0wcL9C69Zp7IPb4qIqD6Z5gI4KFPPgQGHfQ3DOqqkanyp1kcsDEdkIblQkP7bjXC9oZWGj4Sub8d-UWzS29c3FylMXsWr_tEqlTT3emCgL1w6fPznzWeH98VKO7A4Ms56pJTggPJEzwmAmaCgcWfdwsHxTGTTOyaeHYdsjnc/s1440/image_2025-12-30_11-36-24%20(2).png

យោងតាមទិន្នន័យដែលបានចែករំលែក Jungkook បានឈរនៅលំដាប់កំពូល ដែលបង្ហាញពីប្រជាប្រិយភាពដ៏យូរអង្វែងរបស់តារាចម្រៀងរូបនេះ ទោះបីជាសកម្មភាពបុគ្គល និងក្រុមមានភាពមិនមានច្រើនក៏ដោយ។ បន្ទាប់ពី Jungkook គឺ V និង J-Hope ដោយទទួលបានតំណែងកំពូលទាំងបីនៅក្នុង Top 3។ នេះបង្ហាញថាឥទ្ធិពលបុគ្គលរបស់សមាជិក BTS នៅក្នុងទីផ្សារសហរដ្ឋអាម៉េរិកនៅតែខ្លាំង ទោះបីជាក្រុមនេះកំពុងសម្រាកមិនទាន់បញ្ចេញសកម្មភាពក្រុមក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9PNbqlRxMO4xEHY4QM8XobD2nQ1k1Cc1ZaB5u6-Dbj0cgKhnXxNuDg-WZjvNpVBmEelo5KgoUX8uDISr-1unUvXxBE3ijkNya93oydqSTWtCxmUmoG_PAX1xVrxorkrr6wOK_kW6q_QKrF4FtrCzWyqjDflLBK1Monhw9tumQUsuqyftjcL2fNfzyyw1a/s1336/image_2025-12-30_11-36-26.png

គួរកត់សម្គាល់ថាក្រៅពីសមាជិក BTS ដែលឈរចំណាត់ថ្នាក់កំពូកក្នុងនោះមានសមាជិកមកក្រុមផ្សេងទៀតដូចជាសមាជិក Stray Kids រួមទាំងសមាជិកក្រុម Big Bang នៅតែបន្តបង្ហាញពីប្រជាប្រិយភាពដ៏យូរអង្វែងរបស់ខ្លួន ដោយ G-Dragon ជាប់ចំណាត់ថ្នាក់លេខ ៧ Taeyang ជាប់ចំណាត់ថ្នាក់លេខ ២២និង Daesung ជាប់ចំណាត់ថ្នាក់លេខ ៣១។ ទោះបីជាលែងសម្តែងជាក្រុមជាប្រចាំក៏ដោយ សមាជិក Big Bang នៅតែរក្សាបាននូវភាពទាក់ទាញយ៉ាងសំខាន់នៅទូទាំងវេទិកាអនឡាញ។ក្រៅពីសមាជិកក្រុមខាងលើសមាជិក ENHYPEN ក៏បានលេចមុខក្នុងបញ្ជីកំពូលទាំង ៥០។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQj5V2RKj7pt5hhmkZq_MtZ3HJWUaA4M5skHiufzSgtiEvJtyXhBtSm0iaCn1Liag9B_hnRwdAo_XQ7xq-C8nrr8bVFwXHFcT68w2OcLvMjZtmNuBQkVYZ5uVBp9QCH7gCqUx4A855CSoymrFSGZciEAMww-UDbAIQ8eqAY6U1R_MozsP8XfJugZ1Osrc5/s669/image_2025-12-30_11-36-23.png

បញ្ជីនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីប្រជាប្រិយភាពរបស់តារា K-pop នៅសហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អ្នកមើល YouTube ផងដែរ ដែលឥទ្ធិពលរបស់បុគ្គលម្នាក់ៗកំពុងដើរតួនាទីយ៉ាងសំខាន់រួមជាមួយនឹងសកម្មភាពក្រុម។ ជាមួយនឹងសន្ទុះបច្ចុប្បន្នរបស់ខ្លួន K-pop ត្រូវបានគេព្យាករណ៍ថានឹងបន្តប្រជាប្រិយភាពរបស់ខ្លួននៅក្នុងទីផ្សារសហរដ្ឋអាម៉េរិកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕