ទេព បូព្រឹក្ស គឺជាតារាចម្រៀងស្រីម្នាក់ដែលតែងតែលាយបញ្ជូលគ្នាតាមបែបសហសម័យតាំងពីស្ថិតក្រោមផលិតកម្មរស្មីហង្សមាស។ ទោះជាយ៉ាងណាកាលពីមុន ទេព បូព្រឹក្ស តែងតែរងនូវពាក្យស្តីបន្ទោសរិះគន់ថានាងបំផ្លាញវប្បធម៌ខ្មែរ ប៉ុន្តែក្រោមមកមនុស្សមួយចំនួនបានផ្លាស់ប្តូរគំនិតរបស់ខ្លួនវិញហើយយល់ឃើញថា ទេព បូព្រឹក្ស មានគំនិតច្នៃប្រឌិតពីព្រោះបានលាយបុរាណជាមួយនឹងសម័យផ្សព្វផ្សាយវប្បធម៌ខ្មែរតាមរយៈតន្រ្តីរបស់ខ្លួន។

អ្វីដែលធ្វើឱ្យទស្សនិកជនកាន់តែឃើញពីទំហំចិត្តរបស់ ទេព បូព្រឹក្ស និង ជី ដេវីត គឺនៅពេលថៃឈ្លានពានកម្ពុជាអ្នកទាំងពីរបានប្រថុយប្រថាននឹងគ្រោះថ្នាក់ជួយស្បៀងដល់វីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹកហើយជាតារាជួរមុខដែលតែងតែគិតគូរនិយាយរឿងប្រទេសជាតិ។ លើសពីនេះទៅទៀត ទេព បូព្រឹក្ស នឹងរៀបចំកម្មវិធីមួយដែលផ្សាភ្ជាប់នឹងវប្បធម៌ខ្មែរលើកតម្កើនឱ្យកាន់តែរឹងមាំដើម្បីបង្ការពីចោរលួចវប្បធម៌។ 
នៅល្ងាចថ្ងៃទី៣០ ខែធ្នូ តារាចម្រៀង ទេព បូព្រឹក្ស បានគ្រងឈុតទម្រង់១០០ឆ្នាំដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «ខ្ញុំការពារអ្នកមិនមែនមួយថ្ងៃមួយឆាវទេតែមួយជីវិត..
« វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើនថ្កាន » នាងខ្ញុំ ទេព បូព្រឹក្ស នឹងធ្វើនៅកម្មវិធីមួយដែលផ្សារភ្ជាប់ជាមួយនឹងវប្បធម៌នៅក្នុងពេលខាងមុខនេះ សូមបងប្អូនជនរួមជាតិចូលរួមទាំងអស់គ្នាដើម្បីជាចលនាលើកតំកើនអត្តសញ្ញានវប្បធម៌ជាតិរបស់យើងឲ្យកាន់តែរឹងមាំបន្ថែមទៀតដើម្បីបង្ការគំនិតលួចទាំងប្រាសាទនឹងវប្បធម៌ជាតិយើង ពីចោរឈ្លានពាន។ នេះជាកម្មវិធីមួយដែលបងប្អូនធ្លាប់បានចូលរួមពីមុនមកដោយស្គាល់ថា ការសម្ពោធផ្ទាំងទស្សនីយភាព ទេវរាជ »។
ការប្រកាសរបស់តារាចម្រៀង ទេព បូព្រឹក្ស នឹងរៀបចំកម្មវិធីផ្សារភ្ជាប់នឹងវប្បធម៌ខ្មែររួមទាំងការពារពេញមួយជីវិតនេះបានធ្វើឱ្យទស្សនិកជនជាច្រើនបង្ហាញការគាំទ្រពេញទំហឹងនិងមានក្តីស្រលាញ់កាន់តែខ្លាំងចំពោះតារាចម្រៀងរូបនេះ៕










